ពួកក្រុងអាវ៉ា គេធ្វើព្រះនីបហាស និងព្រះថើថាក ហើយពួកសេផាវែម គេដុតកូនរបស់គេក្នុងភ្លើង ថ្វាយព្រះអ័ឌរ៉ាម៉ាលេក និងព្រះអ័ណាម៉ាលេក ជាព្រះរបស់ពួកសេផាវែមនោះ។
ចោទិយកថា 12:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រយ័ត្ននឹងកាន់តាមគ្រប់ទាំងសេចក្ដីនេះ ដែលខ្ញុំបង្គាប់ដល់អ្នក ដើម្បីឲ្យអ្នកបានសប្បាយ ព្រមទាំងកូនចៅរបស់អ្នករហូតតទៅ ដោយអ្នករាល់គ្នាប្រព្រឹត្តសេចក្ដីល្អ ហើយត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ាជាព្រះរបស់អ្នក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរស្ដាប់ និងកាន់តាមព្រះបន្ទូលទាំងប៉ុន្មានដែលខ្ញុំបង្គាប់ដល់អ្នក ដើម្បីឲ្យអ្នក និងកូនចៅរបស់អ្នក នៅជំនាន់ក្រោយ មានសុភមង្គលរហូតតទៅ ដោយប្រព្រឹត្តអំពើល្អ និងអំពើត្រឹមត្រូវ ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រយ័ត នឹងស្តាប់តាមគ្រប់ទាំងសេចក្ដីនេះ ដែលអញបង្គាប់ដល់ឯង ដើម្បីឲ្យឯងបានសប្បាយ ព្រមទាំងកូនចៅឯងតទៅជាដរាប ដោយបានប្រព្រឹត្តសេចក្ដីដែលល្អ ហើយទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃឯង។ អាល់គីតាប ចូរស្តាប់ និងកាន់តាមពាក្យទាំងប៉ុន្មានដែលខ្ញុំបង្គាប់ដល់អ្នក ដើម្បីឲ្យអ្នក និងកូនចៅរបស់អ្នក នៅជំនាន់ក្រោយ មានសុភមង្គលរហូតតទៅ ដោយប្រព្រឹត្តអំពើល្អ និងអំពើត្រឹមត្រូវ ដែលគាប់បំណងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ |
ពួកក្រុងអាវ៉ា គេធ្វើព្រះនីបហាស និងព្រះថើថាក ហើយពួកសេផាវែម គេដុតកូនរបស់គេក្នុងភ្លើង ថ្វាយព្រះអ័ឌរ៉ាម៉ាលេក និងព្រះអ័ណាម៉ាលេក ជាព្រះរបស់ពួកសេផាវែមនោះ។
ចំណែកអ្នក ប្រសិនបើអ្នកដើរនៅមុខយើង ដូចជាដាវីឌ ជាបិតាអ្នក ព្រមទាំងធ្វើតាមគ្រប់ទាំងសេចក្ដីដែលយើងបានបង្គាប់ ហើយរក្សាបញ្ញត្តិ និងក្រឹត្យក្រមទាំងប៉ុន្មានរបស់យើង
ខ្ញុំទូលព្រះអង្គថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ គឺជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ដល់អស់អ្នកដែលស្រឡាញ់ព្រះអង្គ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គអើយ
ដើម្បីឲ្យគេបានប្រតិបត្តិ តាមច្បាប់របស់ព្រះអង្គ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះអង្គ ហាលេលូយ៉ា !
ចូរប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់អ្នកនៅថ្ងៃនេះ។ មើល៍! យើងនឹងបណ្តេញសាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសចេញពីមុខអ្នក។
ទោះបើមនុស្សមានបាបប្រព្រឹត្តអំពើអាក្រក់ដល់ទៅមួយរយដង ហើយចម្រើនអាយុយឺនយូរក៏ដោយ គង់តែខ្ញុំដឹងថា ពួកអ្នកដែលកោតខ្លាចព្រះ គឺកោតខ្លាចនៅចំពោះព្រះអង្គ គេនឹងមានសេចក្ដីសុខ។
ដាវីឌជាអ្នកបម្រើរបស់យើង នឹងធ្វើជាស្តេចលើគេ ហើយគេទាំងអស់គ្នានឹងមានគង្វាលតែម្នាក់ គេនឹងដើរតាមក្រឹត្យក្រមរបស់យើង ហើយរក្សាបញ្ញត្តិច្បាប់ទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រព្រឹត្តតាមផង។
អ្នករាល់គ្នាត្រូវកាន់អស់ទាំងច្បាប់ និងបញ្ញត្តិទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រព្រឹត្តតាមផង យើងនេះជាព្រះយេហូវ៉ា»។
បើអ្នករាល់គ្នាកាន់តាមបទបញ្ជារបស់ខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបទបញ្ជារបស់ព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គដែរ។
បើអ្នករាល់គ្នាធ្វើតាមអ្វីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។
មិនត្រូវបរិភោគឈាមឡើយ ដើម្បីឲ្យអ្នកបានសប្បាយ ព្រមទាំងកូនចៅរបស់អ្នកតទៅ ព្រោះអ្នកបានប្រព្រឹត្តសេចក្ដីត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា។
ចូរប្រយ័ត្ន ក្នុងករណីមានរោគឃ្លង់ គឺត្រូវប្រយ័ត្ននឹងធ្វើតាមគ្រប់សេចក្ដីដែលពួកលេវី ដែលជាសង្ឃបង្រៀនអ្នករាល់គ្នា។ ត្រូវប្រយ័ត្ននឹងធ្វើតាម ដូចខ្ញុំបានបង្គាប់ពួកគេហើយ។
អ្នករាល់គ្នាត្រូវរក្សាអស់ទាំងបញ្ញត្តិច្បាប់របស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ដើម្បីឲ្យបានសប្បាយ ព្រមទាំងកូនចៅរបស់អ្នកតរៀងទៅ ហើយឲ្យមានអាយុយឺនយូរ នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រគល់ឲ្យអ្នករហូតតទៅ»។
ត្រូវដើរតាមអស់ទាំងផ្លូវដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់ដល់អ្នក ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានសប្បាយ ព្រមទាំងមានអាយុយឺនយូរ នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់»។