Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 7:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ត្រូវ​យក​សត្វ​ប្រាំពីរ​គូ​ពី​ចំណោម​សត្វ​ជើង​បួន​ទាំង​ប៉ុន្មាន​ដែល​ស្អាត គឺ​ទាំង​ឈ្មោល​ទាំង​ញី ហើយ​សត្វ​ជើង​បួន​ដែល​មិន​ស្អាត ត្រូវ​យក​តែ​មួយ​គូ​វិញ គឺ​ទាំង​ឈ្មោល​ទាំង​ញី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 អ្នក​ត្រូវ​យក​ជាមួយ​អ្នក នូវសត្វ​ប្រាំពីរគូ​ពី​អស់ទាំង​សត្វជើងបួន​បរិសុទ្ធ គឺ​ឈ្មោល និង​ញី ហើយ​សត្វ​មួយគូ​ពី​សត្វជើងបួន​ដែល​មិន​បរិសុទ្ធ គឺ​ឈ្មោល និង​ញី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​នាំ​សត្វ​ប្រាំ‌ពីរ​គូ​ពី​ចំណោម​សត្វ​ទាំង​ប៉ុន្មាន​ដែល​បរិសុទ្ធ មក គឺ​យក​ឈ្មោល និង​ញី ចំពោះ​សត្វ​មិន​បរិសុទ្ធ​វិញ ចូរ​នាំ​តែ​មួយ​គូ​មក គឺ​ឈ្មោល និង​ញី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ខាង​ឯ​សត្វ​ជើង​៤​ដែល​ស្អាត នោះ​ឯង​ត្រូវ​យក​៧​គូ ហើយ​សត្វ​ជើង​៤​ដែល​មិន​ស្អាត នោះ​ឲ្យ​យក​តែ​១​គូ​វិញ គឺ​ទាំង​ឈ្មោល​ទាំង​ញី​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចូរ​នាំ​សត្វ​ប្រាំ​ពីរ​គូ ពី​ចំណោម​សត្វ​ទាំង​ប៉ុន្មាន​ដែល​ហាឡាល់​មក គឺ​យក​ឈ្មោល និង​ញី ចំពោះ​សត្វ​មិន​ហាឡាល់​វិញ ចូរ​នាំ​តែ​មួយ​គូ​មក គឺ​ឈ្មោល និង​ញី។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 7:2
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​យក​សត្វ​ហើរ​លើ​អាកាស​ប្រាំពីរ​គូ​ដែរ ទាំង​ឈ្មោល​ទាំង​ញី ដើម្បី​ទុក​ពូជ​វា​ឲ្យ​រស់​នៅ​គ្រប់​លើ​ផែន‌ដី។


មាន​សត្វ​ជើង​បួន​ក្នុង​ចំណោម​សត្វ​ដែល​ស្អាត និង​សត្វ​ដែល​មិន​ស្អាត ហើយ​សត្វ​ស្លាប និង​សត្វ​លូន​វារ​គ្រប់​ប្រភេទ​នៅ​លើ​ដី


បន្ទាប់​មក លោក​ណូអេ​បាន​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា រួច​យក​សត្វ​ជើង​បួន​ពី​សត្វ​ដែល​ស្អាត​គ្រប់​មុខ និង​ពី​សត្វ​ស្លាប​ដែល​ស្អាត​គ្រប់​មុខ មក​ថ្វាយ​ជា​តង្វាយ​ដុត​លើ​អាស‌នា​នោះ។


គេ​ត្រូវ​បង្រៀន​ប្រជា‌រាស្ត្រ​របស់​យើង​ឲ្យ​ចេះ​សម្គាល់​របស់​បរិសុទ្ធ និង​របស់​ធម្មតា ហើយ​ឲ្យ​គេ​មើល​ដឹង​របស់​ស្អាត និង​របស់​ដែល​មិន​ស្អាត។


ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា និង​របស់​ស្មោក‌គ្រោក​ចេញ​ពី​របស់​ដែល​ស្អាត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម