Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 17:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 «អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ឬ​អ្នក​ប្រទេស​ក្រៅ​ណា​នៅ​កណ្ដាល​គេ ដែល​បរិ‌ភោគ​ឈាម​អ្វី​ក៏​ដោយ នោះ​យើង​តាំង​មុខ​ទាស់​នឹង​អ្នក​ដែល​បរិ‌ភោគ​ឈាម​នោះ ហើយ​កាត់​គេ​ចេញ​ពី​សាសន៍​របស់​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 «ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​មាន​បុរស​ណា​ម្នាក់​បរិភោគ​ឈាម​អ្វី​ក៏​ដោយ យើង​នឹង​ដាក់​ទោស​អ្នក​ដែល​បរិភោគ​នោះ ហើយ​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រាអែល ឬ​អ្នក​ប្រទេស​ក្រៅ​ណា​នៅ​កណ្តាល​គេ ដែល​នឹង​បរិភោគ​ឈាម​អ្វី​ក៏​ដោយ នោះ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​ដែល​បរិភោគ​ឈាម​នោះ ហើយ​នឹង​កាត់​គេ​ចេញ​ពី​សាសន៍​របស់​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

10 «ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រ‌អែល ឬ​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​មាន​បុរស​ណា​ម្នាក់​បរិភោគ​ឈាម​អ្វី​ក៏​ដោយ យើង​នឹង​ដាក់​ទោស​អ្នក​ដែល​បរិភោគ​នោះ ហើយ​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 17:10
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ អ្នក​មិន​ត្រូវ​បរិ‌ភោគ​សាច់​ដែល​នៅ​មាន​ជីវិត​ឡើយ គឺ​សាច់​ដែល​ជាប់​មាន​ឈាម​របស់​វា។


ស្តេច​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ការ​នេះ​នៅ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ កុំ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ឡើយ តើ​គួរ​ឲ្យ​ទូល‌បង្គំ​ផឹក​ឈាម​របស់​មនុស្ស ដែល​ទៅ​ទាំង​ប្រថុយ​ជីវិត​ដូច្នេះ​ឬ?» ហេតុ​នោះ​ហើយ​បាន​ជា​ស្ដេច​មិន​ព្រម​សោយ​ទឹក​នោះ។ នេះ​ហើយ​ជា​ស្នា​ដៃ​របស់​អ្នក​ខ្លាំង​ពូកែ​ទាំង​បី​នាក់​បាន​ធ្វើ។


ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា​ទាស់​ទទឹង​នឹង​ពួក​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់ ដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​លើ​ផែន​ដី នឹក​ចាំ​ពី​គេ​ត​ទៅ​ទៀត។


អ្នក​ណា​ដែល​ផ្សំ​ធ្វើ​តាម​ឲ្យ​ដូច ឬ​ដែល​យក​ទៅ​ចាក់​លាប​ដល់​អ្នក​ប្រទេស​ក្រៅ នោះ​នឹង​ត្រូវ​កាត់‌ចេញ​ពី​សាសន៍​របស់​ខ្លួន"»។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​បាន​តាំង​មុខ​ទាស់​នឹង​ទី​ក្រុង​នេះ សម្រាប់​ជា​ការ​អាក្រក់ មិន​មែន​ជា​ការ​ល្អ​ទេ ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដុត​ទី​ក្រុង​ចោល។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​រាល់​គ្នា សម្រាប់​ជា​ការ​អាក្រក់ គឺ​ដើម្បី​កាត់​ពួក​យូដា​ទាំង​អស់​ចេញ។


ហើយ​យើង​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ព្រម​ទាំង​ធ្វើ​ឲ្យ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​សម្គាល់ និង​ជា​ពាក្យ​ទំនៀម យើង​ក៏​នឹង​កាត់​អ្នក​នោះ​ចេញ​ពី​កណ្ដាល​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត


យើង​នឹង​តាំង​មុខ​ទាស់​នឹង​គេ គេ​នឹង​ចេញ​ពី​ភ្លើង​មួយ តែ​ភ្លើង​មួយ​ទៀត​នឹង​ឆេះ​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​តាំង​មុខ​ទាស់​នឹង​គេ។


ដូច្នេះ ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​រាល់​គ្នា​ស៊ី​សាច់​ដែល​ជាប់​ទាំង​ឈាម ក៏​ងើប​ភ្នែក​មើល​ទៅ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ហើយ​កម្ចាយ​ឈាម​ផង ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹង​បាន​ស្រុក​នេះ​ឬ?


គឺ​ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​នាំ​ពួក​សាសន៍​ដទៃ ជា​មនុស្ស​ដែល​មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត ហើយ​ខាង​រូប​សាច់​ផង ឲ្យ​ចូល​មក​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​យើង ដើម្បី​នឹង​បង្អាប់​ទី​លំនៅ​របស់​យើង ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​បាន​ថ្វាយ​នំបុ័ង​របស់​យើង ព្រម​ទាំង​ខ្លាញ់ និង​ឈាម ហើយ​បាន​ផ្តាច់​សេចក្ដី​សញ្ញា​របស់​យើង ដោយ​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​អ្នក​ប្រព្រឹត្ត​នោះ។


