ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 26:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ​បាទ​អ័គ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ភេ‌ស្ទុស​ថា៖ «យើង​អាច​ដោះ​លែង​បុរស​នេះ​បាន ប្រសិន‌បើ​គាត់​មិន​បាន​សូម​រើ​ក្តី​ទៅ​សេ‌សារ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ័គ្រីប៉ា​មានរាជឱង្ការ​នឹង​ភេស្ទុស​ថា​៖ “បុរស​នេះ​អាច​ដោះលែង​បាន ប្រសិនបើ​មិន​បាន​ប្ដឹងឧទ្ធរណ៍​ទៅ​សេសារ”៕

សូមមើលជំពូក

Khmer Christian Bible

ស្ដេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ភេស្ទុស​ថា៖​ «បើ​បុរស​នេះ​មិន​បាន​ប្ដឹង​ឧទ្ធរណ៍​ដល់​ព្រះចៅ​អធិរាជ​ទេ​ យើង​អាច​ដោះលែង​បាន»។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អគ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ភេស្ទុស​ថា៖ «ប្រសិន​បើ​បុរស​នេះ​មិន​បាន​សុំ​ឡើង​ទៅ​ដល់​ព្រះចៅ​អធិ‌រាជ​ទេ​នោះ យើង​អាច​ដោះ​លែង​គាត់​បាន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ស្តេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ភេស្ទុស​ថា មនុស្ស​នេះ បើ​មិន​បាន​សូម​រើ​ក្តី​ដល់​សេ‌សារ​ទេ នោះ​នឹង​លែង​បាន។

សូមមើលជំពូក

អាល់គីតាប

ស្តេច​អគ្រីប៉ា​បាន​ប្រាប់​ទៅ​កាន់ លោក​ភេស្ទុស​ថា៖ «ប្រសិន​បើ​បុរស​នេះ​មិន​បាន​សុំ​ឡើង​ទៅ​ដល់​ស្តេច​អធិ‌រាជ​ទេ​នោះ យើង​អាច​ដោះ​លែង​គាត់​បាន»។

សូមមើលជំពូក



កិច្ចការ 26:32
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ពីរ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ លោក​ព័រគាស‌-ភេ‌ស្ទុស បានចូល​មក​កាន់​តំណែង​ជំនួស​លោក​ភេលីច ហើយ​ដោយ​ព្រោះ​លោក​ភេលីចចង់​យកចិត្ត​សាសន៍​យូដា លោក​ភេលីច​ក៏​ទុក​ឲ្យ​លោក​ប៉ុល​នៅ​ជាប់​គុក​ដដែល។


ប៉ុន្ដែ ទូល​បង្គំ​យល់​ឃើញ​ថា គាត់​មិន​បាន​ប្រព្រឹត្ត​ដែល​សម​នឹង​ស្លាប់​នោះ​ឡើយ ហើយ​ពេល​គាត់​បាន​សូម​រើ​ក្តី​ទៅព្រះ​ចៅ​អធិរាជ នោះ​ទូល​បង្គំ​ក៏​សម្រេច​ថានឹង​បញ្ជូន​គាត់។


ពេល​គេ​បាន​សួរ​ចម្លើយ​ខ្ញុំ​រួច​ហើយ គេ​ចង់​ដោះ​លែង​ខ្ញុំ ព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​សម​នឹង​ស្លាប់​ទេ។


ប៉ុន្តែ ដោយ​ព្រោះសាសន៍​យូដា​ប្រកែក​មិន​ព្រម ខ្ញុំ​ក៏​សូម​រើ​ក្តី​ឡើង​មក​សេ‌សារ មិន​មែន​ដោយ​ខ្ញុំ​មានបំណង​នឹង​ចោទ​ប្រកាន់​សាសន៍​របស់​ខ្ញុំ​ទេ។


ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «ចូរ​ទៅ​ចុះ ព្រោះ​គាត់​ជា​ឧបករណ៍​ដែល​ខ្ញុំជ្រើស​រើស ដើម្បីនាំ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រាប់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច ព្រម​ទាំង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ផង។