ប៉ុន្ដែ អ្នកមិនត្រូវបរិភោគសាច់ដែលនៅមានជីវិតឡើយ គឺសាច់ដែលជាប់មានឈាមរបស់វា។
ចោទិយកថា 15:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ មិនត្រូវបរិភោគឈាមរបស់វាឡើយ ត្រូវឲ្យចាក់ចោលទៅដី ដូចជាទឹកវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ កុំបរិភោគឈាម ឡើយ ត្រូវចាក់ឈាមនោះទៅលើដី ដូចគេចាក់ទឹក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ មិនត្រូវបរិភោគឈាមឡើយ ត្រូវឲ្យចាក់ចោលទៅដី ដូចជាទឹកវិញ។ អាល់គីតាប ប៉ុន្តែ កុំបរិភោគឈាមឡើយ ត្រូវចាក់ឈាមនោះទៅលើដី ដូចគេចាក់ទឹក»។ |
ប៉ុន្ដែ អ្នកមិនត្រូវបរិភោគសាច់ដែលនៅមានជីវិតឡើយ គឺសាច់ដែលជាប់មានឈាមរបស់វា។
ដូច្នេះ ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នករាល់គ្នាស៊ីសាច់ដែលជាប់ទាំងឈាម ក៏ងើបភ្នែកមើលទៅរូបព្រះទាំងប៉ុន្មានរបស់អ្នករាល់គ្នា ហើយកម្ចាយឈាមផង ដូច្នេះ តើអ្នករាល់គ្នានឹងបានស្រុកនេះឬ?
«អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬអ្នកប្រទេសក្រៅណានៅកណ្ដាលគេ ដែលបរិភោគឈាមអ្វីក៏ដោយ នោះយើងតាំងមុខទាស់នឹងអ្នកដែលបរិភោគឈាមនោះ ហើយកាត់គេចេញពីសាសន៍របស់ខ្លួន
អ្នករាល់គ្នាមិនត្រូវបរិភោគសាច់ណាដែលជាប់មានទាំងឈាមផងនោះឡើយ មិនត្រូវប្រើរបៀនរបស់គ្រូអង្គុយធម៌ ឬមើលនក្ខត្តឫក្សផង។
ហើយមិនត្រូវបរិភោគឈាមយ៉ាងណានៅក្នុងទីលំនៅរបស់អ្នករាល់គ្នាណាមួយឡើយ ទោះទាំងឈាមរបស់សត្វហើរ ឬឈាមនៃសត្វជើងបួនក្តី។
គឺយើងគួរសរសេរទៅប្រាប់គេ ឲ្យចៀសវាងត្រឹមតែម្ហូបអាហារដែលសែនបានដល់រូបព្រះ ដែលនាំឲ្យស្មោកគ្រោក អំពើសហាយស្មន់ សត្វដែលសម្លាប់ដោយច្របាច់ក និងឈាមប៉ុណ្ណោះបានហើយ
ប៉ុន្តែ អ្នកអាចនឹងសម្លាប់ ហើយបរិភោគសាច់នៅក្នុងក្រុងណាមួយរបស់អ្នក បានតាមតែចិត្តអ្នកប៉ងប្រាថ្នា តាមដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានពរអ្នក។ អ្នកមិនស្អាត និងអ្នកស្អាត អាចបរិភោគបានទាំងអស់គ្នា ដូចជាបរិភោគសាច់ឈ្លូស និងសាច់ក្ដាន់ដែរ។
ចូរប្រយ័ត្ន កុំឲ្យតែបរិភោគឈាមប៉ុណ្ណោះ ដ្បិតឈាមជាជីវិត ហើយអ្នកមិនត្រូវបរិភោគជីវិតជាមួយសាច់ឡើយ។
ដូច្នោះ គេក៏ស្ទុះទៅលើរបឹប ចាប់យកចៀម គោ និងកូនគោ ទៅសម្លាប់នៅលើដី ហើយបរិភោគសាច់ទាំងជាប់មានឈាមផង
ពេលនោះ គេទូលស្ដេចសូលថា៖ «មើល៍! ឥឡូវពួកទ័ពគេធ្វើបាបនឹងព្រះយេហូវ៉ាហើយ ដោយបរិភោគសាច់ដែលជាប់ទាំងឈាមផង»។ នោះស្ដេចមានរាជឱង្ការថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តល្មើសហើយ ដូច្នេះ ចូរប្រមៀលថ្មមួយយ៉ាងធំ មកឲ្យខ្ញុំនៅទីនេះ»។