ដ្បិត​ជីវិត​រូប​សាច់​នោះ​នៅ​ក្នុង​ឈាម ហើយ​យើង​បាន​ឲ្យ​ឈាម​ដល់​អ្នក​រាល់​គ្នា សម្រាប់​នឹង​ថ្វាយ​នៅ​លើ​អាសនា ដើម្បី​ឲ្យ​បាន​ធួន​នឹង​ជីវិត​អ្នក ដ្បិត​គឺ​ជា​ឈាម​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ជីវិត។


អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​សាច់​ណា​ដែល​ជាប់​មាន​ទាំង​ឈាម​ផង​នោះ​ឡើយ មិន​ត្រូវ​ប្រើ​របៀន​របស់​គ្រូ​អង្គុយ​ធម៌ ឬ​មើល​នក្ខត្តឫក្ស​ផង។


យើង​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​នឹង​ចាញ់​ពួក​ខ្មាំង​សត្រូវ អស់​អ្នក​ដែល​ស្អប់​អ្នក គេ​នឹង​ត្រួត‌ត្រា​លើ​អ្នក ហើយ​អ្នក​នឹង​រត់​ទៅ​ដោយ​ឥត​មាន​អ្នក​ណា​ដេញ​តាម​ផង។


នេះ​ជា​ច្បាប់​នៅ​អស់​កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​របស់​អ្នក​រាល់​គ្នា​ត​ទៅ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​តាំង​ទី​លំ​នៅ គឺ​ថា អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​ខ្លាញ់ ឬ​ឈាម​ឡើយ។


ទោះ​បើ​គេ​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​នៅ​ពី​មុខ​ខ្មាំង​សត្រូវ ក៏​យើង​នឹង​បង្គាប់​ដល់​ដាវ ហើយ​ដាវ​នឹង​សម្លាប់​គេ​នៅ​ទី​នោះ យើង​នឹង​ផ្តោត​ភ្នែក​ទៅ​រក​គេ​ឲ្យ​មាន​ការ​អាក្រក់ មិន​មែន​ជា​ការ​ល្អ»។


គឺ​យើង​គួរ​សរសេរ​ទៅប្រាប់​គេ ឲ្យ​ចៀស​វាង​ត្រឹម​តែ​ម្ហូប​អាហារ​ដែល​សែន​បាន​ដល់​រូប​ព្រះ ដែល​នាំ​ឲ្យ​ស្មោក​គ្រោក អំពើ​សហាយ​ស្មន់ សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​ឈាម​ប៉ុណ្ណោះបាន​ហើយ


គឺ​ឲ្យ​ចៀស​វាង​តែ​ម្ហូប​អាហារ​ដែល​បាន​សែន​ដល់​រូប​ព្រះ ឈាម សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​អំពើ​សហាយ​ស្មន់។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចៀស​វាង​របស់​ទាំង​នេះបាន នោះ​ប្រពៃ​ហើយ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ»។


ប៉ុន្តែ មិន​ត្រូវ​បរិ‌ភោគ​ឈាម​ឡើយ ត្រូវ​ឲ្យ​ចាក់​ចោល​ទៅ​ដី ដូច​ជា​ទឹក​វិញ។


ចូរ​ប្រយ័ត្ន កុំ​ឲ្យ​តែ​បរិ‌ភោគ​ឈាម​ប៉ុណ្ណោះ ដ្បិត​ឈាម​ជា​ជីវិត ហើយ​អ្នក​មិន​ត្រូវ​បរិ‌ភោគ​ជីវិត​ជា‌មួយ​សាច់​ឡើយ។


ប៉ុន្តែ មិន​ត្រូវ​បរិ‌ភោគ​ឈាម​របស់​វា​ឡើយ ត្រូវ​ឲ្យ​ចាក់​ចោល​ទៅ​ដី ដូច​ជា​ទឹក​វិញ»។


ចុះ​ចំណង់​បើ​អ្នក​ដែល​ជាន់​ឈ្លី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ហើយ​ប្រមាថ​ព្រះ‌លោហិត​នៃ​សេចក្ដី​សញ្ញា ដែល​បាន​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​ត្មះ‌តិះ‌ដៀល​ព្រះ‌វិញ្ញាណ​ដ៏​មាន​ព្រះ‌គុណ សូម​អ្នក​រាល់​គ្នា​គិត​មើល៍ តើ​គេ​សម​នឹង​មាន​ទោស​ធ្ងន់​យ៉ាង​ណា​ទៅ​ទៀត?


ដូច្នោះ គេ​ក៏​ស្ទុះ​ទៅ​លើ​របឹប ចាប់​យក​ចៀម គោ និង​កូន​គោ ទៅ​សម្លាប់​នៅ​លើ​ដី ហើយ​បរិ‌ភោគ​សាច់​ទាំង​ជាប់​មាន​ឈាម​ផង


ពេល​នោះ គេ​ទូល​ស្ដេច​សូល​ថា៖ «មើល៍! ឥឡូវ​ពួក​ទ័ព​គេ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ ដោយ​បរិ‌ភោគ​សាច់​ដែល​ជាប់​ទាំង​ឈាម​ផង»។ នោះ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ល្មើស​ហើយ ដូច្នេះ ចូរ​ប្រមៀល​ថ្ម​មួយ​យ៉ាង​ធំ មក​ឲ្យ​ខ្ញុំ​នៅ​ទី​នេះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម