ប្រសិនបើអ្នកណាយកជីវិតអ្នកណាម្នាក់ យើងនឹងទារឈាមពីអ្នកនោះ។ ប្រសិនបើសត្វណាសម្លាប់មនុស្ស សត្វនោះត្រូវតែស្លាប់ ហើយអ្នកណាសម្លាប់មនុស្សដូចគ្នា អ្នកនោះត្រូវតែស្លាប់។
ចោទិយកថា 19:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះពួកចាស់ទុំនៃក្រុងរបស់អ្នកនោះ ត្រូវចាត់គេឲ្យទៅនាំអ្នកនោះមកវិញ ហើយប្រគល់ទៅឲ្យអ្នកដែលត្រូវសងសឹកនឹងឈាម ដើម្បីឲ្យជននោះត្រូវស្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកព្រឹទ្ធាចារ្យ*របស់ក្រុងដែលជននោះរស់នៅ ត្រូវចាត់គេឲ្យទៅចាប់ជននោះមកវិញ ហើយប្រគល់ទៅឲ្យអ្នកដែលមានសិទ្ធិសងសឹក ដើម្បីឲ្យជននោះទទួលទោសដល់ស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកចាស់ទុំនៃក្រុងរបស់អ្នកនោះ ត្រូវចាត់គេឲ្យទៅនាំអ្នកនោះមក ហើយប្រគល់ទៅក្នុងកណ្តាប់ដៃនៃអ្នក ដែលត្រូវសងសឹកនឹងឈាមវិញ ដើម្បីឲ្យត្រូវស្លាប់ចុះ អាល់គីតាប ពួកអះលីជំអះរបស់ក្រុងដែលជននោះរស់នៅ ត្រូវចាត់គេឲ្យទៅចាប់ជននោះមកវិញ ហើយប្រគល់ទៅឲ្យអ្នកដែលមានសិទ្ធិសងសឹក ដើម្បីឲ្យជននោះទទួលទោសដល់ស្លាប់។ |
ប្រសិនបើអ្នកណាយកជីវិតអ្នកណាម្នាក់ យើងនឹងទារឈាមពីអ្នកនោះ។ ប្រសិនបើសត្វណាសម្លាប់មនុស្ស សត្វនោះត្រូវតែស្លាប់ ហើយអ្នកណាសម្លាប់មនុស្សដូចគ្នា អ្នកនោះត្រូវតែស្លាប់។
ឥឡូវនេះ ញាតិសន្តានទាំងអស់បានលើកគ្នា មកទាស់នឹងខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ទ្រង់ដោយថា "ចូរប្រគល់អាមួយដែលសម្លាប់បងខ្លួនមកឲ្យយើងសម្លាប់ចោល ឲ្យធួននឹងជីវិតរបស់បងដែលវាបានសម្លាប់ចុះ យើងនឹងសម្លាប់ទាំងអ្នកដែលត្រូវស៊ីមត៌កនេះទៅផង" ដូច្នេះ គេនឹងពន្លត់រងើកភ្លើងរបស់ខ្ញុំម្ចាស់ដែលនៅសល់នេះ ឥតទុកឲ្យប្តីខ្ញុំម្ចាស់មានឈ្មោះ មានពូជពង្សសល់នៅលើផែនដីឡើយ»។
ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់ មានចេតនានឹងវាយសម្លាប់មនុស្សម្នាក់ទៀតដោយឧបាយកល ទោះបើអ្នកនោះរត់មកជ្រកនៅអាសនាយើងក៏ដោយ ក៏ត្រូវយកគេចេញទៅសម្លាប់ដែរ។
ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់មានចិត្តស្អប់អ្នកជិតខាងខ្លួន ហើយលបចាំស្ទាក់វាយប្រហារអ្នកនោះឲ្យស្លាប់ រួចរត់ទៅជ្រកក្នុងទីក្រុងណាមួយនោះក៏ដោយ
ភ្នែករបស់អ្នកមិនត្រូវប្រណីដល់អ្នកនោះឡើយ គឺត្រូវបំបាត់ការខ្ចាយឈាមមនុស្សឥតទោស ចេញពីស្រុកអ៊ីស្រាអែល ដើម្បីឲ្យអ្នកបានសប្បាយតទៅ»។
"ត្រូវបណ្ដាសាហើយ អ្នកណាដែលវាយអ្នកជិតខាងរបស់ខ្លួនដោយសម្ងាត់"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។