ចោទិយកថា 19:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកចៅក្រមត្រូវពិនិត្យសួរដោយហ្មត់ចត់ រួចប្រសិនបើឃើញថា អ្នកនោះជាស្មរបន្ទាល់ក្លែងក្លាយមែន ហើយបានចោទមួលបង្កាច់បងប្អូនរបស់ខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចៅក្រមត្រូវសាកសួរឲ្យបានល្អិតល្អន់។ ប្រសិនបើឃើញថាសាក្សីនោះនិយាយការមិនពិត គឺគាត់មួលបង្កាច់បងប្អូនរបស់ខ្លួន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវឲ្យពួកចៅក្រមពិនិត្យសួរដោយហ្មត់ចត់ បើឃើញថា អ្នកនោះជាស្មរបន្ទាល់ក្លែងក្លាយមែន ហើយបានធ្វើបន្ទាល់កោងទាស់នឹងបងប្អូន អាល់គីតាប ចៅក្រមត្រូវសាកសួរឲ្យបានល្អិតល្អន់។ ប្រសិនបើឃើញថាសាក្សីនោះ និយាយការមិនពិត គឺគាត់មួលបង្កាច់បងប្អូនរបស់ខ្លួន |
សូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្ត បច្ចាមិត្តរបស់ទូលបង្គំឡើយ ដ្បិតមានស្មរបន្ទាល់ក្លែងក្លាយ បានលើកគ្នាទាស់នឹងទូលបង្គំ ហើយគេដកដង្ហើមចេញជាពាក្យឃោរឃៅ។
បន្ទាប់មក ស្ដេចចេញបញ្ជា ហើយគេក៏នាំអស់អ្នកដែលចោទប្ដឹងដានីយ៉ែល យកទៅបោះក្នុងរូងសិង្ហវិញ គឺទាំងខ្លួនគេ និងប្រពន្ធកូនរបស់គេផង។ មុនពេលអ្នកទាំងនោះធ្លាក់ទៅដល់បាតរូង សិង្ហទាំងនោះក៏មានអំណាចលើគេ ហើយបំបាក់ឆ្អឹងរបស់គេខ្ទេចខ្ទីអស់។
នោះត្រូវស៊ើបសួរ ហើយតាមដានរកឲ្យអស់ពីចិត្ត ហើយបើឃើញពិតប្រាកដថា មានអំពើរគួរស្អប់ខ្ពើមកើតឡើងក្នុងចំណោមអ្នករាល់គ្នាដូច្នោះមែន
រួចបើមានគេប្រាប់អ្នក ហើយអ្នកបានឮ ត្រូវស៊ើបសួរឲ្យអស់ពីចិត្ត ហើយបើរឿងនោះពិតប្រាកដ គឺមានគេប្រព្រឹត្តការគួរស្អប់ខ្ពើមបែបនោះ ក្នុងសាសន៍អ៊ីស្រាអែលមែន
ប្រសិនបើមានមនុស្សទាស់ទែងគ្នា ហើយគេឡើងទៅតុលាការ រួចចៅក្រមកាត់ក្តីឲ្យពួកគេ ដោយប្រកាសថា ម្នាក់គ្មានទោស ហើយម្នាក់ទៀតមានទោស