ត្រូវយកខ្សែក្រវាត់មកក្រវាត់ឲ្យពួកគេ រួចពាក់ឈ្នួតឲ្យពួកគេផង នោះការងារជាសង្ឃនឹងបានជារបស់ពួកគេ ជាច្បាប់នៅអស់កល្បជានិច្ច។ គឺយ៉ាងនោះឯងអ្នកត្រូវតែងតាំងអើរ៉ុន និងពួកកូនរបស់គាត់ឡើង។
ចោទិយកថា 18:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក បានជ្រើសរើសលោក និងកូនចៅរបស់លោក ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ្នក ឲ្យឈរបំពេញមុខងារ ក្នុងព្រះនាមព្រះយេហូវ៉ា ជារៀងរហូត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសបូជាចារ្យ និងពូជពង្សរបស់លោក ពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ឲ្យនៅបម្រើព្រះអង្គជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានរើសគេ នឹងកូនចៅគេ ពីពូជអំបូរឯងទាំងប៉ុន្មាន ឲ្យបានឈរធ្វើការងារ ដោយនូវព្រះនាមព្រះយេហូវ៉ាជានិច្ច។ អាល់គីតាប ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានជ្រើសរើសអ៊ីមុាំ និងពូជពង្សរបស់អ្នក ពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល ឲ្យនៅបម្រើអុលឡោះជារៀងរាល់ថ្ងៃ។ |
ត្រូវយកខ្សែក្រវាត់មកក្រវាត់ឲ្យពួកគេ រួចពាក់ឈ្នួតឲ្យពួកគេផង នោះការងារជាសង្ឃនឹងបានជារបស់ពួកគេ ជាច្បាប់នៅអស់កល្បជានិច្ច។ គឺយ៉ាងនោះឯងអ្នកត្រូវតែងតាំងអើរ៉ុន និងពួកកូនរបស់គាត់ឡើង។
រួចលោកមានប្រសាសន៍ទៅកាន់កូរេ និងបក្សពួកទាំងអស់របស់គាត់ថា៖ «ព្រឹកស្អែក ព្រះយេហូវ៉ានឹងបង្ហាញឲ្យដឹងថាអ្នកណាដែលជារបស់ព្រះអង្គ អ្នកណាដែលបរិសុទ្ធ ហើយព្រះអង្គនឹងឲ្យអ្នកណាចូលទៅជិតព្រះអង្គ។ អ្នកណាដែលព្រះអង្គនឹងជ្រើសរើស ព្រះអង្គនឹងឲ្យអ្នកនោះចូលទៅជិតព្រះអង្គ។
គឺសម្រាប់គាត់ និងពូជរបស់គាត់ ជាសេចក្ដីសញ្ញាឲ្យបានការងារជាសង្ឃរហូតតទៅ ព្រោះគាត់បានឈឺឆ្អាលជំនួសព្រះរបស់ខ្លួន ហើយបានធ្វើឲ្យកូនចៅអ៊ីស្រាអែលរួចពីបាប»។
អ្នកត្រូវតែងតាំងអើរ៉ុន និងកូនចៅរបស់គាត់ ឲ្យបំពេញមុខងារជាសង្ឃ ហើយអ្នកដទៃណាដែលចូលមកជិត នោះនឹងត្រូវស្លាប់»។
នៅគ្រានោះ ព្រះយេហូវ៉ាបានញែកកុលសម្ព័ន្ធលេវីចេញ ទុកសម្រាប់សែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ហើយឲ្យឈរធ្វើការងារនៅចំពោះព្រះអង្គ ព្រមទាំងឲ្យពរដោយក្នុងនាមព្រះអង្គ រហូតមកដល់សព្វថ្ងៃ។
អ្នកណាដែលប្រព្រឹត្តតាមតែអំពើចិត្ត មិនធ្វើតាមពាក្យសង្ឃដែលឈរបម្រើនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅទីនោះ ឬតាមពាក្យចៅក្រមទេ អ្នកនោះនឹងត្រូវស្លាប់។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីសាសន៍អ៊ីស្រាអែល