ប៉ុន្តែ គេនឹងប្រព្រឹត្តការទាំងនេះដល់អ្នករាល់គ្នា ដោយសារនាមខ្ញុំ ព្រោះគេមិនស្គាល់ព្រះដែលចាត់ខ្ញុំឲ្យមកទេ។
កិច្ចការ 26:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំផ្ទាល់ធ្លាប់គិតថា ទូលបង្គំត្រូវតែខំប្រឹងជាច្រើនទាស់ប្រឆាំងនឹងព្រះនាមព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ព្រះគម្ពីរខ្មែរសាកល ជាការពិត ខ្លួនខ្ញុំព្រះបាទផ្ទាល់ធ្លាប់គិតថា ត្រូវតែធ្វើកិច្ចការប្រឆាំងជាច្រើន ទាស់នឹងព្រះនាមព្រះយេស៊ូវអ្នកណាសារ៉ែត Khmer Christian Bible ខ្ញុំផ្ទាល់ក៏ធ្លាប់គិតថា ត្រូវតែធ្វើកិច្ចការប្រឆាំងជាច្រើនទាស់នឹងនាមព្រះយេស៊ូអ្នកក្រុងណាសារ៉ែត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯទូលបង្គំផ្ទាល់ ពីដើម ទូលបង្គំយល់ឃើញថា ត្រូវតែប្រឆាំងនឹងព្រះនាមព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតគ្រប់យ៉ាងទាំងអស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូម្បីទូលបង្គំក៏បានគិតស្មានថា គួរឲ្យទូលបង្គំធ្វើទាស់ទទឹងជាច្រើន ដល់ព្រះនាមព្រះយេស៊ូវ ពីស្រុកណាសារ៉ែតដែរ អាល់គីតាប ចំណែកឯខ្ញុំផ្ទាល់ ពីដើមខ្ញុំយល់ឃើញថា ត្រូវតែប្រឆាំងនឹងនាមអ៊ីសា ជាអ្នកភូមិណាសារ៉ែតគ្រប់យ៉ាងទាំងអស់ |
ប៉ុន្តែ គេនឹងប្រព្រឹត្តការទាំងនេះដល់អ្នករាល់គ្នា ដោយសារនាមខ្ញុំ ព្រោះគេមិនស្គាល់ព្រះដែលចាត់ខ្ញុំឲ្យមកទេ។
ពេលនោះ លោកប៉ុលឆ្លើយថា៖ «អ្នករាល់គ្នាយំ ហើយធ្វើឲ្យខ្ញុំពិបាកចិត្តធ្វើអ្វី? ដ្បិតខ្ញុំបានប្រុងប្រៀបរួចស្រេចហើយ មិនត្រឹមតែឲ្យគេចាប់ចងខ្ញុំប៉ុណ្ណោះទេ តែថែមទាំងសុខចិត្តស្លាប់នៅក្នុងក្រុងយេរូសាឡិមទៀតផង ដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ»។
«ខ្ញុំជាសាសន៍យូដា កើតនៅក្រុងតើសុស ក្នុងស្រុកគីលីគា តែបានមករស់នៅទីក្រុងនេះ បានទទួលការអប់រំ តាមក្រឹត្យវិន័យនៃបុព្វបុរសរបស់យើងយ៉ាងតឹងរឹង នៅទៀបជើងរបស់លោកកាម៉ាលាល ហើយខ្ញុំមានចិត្តខ្នះខ្នែងចំពោះព្រះ ដូចអ្នករាល់គ្នានៅថ្ងៃនេះដែរ។
ខ្ញុំបានបៀតបៀនអ្នកដែលដើរតាមផ្លូវនេះ រហូតដល់សម្លាប់គេ ដោយចាប់ចងគេទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុកទៀតផង
ខ្ញុំបានឆ្លើយថា៖ "ព្រះអម្ចាស់អើយ តើព្រះអង្គជាអ្នកណា?" ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ខ្ញុំជាយេស៊ូវ អ្នកស្រុកណាសារ៉ែត ដែលអ្នកកំពុងតែបៀតបៀន"។
ដ្បិតយើងខ្ញុំបានឃើញថា ជននេះជាមនុស្សចង្រៃ ជាអ្នកដែលញុះញង់សាសន៍យូដាទាំងអស់ នៅលើពិភពលោកទាំងមូលឲ្យបង្កចលាចល ហើយជាមេនៃពួកណាសារ៉ែត ។
ឥឡូវនេះ បងប្អូនអើយ ខ្ញុំដឹងថា អ្នករាល់គ្នា និងពួកនាម៉ឺនរបស់អ្នករាល់គ្នា បានប្រព្រឹត្តការនោះ ដោយមិនដឹងខ្លួន។
ប៉ុន្ដែ លោកពេត្រុសមានប្រសាសន៍ថា៖ «ឯប្រាក់ និងមាស ខ្ញុំគ្មានទេ តែអ្វីដែលខ្ញុំមាន ខ្ញុំសូមជូនដល់អ្នក។ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាអ្នកស្រុកណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅ!»។
នៅពេលនោះ លោកសុលនៅតែគំរាមកំហែង និងសម្លាប់ពួកសិស្សរបស់ព្រះអម្ចាស់។ គាត់បានចូលជួបសម្ដេចសង្ឃ
ខ្ញុំនឹងបង្ហាញឲ្យគាត់ដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើន ដោយព្រោះឈ្មោះខ្ញុំ»។
ខ្ញុំអាចធ្វើបន្ទាល់បានថា គេមានសេចក្តីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយប្រាជ្ញាទេ។
ខាងសេចក្ដីឧស្សាហ៍ នោះខ្ញុំជាអ្នកដែលបានធ្វើទុក្ខបៀតបៀនដល់ក្រុមជំនុំ ចំណែកខាងសេចក្តីសុចរិតក្នុងក្រឹត្យវិន័យ នោះខ្ញុំគ្មានទោសសោះ។
ទោះបីពីដើមខ្ញុំជាមនុស្សប្រមាថ បៀតបៀន និងជាមនុស្សព្រហើន ក៏ព្រះអង្គអាណិតមេត្តាខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំបានប្រព្រឹត្តដោយល្ងង់ខ្លៅ គ្មានជំនឿ
ពេលនោះ មនុស្សនៅទីក្រុងពោលទៅកាន់យ៉ូអាសថា៖ «ចូរនាំកូនរបស់អ្នកចេញមក វាត្រូវតែស្លាប់ ដ្បិតវាបានរំលំអាសនារបស់ព្រះបាល ហើយកាប់បំផ្លាញបង្គោលសក្ការៈដែលនៅជិតនោះទៀតផង»។