Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 14:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 នោះ​ត្រូវ​លក់តង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​អ្នក យក​ប្រាក់​វេច​កាន់​ជាប់​នៅ​ដៃ រួច​នាំ​យក​ទៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ចូរ​លក់​តង្វាយ​មួយ​ភាគ​ដប់​របស់​អ្នក ហើយ​យក​ប្រាក់​ដែល​អ្នក​លក់​បាន ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 នោះ​ត្រូវ​លក់​របស់​ទាំង​នោះ​យក​ជា​ប្រាក់​វិញ​ចុះ រួច​វេច​ប្រាក់​កាន់​ជាប់​នៅ​ដៃ នាំ​យក​ទៅ​ឯ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​រើស

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ចូរ​លក់​ជំនូន​មួយ​ភាគ​ដប់​របស់​អ្នក ហើយ​យក​ប្រាក់​ដែល​អ្នក​លក់​បាន ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ជ្រើស​រើស។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 14:25
4 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​គេ​មក​ដល់​ក្រុង​យេរូ‌សាឡិម ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​ចាប់​ផ្ដើម​ដេញ​អស់​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ទ្រង់​ផ្កាប់​តុ​របស់​ពួក​អ្នក​ដូរ​ប្រាក់ និង​កៅ​អី​របស់​ពួក​អ្នក​លក់​ព្រាប


បន្ទាប់​មក ព្រះ‌អង្គ​យាង​ចូល​ក្នុង​ព្រះ‌វិហារ ហើយ​ចាប់​ផ្ដើម​ដេញ​ពួក​អ្នក​លក់​ដូរ​ចេញ


ប៉ុន្តែ បើ​ផ្លូវ​នោះ​ឆ្ងាយ​ពេក ហើយ​អ្នក​មិន​អាច​ដឹក​ជញ្ជូន​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ​ទៅ​បាន ក្នុង​ពេល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ពរ ហើយ​ដោយ​ព្រោះ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស​សម្រាប់​នឹង​តាំង​ព្រះ‌នាម​ព្រះ‌អង្គ នៅ​ឆ្ងាយ​ពី​អ្នក


ហើយ​ចំណាយ​ប្រាក់​នោះ ទិញ​អ្វីៗ​តាម​ចិត្ត​អ្នក​ប្រាថ្នា​ចង់​បាន ដូច​ជា​គោ ឬ​ចៀម ឬ​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​ស្រា​ផ្សេង​ទៀត ឬ​អ្វី​ៗ​ដែល​អ្នក​ចូល​ចិត្ត រួច​ត្រូវ​បរិ‌ភោគ​នៅ​ទីនោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ទាំង​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​ត្រូវ​អរ​សប្បាយ​ឡើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម