ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 14:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«មិន​ត្រូវ​បរិ‌ភោគ​របស់​អ្វី​ដែល​គួរ​ស្អប់​ខ្ពើម​ឡើយ ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«កុំ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ*​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មិន​ត្រូវ​ឲ្យ​ឯង​បរិភោគ​របស់​អ្វី​ដែល​គួរ​ខ្ពើម​ឡើយ

សូមមើលជំពូក

អាល់គីតាប

«កុំ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ​ឡើយ

សូមមើលជំពូក



ចោទិយ‌កថា 14:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​យក​សត្វ​ប្រាំពីរ​គូ​ពី​ចំណោម​សត្វ​ជើង​បួន​ទាំង​ប៉ុន្មាន​ដែល​ស្អាត គឺ​ទាំង​ឈ្មោល​ទាំង​ញី ហើយ​សត្វ​ជើង​បួន​ដែល​មិន​ស្អាត ត្រូវ​យក​តែ​មួយ​គូ​វិញ គឺ​ទាំង​ឈ្មោល​ទាំង​ញី។


គេ​អង្គុយ​នៅក្នុង​ផ្នូរ​ខ្មោច ហើយ​ស្នាក់​នៅ​កន្លែង​លាក់​កំបាំង គេ​ស៊ី​សាច់​ជ្រូក ហើយ​មាន​សម្ល​គួរ​ខ្ពើម​នៅ​ក្នុង​ឆ្នាំង​របស់​គេ


ខ្ញុំ​ក៏​ប្រកែក​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ មើល៍ ព្រលឹង​ទូល‌បង្គំ​មិន​ដែល​ត្រូវ​ស្មោក‌គ្រោក​ឡើយ តាំង​ពី​ក្មេង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ទូល‌បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​ស្លាប់ ឬ​ដែល​ត្រូវ​សត្វ​ណា​ហែក‌ហួរ​ឡើយ ក៏​មិន​ដែល​មាន​សាច់​គួរ​ខ្ពើម​ចូល​ក្នុង​មាត់​ទូល‌បង្គំ​ដែរ»។


«ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ក្នុង​បណ្ដា​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​លើ​ផែនដី នោះ​អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​សត្វ​យ៉ាង​នេះ​បាន


អ្នក​រាល់​គ្នា​មិន​ត្រូវ​នាំ​ខ្លួន​ឲ្យ​ទៅ​ជា​គួរ​ខ្ពើម​ឆ្អើម ដោយ‌សារ​សត្វ​លូន​វារ​ណា​មួយ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ប្រឡាក់​នឹង​វា​ដែរ ដើម្បី​កុំ​ឲ្យ​ទៅ​ជា​មិន​ស្អាត​ដោយ‌សារ​វា។


ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ចេះ​សម្គាល់​សត្វ​ជើង​បួន​ដែល​ស្អាត និង​សត្វ​ដែល​មិន​ស្អាត ហើយ​សត្វ​ស្លាប​ដែល​មិន​ស្អាត និង​សត្វ​ស្លាប​ដែល​ស្អាត​ចុះ មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​ស្មោក‌គ្រោក​ដោយ​សត្វ​ជើង​បួន ឬ​សត្វ​ស្លាប ឬ​សត្វ​លូន​វារ​នៅ​ដី ដែល​យើង​បាន​ញែក​ចេញ​ពី​អ្នក​រាល់​គ្នា ទុក​ជា​មិន​ស្អាត​នោះ​ឡើយ។


ខ្ញុំ​ដឹង ហើយ​ជឿ​ជាក់​ក្នុង​ព្រះ‌អម្ចាស់‌យេស៊ូវ​ថា គ្មាន​អ្វី​ស្មោក‌គ្រោក​ដោយ​ខ្លួន​ឯង​ឡើយ គឺ​ស្មោក‌គ្រោក​សម្រាប់​តែ​អ្នក​ណា​ដែល​គិត​ថា​របស់​នោះ​ស្មោក‌គ្រោក​ប៉ុណ្ណោះ។


ប៉ុន្តែ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​ថា៖ «ម្ហូប​នេះ​ជា​សំណែន» សូម​កុំ​បរិ‌ភោគ​ឡើយ ព្រោះ​ដោយ​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់ និង​ដោយ​យល់​ដល់​មន‌សិការ


គ្រប់​ទាំង​អស់ជា​ស្អាត​បរិសុទ្ធ ដល់​អ្នក​ណា​ដែល​ស្អាត​បរិសុទ្ធ តែ​ចំពោះ​ពួក​អ្នក​ដែល​ស្មោក‌គ្រោក ហើយ​មិន​ជឿ នោះ​គ្មាន​អ្វី​ស្អាត​បរិសុទ្ធ​ឡើយ គឺ​គេ​ស្មោក‌គ្រោក​ទាំង​គំនិត ទាំង​មនសិការ។