ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 11:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នករាល់​គ្នា ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ហើយ​ពេល​អ្នក​រាល់​គ្នា​ចាប់​យក ហើយ​រស់​នៅ​ក្នុង​ស្រុក​នោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ រួច​ហើយ​ត្រូវ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចាប់​យក​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ឯង​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​ប្រទាន​មក ឯង​រាល់​គ្នា​នឹង​យក​ទុក​ជា​របស់​ផង​ឯង ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ផង

សូមមើលជំពូក

អាល់គីតាប

អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ ទៅ​ចាប់​យក​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ រួច​ហើយ​ត្រូវ​តាំង​ទី​លំនៅ​ក្នុង ស្រុក​ដែល​អ្នក​រាល់​គ្នា​ចាប់​យក​បាន​នោះ។

សូមមើលជំពូក



ចោទិយ‌កថា 11:31
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​រាល់​គ្នា​ត្រូវ​ចាប់​យក​ស្រុក​នោះ​ទុក​ជា​កេរ‌អាករ ហើយ​តាំង​ទី​លំ​នៅ​ក្នុង​ស្រុក​នោះ ដ្បិត​យើង​បាន​ប្រគល់​ស្រុក​នោះ ជា​កេរ‌អាករ​ដល់​អ្នក​រាល់​គ្នា​ហើយ។


អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន​នឹង​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ដាក់​នៅ​មុខអ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ»។


«ពេល​អ្នក​បាន​ចូល​ទៅ​ដល់​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ ហើយ​ចាប់​យក​បាន ព្រម​ទាំង​តាំង​ទី​លំនៅ​ក្នុង​ស្រុកនោះ រួចជំនុំ​គ្នា​ថា "យើង​នឹង​តាំង​ឲ្យ​មាន​ស្តេច​មួយ​សោយ‌រាជ្យ​លើ​យើង ដូច​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​យើង​ដែរ"


«ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់! អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់នៅ​ថ្ងៃ​នេះ ដើម្បី​ចូល​ទៅ​បណ្ដេញ​សាសន៍​នានាដែល​ធំ​ជាង ហើយ​ពូកែ​ជាងអ្នក គឺ​ជា​ក្រុង​ធំៗ មាន​កំផែង​ខ្ពស់​ដល់​ផ្ទៃ​មេឃ


«ចូរ​ដើរ​កាត់​កណ្ដាល​ជំរំ ហើយ​បង្គាប់​ប្រជា‌ជន​ថា "ចូរ​ត្រៀម​ស្បៀង​អាហារ​ទៅ ដ្បិត​បី​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​ទុក​ជា​មត៌ក"»។


ដូច្នេះ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ស្រុក​នោះ​ទាំង​អស់​ដល់​ពួក​អ៊ីស្រា‌អែល ដូច​ព្រះ‌អង្គ​បាន​ស្បថថា​នឹង​ឲ្យ​ដល់​បុព្វ​បុរស​របស់​គេ។ គេ​បាន​ចាប់​យក​ស្រុក​ជា​កម្មសិទ្ធិ ហើយ​តាំង​ទី​លំនៅ​នៅ​ទី​នោះ។