ហេតុនោះ បានជាខ្ញុំគិតថា គួរគប្បីឲ្យខ្ញុំសរសេរតាមលំដាប់ផ្ញើមកជូនលោក ឱព្រះតេជគុណថេវភីលអើយ ដ្បិតខ្ញុំបានពិនិត្យរឿងទាំងនោះ តាំងតែពីដើមរៀងមក ដោយហ្មត់ចត់ហើយ
កិច្ចការ 23:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ក្លូឌាសលូស៊ា សូមជម្រាបមកឯកឧត្តមភេលីច ជាទេសាភិបាល សូមទានជ្រាប។ ព្រះគម្ពីរខ្មែរសាកល “ខ្ញុំបាទក្លូឌាសលូស៊ា សូមគោរពជូន ឯកឧត្ដមភេលីច ជាអភិបាល។ Khmer Christian Bible «ខ្ញុំក្លូឌាសលូស៊ា សូមគោរពជូនចំពោះលោកអភិបាលភេលីច ឲ្យបានជ្រាបថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ខ្ញុំបាទឈ្មោះក្លូឌាស លូស៊ា សូមជម្រាបមកឯកឧត្ដមភេលិច ជាទេសាភិបាល សូមទានជ្រាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សំបុត្រក្លូឌាស-លូស៊ា សូមក្រាបប្រណិប័តន៍ ចូលមកដល់លោកចៅហ្វាយភេលីច ដ៏ជាធំ សូមទានជ្រាប អាល់គីតាប «ខ្ញុំបាទឈ្មោះក្លូឌាស លូស៊ា សូមជម្រាបមកឯកឧត្ដមភេលិច ជាទេសាភិបាល សូមជ្រាប។ |
ហេតុនោះ បានជាខ្ញុំគិតថា គួរគប្បីឲ្យខ្ញុំសរសេរតាមលំដាប់ផ្ញើមកជូនលោក ឱព្រះតេជគុណថេវភីលអើយ ដ្បិតខ្ញុំបានពិនិត្យរឿងទាំងនោះ តាំងតែពីដើមរៀងមក ដោយហ្មត់ចត់ហើយ
ឲ្យនាំយកសំបុត្រ ដែលមានសេចក្ដីដូចតទៅ៖ «យើងខ្ញុំ ជាសាវក ជាចាស់ទុំ និងជាពួកបងប្អូន សូមជម្រាបសួរដល់ពួកបងប្អូនជាសាសន៍ដទៃ ដែលនៅក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។
សុំឲ្យមានជំនិះសម្រាប់លោកប៉ុលផង ដើម្បីនាំគាត់ទៅជួបលោកភេលីច ជាទេសាភិបាល ដោយសុខសាន្ត»។
កាលគេបានមកដល់ក្រុងសេសារា ហើយប្រគល់សំបុត្រជូនលោកទេសាភិបាល គេក៏ប្រគល់លោកប៉ុលជូនផងដែរ។
ប៉ុន្ដែ លោកប៉ុលមានប្រសាសន៍ថា៖ «សូមគោរពឯកឧត្តមភេស្ទុស ខ្ញុំបាទមិនមែនវង្វេងស្មារតីទេ ខ្ញុំបាទនិយាយតែពាក្យពិត ហើយត្រឹមត្រូវ។
យ៉ាកុប ជាអ្នកបម្រើរបស់ព្រះ និងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមជម្រាបសួរដល់កុលសម្ព័ន្ធទាំងដប់ពីរ ដែលត្រូវខ្ចាត់ខ្ចាយ។