Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 12:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ប៉ុន្តែ អ្នក​អាច​នឹង​សម្លាប់ ហើយ​បរិ‌ភោគ​សាច់​នៅ​ក្នុង​ក្រុង​ណា​មួយ​របស់​អ្នក បានតាម​តែ​ចិត្ត​អ្នក​ប៉ង​ប្រាថ្នា តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ពរ​អ្នក។ អ្នក​មិន​ស្អាត និង​អ្នក​ស្អាត អាច​បរិ‌ភោគ​បាន​ទាំង​អស់គ្នា ដូច​ជា​បរិ‌ភោគ​សាច់​ឈ្លូស និង​សាច់​ក្ដាន់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ក៏​ប៉ុន្តែ នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ឲ្យ​អ្នក​ទៅ​រស់​នៅ អ្នក​អាច​សម្លាប់​សត្វ​បរិភោគ តាម​ចិត្ត​ប៉ង‌ប្រាថ្នា។ មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​បរិសុទ្ធ​អាច​បរិភោគ​សាច់​នេះ ដូច​ជា​បរិភោគ​សាច់​ក្ដាន់ ឬ​សាច់​ឈ្លូស​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ប៉ុន្តែ​ឯង​មាន​ច្បាប់​នឹង​សំឡាប់ ហើយ​បរិភោគ​សាច់ នៅ​គ្រប់​ទី​ក្រុង​របស់​ឯង​បាន តាម​បំណង​ចិត្ត តាម​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ពរ​ឲ្យ ទោះ​ទាំង​អ្នក​ដែល​មិន​ស្អាត នឹង​អ្នក​ដែល​ស្អាត ក៏​បរិភោគ​បាន​ទាំង​អស់ ដូច​ជា​បរិភោគ​សាច់​ឈ្លូស នឹង​ប្រើស​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ក៏​ប៉ុន្តែ នៅ​គ្រប់​ទី​កន្លែង​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ពរ​ឲ្យ​អ្នក​ទៅ​រស់​នៅ អ្នក​អាច​សម្លាប់​សត្វ​បរិភោគ​បាន តាម​ចិត្ត​ប៉ង​ប្រាថ្នា។ មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​បរិសុទ្ធ​អាច​បរិភោគ​សាច់​នេះ​បាន ដូច​ជា​បរិភោគ​សាច់​ក្តាន់ ឬ​សាច់​ឈ្លូស​ដែរ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 12:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​របស់​អ្នក​នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​ជ្រើស​រើស ក្នុង​ទឹក​ដីនៃ​កុល‌សម្ព័ន្ធ​មួយ​របស់​អ្នក ហើយ​នៅ​ទី​នោះ អ្នក​ត្រូវ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែលខ្ញុំ​បង្គាប់​អ្នក។


ហើយ​ចំណាយ​ប្រាក់​នោះ ទិញ​អ្វីៗ​តាម​ចិត្ត​អ្នក​ប្រាថ្នា​ចង់​បាន ដូច​ជា​គោ ឬ​ចៀម ឬ​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​ស្រា​ផ្សេង​ទៀត ឬ​អ្វី​ៗ​ដែល​អ្នក​ចូល​ចិត្ត រួច​ត្រូវ​បរិ‌ភោគ​នៅ​ទីនោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ទាំង​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​ត្រូវ​អរ​សប្បាយ​ឡើង។


ឈ្លូស ប្រើស ក្តាន់ រមាំង ទ្រាយ ទន្សោង និង​ពពែ​ភ្នំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម