Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 23:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 បុរស​នេះ ត្រូវ​ពួក​សាសន៍​យូដា​ចាប់​បាន ហើយ​គេ​បម្រុង​នឹង​សម្លាប់​គាត់។ ប៉ុន្ដែ កាល​ខ្ញុំ​បាទ​នាំ​ទាហាន​ឡើង​ទៅ​សង្គ្រោះ​គាត់ ទើប​ដឹង​ថា គាត់​ជា​សាសន៍​រ៉ូម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 បុរស​នេះ​ត្រូវ​ពួក​ជនជាតិយូដា​ចាប់ ហើយ​រៀបនឹង​ត្រូវ​ពួកគេ​សម្លាប់ បានជា​ខ្ញុំបាទ​នាំ​ទាហាន​មក​សង្គ្រោះ​គាត់ ដោយ​ដឹង​ថា​គាត់​មាន​សញ្ជាតិរ៉ូម៉ាំង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 បុរស​នេះ​ត្រូវ​ជនជាតិ​យូដា​ចាប់​យក​មក​ ហើយ​ពួកគេ​បម្រុង​សម្លាប់​ចោល​ ប៉ុន្ដែ​ពេល​ខ្ញុំ​នាំ​ទាហាន​ចូល​ទៅ​រំដោះ​គាត់​ចេញ​ពី​ពួកគេ​ នោះ​ទើប​ដឹង​ថា​គាត់​ជា​ជនជាតិ​រ៉ូម​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ជន‌ជាតិ​យូដា​បាន​នាំ​គ្នា​ចាប់​បុរស​នេះ បម្រុង​នឹង​សម្លាប់​ចោល។ កាល​ខ្ញុំ​បាទ​ដឹង​ថា គាត់​ជា​ជន‌ជាតិ​រ៉ូម៉ាំង ខ្ញុំ​បាទ​ឲ្យ​ទាហាន​ទៅ​ធ្វើ​អន្តរា‌គមន៍​រំដោះ​គាត់​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 មនុស្ស​នេះ ពួក​សាសន៍​យូដា​បាន​ចាប់ ហើយ​គេ​រៀប​នឹង​សំឡាប់​បង់ ប៉ុន្តែ​ខ្ញុំ​នាំ​ទាហាន​ទៅ​ទាន់ ដោះ​រួច​ពី​ពួក​គេ​ចេញ ដោយ​បាន​ឮ​ថា​ជា​សាសន៍​រ៉ូម​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ជន‌ជាតិ​យូដា​បាន​នាំ​គ្នា​ចាប់​បុរស​នេះ បម្រុង​នឹង​សម្លាប់​ចោល។ កាល​ខ្ញុំ​ដឹង​ថា គាត់​ជា​ជន‌ជាតិ​រ៉ូម៉ាំង​ខ្ញុំ​ឲ្យ​ទាហាន​ទៅ​ធ្វើ​អន្ដរាគមន៍​រំដោះ​គាត់​មក។

សូមមើលជំពូក ចម្លង




កិច្ចការ 23:27
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​មាន​ការ​ទាស់​ទែង​គ្នា​កាន់​តែ​ខ្លាំង មេទ័ព​ធំ​ក៏​បង្គាប់​ឲ្យ​ពួក​ទាហាន ចុះ​ទៅ​យក​លោក​ប៉ុល​ចេញ​ពី​ចំណោម​ពួក​គេ​ដោយ​អំណាច ហើយ​នាំ​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ ដោយ​ខ្លាច​ក្រែង​គេ​ហែក​ហួរ​លោក​ខ្ទេច​ខ្ទី។


គាត់​ថែម​ទាំង​ព្យាយាម​បន្តុះ​បង្អាប់​ព្រះ‌វិហារទៀត​ផង ប៉ុន្ដែ យើង​ខ្ញុំ​ចាប់​គាត់​មក [ហើយ​ជំនុំ‌ជម្រះ​តាម​ក្រឹត្យ‌វិន័យ​របស់​យើង​ខ្ញុំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម