ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 22:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ខ្ញុំ​បាន​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ព្រះ‌វិហារ ខ្ញុំ​ក៏​លង់​ស្មាតី​ទៅ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“ក្រោយមក ខ្ញុំ​បាន​ត្រឡប់មក​យេរូសាឡិម​វិញ ហើយ​ខណៈដែល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅក្នុង​ព្រះវិហារ ខ្ញុំ​ក៏​លង់ស្មារតី

សូមមើលជំពូក

Khmer Christian Bible

មាន​រឿង​មួយ​បាន​កើតឡើង​ ពេល​ខ្ញុំ​ត្រលប់​មក​ក្រុង​យេរូសាឡិម​វិញ​ ហើយ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ព្រះ​វិហារ​ ខ្ញុំ​ក៏​លង់​ក្នុង​សុបិន​និមិត្ដ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​នៅ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ព្រះ‌វិហារ ខ្ញុំ​លង់​ស្មារតី

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ កំពុង​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ក្នុង​ព្រះ‌វិហារ នោះ​ខ្ញុំ​លង់​ស្មារតី​ទៅ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​នៅ​ពេល​ខ្ញុំ​កំពុង​ទូរអា​ក្នុង​ម៉ាស្ជិទ ខ្ញុំ​លង់​ស្មារតី

សូមមើលជំពូក



កិច្ចការ 22:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ទូល​បង្គំ​បាន​ប្រាប់​អស់​អ្នក​ដែល​នៅ​ក្រុង​ដាម៉ាស​មុន​គេ បន្ទាប់មក នៅ​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​ទាំង​មូល ហើយ​ដល់​សាសន៍​ដទៃ​ដែរ ដើម្បី​ឲ្យ​គេ​ប្រែ​ចិត្ត ហើយ​ងាក​បែរ​មក​រក​ព្រះ ទាំង​ប្រព្រឹត្ត​អំពើដែល​បង្ហាញ​ពី​ការ​ប្រែ​ចិត្ត​ផង។


ដោយ​អំណាច​នៃ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ក្ដី ដោយ​សារ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​របស់​ព្រះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​នៅ​គ្រប់​ទី​កន្លែង ចាប់​ពី​ក្រុង​យេរូ‌សាឡិម រហូត​ទៅ​ដល់​ស្រុក​អ៊ីលី‌រីកុន។


លុះ​បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​បាន​ស្គាល់​លោក​ពេត្រុស ក៏​នៅ​ជា​មួយ​លោក​អស់​រយៈ​ពេល​ដប់‌ប្រាំ​ថ្ងៃ។


ហើយ​ព្រះ‌អង្គ​បាន​បើក​សម្ដែង​អាថ៌‌កំបាំង​ឲ្យ​ខ្ញុំ​ស្គាល់ ដូច​ខ្ញុំ​បាន​សសេរ​យ៉ាង​សង្ខេប​ពី​ខាង​ដើម​រួច​មក​ហើយ។


នៅ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ ខ្ញុំ​បាន​លង់​ក្នុង​វិញ្ញាណ ហើយ​ឮ​សំឡេង​បន្លឺ​ឡើង ដូច​ជា​សូរ​ត្រែ​នៅ​ខាង​ក្រោយ​ខ្ញុំ​ថា៖