Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 19:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ប៉ុន្តែ ប្រសិន‌បើ​អ្នក​ណា​ម្នាក់​មាន​ចិត្ត​ស្អប់​អ្នក​ជិត​ខាង​ខ្លួន ហើយ​លប​ចាំ​ស្ទាក់​វាយ​ប្រហារ​អ្នក​នោះ​ឲ្យ​ស្លាប់ រួច​រត់​ទៅ​ជ្រកក្នុង​ទី​ក្រុង​ណា​មួយ​នោះក៏​ដោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ប៉ុន្តែ ប្រសិន​បើ​នរណា​ម្នាក់​មាន​ចិត្ត​ស្អប់​អ្នក​ដទៃ ហើយ​ប្រើ​កល​ល្បិច ចាំ​ស្ទាក់​វាយ​ប្រហារ​គេ​រហូត​ដល់​ស្លាប់ ទោះ​បី​ជន​នោះ​រត់​ទៅ​ជ្រក​នៅ​ក្នុង​ក្រុង​ជម្រក​ណា​មួយ​ក៏​ដោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ប៉ុន្តែ​បើ​មនុស្ស​ណា​មាន​ចិត្ត​ស្អប់ ដល់​អ្នក​ជិត​ខាង​ខ្លួន ហើយ​លប​ចាំ​ស្ទុះ​ទៅ​វាយ​ឲ្យ​ដល់​ស្លាប់ រួច​រត់​ទៅ​ជ្រក​នៅ​ទី​ក្រុង​ណា​មួយ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ប៉ុន្តែ ប្រសិន​បើ​នរណា​ម្នាក់​មាន​ចិត្ត​ស្អប់​អ្នក​ដទៃ ហើយ​ប្រើ​កល‌ល្បិច ចាំ​ស្ទាក់​វាយ​ប្រហារ​គេ​រហូត​ដល់​ស្លាប់ ទោះ​បី​ជន​នោះ​រត់​ទៅ​ជ្រក​នៅ​ក្នុង​ក្រុង​ជំរក​ណា​មួយ​ក៏​ដោយ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 19:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​អ្នក​ណា​យក​ជីវិត​អ្នក​ណា​ម្នាក់ យើង​នឹង​ទារ​ឈាម​ពី​អ្នក​នោះ។ ប្រសិន‌បើ​សត្វ​ណា​សម្លាប់​មនុស្ស សត្វ​នោះ​ត្រូវ​តែ​ស្លាប់ ហើយ​អ្នក​ណា​សម្លាប់​មនុស្ស​ដូច​គ្នា អ្នក​នោះ​ត្រូវ​តែ​ស្លាប់។


អ្នក​ណា​ដែល​កម្ចាយ​ឈាម​របស់​មនុស្ស អ្នក​នោះ​នឹង​ត្រូវ​គេ​កម្ចាយ​ឈាម​វិញ ដ្បិត​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់។


ឯ​មនុស្ស​ដែល​មាន​ទោស ជា​អ្នក​កម្ចាយ​ឈាម​គេ នោះ​នឹង​រត់​ចុះ​ទៅ​ក្នុង​រណ្តៅ កុំ​ឲ្យ​អ្នក​ណា​ឃាត់​វា​ឡើយ។


នោះ​ក្រុម​ជំនុំ​ត្រូវ​ជំនុំ‌ជម្រះ​អ្នក​ដែល​បាន​សម្លាប់​គេ និង​អ្នក​ដែល​រក​សង‌សឹក​ដោយ​ឈាម​គេ​នោះ តាម​មាត្រា​ច្បាប់​ទាំង​នេះ។


នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​របស់​អ្នក​នោះ ត្រូវ​ចាត់​គេ​ឲ្យ​ទៅ​នាំ​អ្នក​នោះ​មក​វិញ ហើយ​ប្រគល់​ទៅ​ឲ្យ​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម ដើម្បី​ឲ្យជន​នោះ​ត្រូវ​ស្លាប់។


"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​វាយ​អ្នក​ជិត​ខាង​របស់​ខ្លួន​ដោយ​សម្ងាត់"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។


អ្នក​ណា​ដែល​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​ជា​ឃាតក ហើយ​អ្នក​រាល់​គ្នា​ដឹង​ហើយថា គ្មាន​ឃាតកណា​មួយ​មាន​ជីវិត​រស់​អស់​កល្ប​ជា‌និច្ច​នៅ​ក្នុង​ខ្លួន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម