កិច្ចការ 22:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ឥឡូវនេះ តើបងនៅចាំអ្វីទៀត? ចូរក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយអំពាវនាវរកព្រះនាមព្រះអម្ចាស់ ដើម្បីលាងបាបរបស់បងទៅ!"។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល16 ឥឡូវនេះ តើអ្នកបង្អែបង្អង់អីទៀត? ចូរក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយលាងសម្អាតបាបរបស់អ្នក ដោយហៅរកព្រះនាមរបស់ព្រះអង្គទៅ!’។ សូមមើលជំពូកKhmer Christian Bible16 ដូច្នេះ តើបងនៅចាំអ្វីទៀត? ចូរក្រោកឡើង ហើយទទួលពិធីជ្រមុជទឹក ព្រមទាំងអំពាវនាវរកព្រះនាមរបស់ព្រះអង្គ ដើម្បីលុបលាងបាបរបស់បងចុះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ដូច្នេះ តើបងនៅបង្អែបង្អង់ដល់កាលណាទៀត សូមក្រោកឡើង ទទួលពិធីជ្រមុជទឹក* ហើយអង្វររកព្រះនាមព្រះអង្គទៅ ដើម្បីព្រះអង្គលាងបាប*ឲ្យ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ឥឡូវនេះ តើអ្នកបង្អង់ចាំអ្វីទៀត ចូរក្រោកឡើង ទទួលបុណ្យជ្រមុជទឹក ហើយលាងបាបអ្នកចេញចុះ ដោយការអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ សូមមើលជំពូកអាល់គីតាប16 ដូច្នេះ តើបងនៅបង្អែរបង្អង់ដល់កាលណាទៀត សូមក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយអង្វររកនាមអ៊ីសាទៅ ដើម្បីលាងបាប។ សូមមើលជំពូក |
សូមជម្រាបមកក្រុមជំនុំរបស់ព្រះនៅក្រុងកូរិនថូស ជាអស់អ្នកដែលព្រះបានញែកចេញជាបរិសុទ្ធ ក្នុងព្រះគ្រីស្ទយេស៊ូវ ហើយបានត្រាស់ហៅមកធ្វើជាពួកបរិសុទ្ធ រួមជាមួយអស់អ្នកដែលអំពាវនាវរកព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ ព្រះអង្គជាព្រះអម្ចាស់របស់គេ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។