ប្រសិនបើពួកមនុស្សនៅទីលំនៅខ្ញុំ មិនបានពោលថា "តើមានអ្នកណាដែលមិនបានឆ្អែត ដោយអាហាររបស់គាត់?"
កិច្ចការ 25:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសង្គ្រាជ និងពួកមេសាសន៍យូដា បានចូលទៅជម្រាបលោកអំពីរឿងក្ដីរបស់លោកប៉ុល ព្រះគម្ពីរខ្មែរសាកល ពួកនាយកបូជាចារ្យ និងពួកមេដឹកនាំរបស់ជនជាតិយូដាក៏ប្ដឹងទៅលោកទាស់នឹងប៉ូល ព្រមទាំងអង្វរសុំ Khmer Christian Bible ពេលនោះ ពួកសម្ដេចសង្ឃ និងពួកអ្នកដឹកនាំរបស់ជនជាតិយូដាបានប្ដឹងគាត់ទាស់នឹងលោកប៉ូល ទាំងទទូចអង្វរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកនាយកបូជាចារ្យ* និងពួកអ្នកធំនៃជនជាតិយូដាបាននាំគ្នាទៅជួបលោក ដើម្បីប្ដឹងពីលោកប៉ូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកសង្គ្រាជ នឹងពួកមេសាសន៍យូដា គេចូលទៅជំរាបលោកពីដំណើរប៉ុល អាល់គីតាប ពួកអ៊ីមុាំ និងពួកអ្នកធំនៃជនជាតិយូដាបាននាំគ្នាទៅជួបលោក ដើម្បីប្ដឹងពីលោកប៉ូល។ |
ប្រសិនបើពួកមនុស្សនៅទីលំនៅខ្ញុំ មិនបានពោលថា "តើមានអ្នកណាដែលមិនបានឆ្អែត ដោយអាហាររបស់គាត់?"
ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ។
ប្រាំថ្ងៃក្រោយមក សម្ដេចសង្ឃអាណានាស បានចុះទៅជាមួយពួកចាស់ទុំមួយចំនួន និងមេធាវីម្នាក់ ឈ្មោះទើទូលុស ដើម្បីចោទប្រកាន់លោកប៉ុលនៅចំពោះលោកទេសាភិបាល។
កាលទូលបង្គំនៅក្រុងយេរូសាឡិម ពួកសង្គ្រាជ និងពួកចាស់ទុំសាសន៍យូដាបាននាំគ្នាប្តឹងពីគាត់ ទាំងសូមឲ្យទូលបង្គំកាត់ទោសគាត់។
លោកភេស្ទុសមានប្រសាសន៍ថា៖ «សូមទូលព្រះករុណាអ័គ្រីប៉ា និងអស់លោកដែលទៅទីនេះជាមួយយើងខ្ញុំ។ សូមទតមើលបុរសនេះ ដែលសាសន៍យូដាទាំងប៉ុន្មានបានប្តឹងមកទូលបង្គំ កាលនៅក្រុងយេរូសាឡិម និងនៅទីនេះដែរ ដោយស្រែកថា គាត់មិនគួររស់នៅតទៅទៀតទេ។
បីថ្ងៃក្រោយមក លោកប៉ុលអញ្ជើញពួកមេដឹកនាំសាសន៍យូដា មកជួបជុំគ្នា។ កាលគេបានជួបជុំគ្នាហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ ខ្ញុំមិនបានធ្វើខុសអ្វីនឹងសាសន៍របស់យើង ឬទាស់នឹងទំនៀមទម្លាប់របស់បុព្វបុរសយើងទេ តែគេចាប់ខ្ញុំនៅក្រុងយេរូសាឡិម ហើយបញ្ជូនមកក្នុងកណ្តាប់ដៃរបស់សាសន៍រ៉ូម។
គេបានរាំងរាយើងមិនឲ្យប្រកាសប្រាប់ពួកសាសន៍ដទៃ ដើម្បីឲ្យគេបានសង្គ្រោះទេ គឺគេបំពេញតែអំពើបាបរបស់គេជានិច្ច តែទីបំផុតសេចក្ដីក្រោធរបស់ព្រះបានធ្លាក់មកលើគេ។