កិច្ចការ 25:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 កាលទូលបង្គំនៅក្រុងយេរូសាឡិម ពួកសង្គ្រាជ និងពួកចាស់ទុំសាសន៍យូដាបាននាំគ្នាប្តឹងពីគាត់ ទាំងសូមឲ្យទូលបង្គំកាត់ទោសគាត់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 ពេលខ្ញុំព្រះបាទនៅយេរូសាឡិម ពួកនាយកបូជាចារ្យ និងពួកចាស់ទុំរបស់ជនជាតិយូដាបានប្ដឹងអំពីបុរសនេះ ដោយទាមទារឲ្យផ្ដន្ទាទោសគាត់ សូមមើលជំពូកKhmer Christian Bible15 ហើយពេលខ្ញុំឡើងទៅឯក្រុងយេរូសាឡិម ពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ពួកជនជាតិយូដាបានប្រាប់ខ្ញុំអំពីបុរសនេះ ទាំងទទូចសុំការផ្ដន្ទាទោសដល់គាត់ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 កាលទូលបង្គំទៅក្រុងយេរូសាឡឹម ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នៃសាសន៍យូដា បាននាំគ្នាប្ដឹងពីគាត់ ដោយសុំឲ្យទូលបង្គំកាត់ទោសគាត់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ហើយកាលដែលទូលបង្គំនៅក្រុងយេរូសាឡិម នោះពួកសង្គ្រាជ នឹងពួកចាស់ទុំនៃសាសន៍យូដា បានប្តឹងទូលបង្គំ ទាំងសូមឲ្យទូលបង្គំកាត់ទោសឲ្យ សូមមើលជំពូកអាល់គីតាប15 កាលខ្ញុំទៅក្រុងយេរូសាឡឹម ពួកអ៊ីមុាំ និងពួកអះលីជំអះនៃសាសន៍យូដាបាននាំគ្នាប្ដឹងពីគាត់ ដោយសុំឲ្យខ្ញុំកាត់ទោសគាត់។ សូមមើលជំពូក |