ទោះជាមានចំនួនរហូតដល់ប្រាក់មួយរយហាប ស្រូវមួយរយរង្វាល់ ស្រាទំពាំងបាយជូរមួយរយបាថ ប្រេងមួយរយបាថ និងអំបិលជាច្រើន ឥតមានកំណត់ក៏ដោយ។
ចោទិយកថា 14:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយចំណាយប្រាក់នោះ ទិញអ្វីៗតាមចិត្តអ្នកប្រាថ្នាចង់បាន ដូចជាគោ ឬចៀម ឬស្រាទំពាំងបាយជូរ ឬស្រាផ្សេងទៀត ឬអ្វីៗដែលអ្នកចូលចិត្ត រួចត្រូវបរិភោគនៅទីនោះ នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ទាំងអ្នក និងក្រុមគ្រួសាររបស់អ្នកត្រូវអរសប្បាយឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលទៅដល់ អ្នកអាចទិញអ្វីៗដែលអ្នកពេញចិត្ត ដូចជាគោ ចៀម ស្រាទំពាំងបាយជូរ ឬស្រាផ្សេងទៀត គឺអ្វីៗទាំងអស់ដែលនាំឲ្យអ្នកសប្បាយចិត្ត រួចបរិភោគដោយរីករាយជាមួយក្រុមគ្រួសារ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនឹងចំណាយប្រាក់នោះ ទិញអ្វីៗតាមប្រាថ្នាបាន ទោះជាគោ ឬចៀម ឬស្រាទំពាំងបាយជូរ ឬគ្រឿងផឹកណា ឬរបស់អ្វីក៏ដោយ ដែលឯងគាប់ចិត្ត រួចនឹងបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង នៅទីនោះ ហើយត្រូវអរសប្បាយឡើង ព្រមទាំងពួកគ្រួឯងជាមួយនឹងឯងផង អាល់គីតាប ពេលទៅដល់ អ្នកអាចទិញអ្វីៗដែលអ្នកពេញចិត្ត ដូចជា គោ ចៀម ស្រាទំពាំងបាយជូរ ឬស្រាផ្សេងទៀត គឺអ្វីៗទាំងអស់ដែលនាំឲ្យអ្នកសប្បាយចិត្ត រួចបរិភោគដោយរីករាយ ជាមួយក្រុមគ្រួសារ នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ |
ទោះជាមានចំនួនរហូតដល់ប្រាក់មួយរយហាប ស្រូវមួយរយរង្វាល់ ស្រាទំពាំងបាយជូរមួយរយបាថ ប្រេងមួយរយបាថ និងអំបិលជាច្រើន ឥតមានកំណត់ក៏ដោយ។
ដូច្នេះ ចូរទៅចុះ បរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះគាប់ព្រះហឫទ័យចំពោះកិច្ចការដែលឯងធ្វើហើយ។
បន្ទាប់មក ព្រះយេស៊ូវយាងចូលទៅក្នុងព្រះវិហារ ហើយបណ្តេញអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ព្រះអង្គផ្កាប់តុរបស់ពួកអ្នកដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប។
កាលគេមកដល់ក្រុងយេរូសាឡិម ព្រះអង្គក៏យាងចូលទៅក្នុងព្រះវិហារ ហើយចាប់ផ្ដើមដេញអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុរបស់ពួកអ្នកដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប
ហេតុការណ៍ទាំងនោះបានកើតឡើងជាគំរូដល់យើង ដើម្បីកុំឲ្យយើងប្រាថ្នាចង់បានសេចក្តីអាក្រក់ ដូចជាពួកលោក។
អ្នករាល់គ្នាត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រមទាំងកូនប្រុស កូនស្រី និងបាវប្រុសបាវស្រីរបស់អ្នក ព្រមទាំងពួកលេវីដែលរស់នៅក្នុងទីក្រុងរបស់អ្នក ដ្បិតពួកលេវីគ្មានចំណែក គ្មានមត៌កនៅជាមួយអ្នករាល់គ្នាទេ»។
ប៉ុន្តែ អ្នកអាចនឹងសម្លាប់ ហើយបរិភោគសាច់នៅក្នុងក្រុងណាមួយរបស់អ្នក បានតាមតែចិត្តអ្នកប៉ងប្រាថ្នា តាមដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានពរអ្នក។ អ្នកមិនស្អាត និងអ្នកស្អាត អាចបរិភោគបានទាំងអស់គ្នា ដូចជាបរិភោគសាច់ឈ្លូស និងសាច់ក្ដាន់ដែរ។
ឯតង្វាយទាំងនោះ អ្នកត្រូវបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅត្រង់កន្លែងដែលព្រះអង្គជ្រើសរើសវិញ គឺបរិភោគជាមួយកូនប្រុស កូនស្រី និងបាវប្រុសបាវស្រីអ្នក ព្រមទាំងពួកលេវីដែលរស់នៅទីក្រុងរបស់អ្នក។ ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន
នៅទីនោះ អ្នករាល់គ្នាត្រូវបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយអ្នក និងគ្រួសាររបស់អ្នក ត្រូវអរសប្បាយក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន ជារបស់ល្អទាំងប៉ុន្មានដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានពរអ្នក។
នោះត្រូវលក់តង្វាយមួយភាគក្នុងដប់របស់អ្នក យកប្រាក់វេចកាន់ជាប់នៅដៃ រួចនាំយកទៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស
បន្ទាប់មក ត្រូវជប់លៀងដោយគ្រប់ទាំងរបស់ល្អ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានដល់អ្នក និងគ្រួសាររបស់អ្នក ជាមួយពួកលេវី និងពួកអ្នកប្រទេសក្រៅដែលនៅជាមួយអ្នក។