Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 9:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ប្រសិន‌បើ​អ្នក​ណា​យក​ជីវិត​អ្នក​ណា​ម្នាក់ យើង​នឹង​ទារ​ឈាម​ពី​អ្នក​នោះ។ ប្រសិន‌បើ​សត្វ​ណា​សម្លាប់​មនុស្ស សត្វ​នោះ​ត្រូវ​តែ​ស្លាប់ ហើយ​អ្នក​ណា​សម្លាប់​មនុស្ស​ដូច​គ្នា អ្នក​នោះ​ត្រូវ​តែ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 រីឯ​ចំពោះ​ឈាម​នៃ​ជីវិត​របស់អ្នករាល់គ្នា យើង​នឹង​ទាមទារ​ជាប្រាកដ គឺ​យើង​នឹង​ទាមទារ​ពី​ក្រញាំ​សត្វព្រៃ​ណាក៏ដោយ ក៏​នឹង​ទាមទារ​នូវ​ជីវិត​មនុស្ស​ពី​ដៃ​របស់​មនុស្ស​ដែរ សូម្បីតែ​ពី​ដៃ​បងប្អូន​របស់​ម្នាក់ណាក៏ដោយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ប្រសិន​បើ​សត្វ​ណា​សម្លាប់​អ្នក​រាល់​គ្នា យើង​នឹង​ឲ្យ​វា​សង​ឈាម​ដែល​ជា​ជីវិត​របស់​អ្នក​រាល់​គ្នា​ពី​សត្វ​នោះ​វិញ ដូច​យើង​ឲ្យ​មនុស្ស​សង​ជីវិត នៅ​ពេល​ណា​ដែល​គេ​សម្លាប់​មនុស្ស​ដូច​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រីឯ​ជីវិត​មនុស្ស​វិញ បើ​អ្នក​ណា​យក​ជីវិត​គេ នោះ​អញ​នឹង​ទារ​ឈាម​ដែល​ជា​ជីវិត​របស់​អ្នក​នោះ​ជា​មិន​ខាន អញ​នឹង​ទារ​ឈាម​អ្នក​នោះ ដោយ‌សារ​អស់​ទាំង​សត្វ ហើយ​ដោយ‌សារ​ដៃ​របស់​មនុស្ស គឺ​ដោយ‌សារ​ដៃ​របស់​បង​ប្អូន​នៃ​អ្នក​ដែល​ស្លាប់​នោះ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ប្រសិន​បើ​សត្វ​ណា​សម្លាប់​អ្នក​រាល់​គ្នា យើង​នឹង​ឲ្យ​វា​សង​ឈាម ដែល​ជា​ជីវិត​របស់​អ្នក​រាល់​គ្នា​ពី​សត្វ​នោះ​វិញ ដូច​យើង​ឲ្យ​មនុស្ស​សង​ជីវិត នៅ​ពេល​ណា​ដែល​គេ​សម្លាប់​មនុស្ស​ដូច​គ្នា​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 9:5
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ រូបេន​ឆ្លើយ​ឡើង​ថា៖ «តើ​បង​មិន​បាន​ហាម​ឯង​រាល់​គ្នា​ទេ​ឬ​ថា កុំ​ឲ្យ​ធ្វើ​បាប​វា? តែ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​សោះ មើល៍ ឥឡូវនេះ វា​បាន​ទារ​ឈាម​វា​វិញ​ហើយ»។


ដូច្នេះ ចំណង់​បើ​មនុស្ស​អាក្រក់​បាន​សម្លាប់​មនុស្ស​សុចរិត នៅ​លើ​ដំណេក ក្នុង​លំ‌នៅ​របស់​ខ្លួន នោះ​តើ​មិន​ឲ្យ​យើង​សង‌សឹក​ជំនួស​ឈាម​អ្នក​នោះ ដោយ​ដក​ឯង​ចេញ​ពី​ផែនដី​ទៅ លើស​ជាង​ទៅ​ទៀត​ទេ​ឬ?»


ដូច្នេះ ចូរ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​របស់​បុត្រ កុំ​ឲ្យ​សក់​ស្កូវ​របស់​គាត់​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដោយ​សុខ‌សាន្ត​ឡើយ។


ពេល​ព្រះនាង​អ័ថា‌លា​ជា​មាតា​របស់​ព្រះបាទ​អ័ហា‌ស៊ីយ៉ា​បាន​ជ្រាប​ថា បុត្រា​សុគត​ហើយ ព្រះ‌នាង​ក៏​ចាត់​ចែង​បំផ្លាញ​ជំនួរ​វង្ស​របស់​ស្ដេច​ទាំង​ប៉ុន្មាន។


ការ​នេះ ដែល​ព្រះបាទ​យ៉ូអាស​បាន​រមឹល​គុណ​របស់​យេហូ‌យ៉ា‌ដា ជា​ឪពុក​សាការី ដែល​លោក​បាន​ផ្តល់​ចំពោះ​ទ្រង់ គឺ​ទ្រង់​បាន​សម្លាប់​កូន​លោក​វិញ កាល​សាការី​ហៀប​នឹង​ស្លាប់​ទៅ លោក​ពោល​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ទត​មើល ហើយ​សម្រេច​តាម​យុត្តិ‌ធម៌​ចុះ»។


ឯ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ គេ​លើក​គ្នា​ធ្វើ​គុត​ទ្រង់ នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​ទៅ។


តែ​ពួក​អ្នក​ស្រុក​បាន​សម្លាប់​អស់​អ្នក​ដែល​បាន​លើក​គ្នា​ក្បត់​នឹង​ស្តេច​អាំម៉ូន​នោះ​វិញ គេ​លើក​ព្រះបាទ​យ៉ូសៀស​ជា​‌បុត្រា តាំង​ឡើង​ជា​ស្តេច​ជំនួស​បិតា។


ដ្បិត​ព្រះ‌អង្គ​ដែល​សង​សឹក​អ្នក​សម្លាប់​គេ ព្រះ‌អង្គ​នឹក​ចាំ​ពី​អ្នក​ទាំង​នោះ ព្រះ‌អង្គ​មិន​ភ្លេច​សម្រែក របស់​មនុស្ស​រង​ទុក្ខ​ឡើយ។


កុំ​សម្លាប់​មនុស្ស។


អ្នក​ណា​ដែល​វាយ​មនុស្ស​រហូត​ដល់​ស្លាប់ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។


មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ​ដើម​ពី​គេ​ក្នុង​ពួក​សាសន៍​អ្នក​ឡើយ មិន​ត្រូវ​ឈរ​ទាស់​នឹង​ជីវិត អ្នក​ជិត​ខាង​អ្នក​ដែរ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។


អ្នក​ណា​ដែល​វាយ​មនុស្ស​ដល់​ស្លាប់ នោះ​ត្រូវ​សម្លាប់​ជា​កុំ​ខាន​ដែរ។


បើ​អ្នក​ណា​សម្លាប់​សត្វ នោះ​ត្រូវ​តែ​សង​គេ តែ​បើ​សម្លាប់​មនុស្ស​វិញ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់​ដែរ។


ប៉ុន្ដែ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​យក​របស់​អ្វី​មួយ​ដែល​ធ្វើ​ពី​ដែក ហើយ​វាយ​គេ​រហូត​ដល់​ស្លាប់ នោះ​ឈ្មោះ​ថា​ជា​ឃាតក​ហើយ ឯ​ឃាតក​ត្រូវ​តែ​សម្លាប់​ចោល។


ប្រសិន‌បើ​អ្នក​ណា​ម្នាក់​យក​ថ្ម​កាន់​នៅ​ដៃ ហើយ​វាយ​ម្នាក់​ទៀត​ដែល​អាច​ឲ្យ​ស្លាប់​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ នោះ​ឈ្មោះ​ថា​ជា​ឃាតក​ហើយ ឯ​ឃាតក​ត្រូវ​តែ​សម្លាប់​ចោល។


ឬ​ប្រសិន‌បើ​អ្នក​ណា​ម្នាក់​យក​គ្រឿង​ឈើ​កាន់​នៅ​ដៃ ហើយ​វាយ​ម្នាក់​ទៀត​ដែល​អាច​ឲ្យ​ស្លាប់​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ នោះ​ឈ្មោះ​ថា​ជា​ឃាតក​ហើយ ឯ​ឃាតក​ត្រូវ​តែ​សម្លាប់​ចោល។


ឬ​លើក​ដៃ​វាយ​គេ​ដោយ​ចិត្ត​ស្អប់ ហើយ​អ្នក​នោះ​ក៏​ស្លាប់ នោះ​អ្នក​ដែល​វាយ​គេ ត្រូវ​តែ​សម្លាប់​ចោល ព្រោះ​អ្នក​នោះ​ជា​ឃាតក ឯ​អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម ត្រូវ​សម្លាប់​ឃាតក​នោះ​ចោល នៅ​ពេល​គេ​ជួប​នឹង​អ្នក​នោះ។


ដើម្បី​ឲ្យ​អស់​ទាំង​ឈាម​របស់​មនុស្ស​សុចរិត ដែល​បាន​ខ្ចាយ​នៅ​លើ​ផែនដី ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា តាំង​ពី​ឈាម​របស់​លោក​អេបិល ជា​មនុស្ស​សុចរិត រហូត​ដល់​លោក​សាការី ជា​កូន​លោក​បារ៉ាគា ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់​នៅ​ចន្លោះ​ទី​បរិសុទ្ធ និង​អាសនា។


ព្រះ‌អង្គ​បាន​បង្កើត​មនុស្ស​គ្រប់​ជាតិ​សាសន៍​ពី​មនុស្ស​តែ​ម្នាក់ ឲ្យ​រស់​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សម្រេច​កំណត់​ពេល​វេលា តាម​រដូវ​កាល និង​ព្រំ​ដែន​ទី​លំនៅ​របស់​គេ


ប៉ុន្តែ ប្រសិន‌បើ​អ្នក​ណា​ម្នាក់​មាន​ចិត្ត​ស្អប់​អ្នក​ជិត​ខាង​ខ្លួន ហើយ​លប​ចាំ​ស្ទាក់​វាយ​ប្រហារ​អ្នក​នោះ​ឲ្យ​ស្លាប់ រួច​រត់​ទៅ​ជ្រកក្នុង​ទី​ក្រុង​ណា​មួយ​នោះក៏​ដោយ


នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​របស់​អ្នក​នោះ ត្រូវ​ចាត់​គេ​ឲ្យ​ទៅ​នាំ​អ្នក​នោះ​មក​វិញ ហើយ​ប្រគល់​ទៅ​ឲ្យ​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម ដើម្បី​ឲ្យជន​នោះ​ត្រូវ​ស្លាប់។


គឺ​យ៉ាង​នេះ​ហើយ​ដែល​ព្រះ​បាន​សង​អំពើ​ដ៏​អាក្រក់​របស់​អ័ប៊ី‌ម៉្មា‌ឡិច ដែល​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ឪពុក​ខ្លួន ដោយ​សម្លាប់​បង​ប្អូន​ខ្លួន​ទាំង​ចិត​សិប​នាក់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម