ប៉ុន្តែ ពេលពួកសិស្សនាំគ្នាឈរជុំវិញលោក លោកក៏ក្រោកឡើង ហើយចូលទៅក្នុងទីក្រុងវិញ។ ស្អែកឡើង លោកក៏បន្តដំណើរជាមួយលោកបាណាបាសទៅក្រុងឌើបេ។
កិច្ចការ 20:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដែលរួមដំណើរជាមួយលោក មានលោកសូប៉ាត្រុស ជាកូនលោកពីរុស ពីក្រុងបេរា លោកអើរីស្តាក និងលោកសេគុនដុស ពីក្រុងថែស្សាឡូនីច លោកកៃយុស និងលោកធីម៉ូថេ ពីក្រុងឌើបេ ព្រមទាំងលោកទីឃីកុស និងលោកទ្រភីម ពីស្រុកអាស៊ី។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលរួមដំណើរជាមួយគាត់ មានសូប៉ាត្រុសអ្នកបេរាកូនរបស់ពីរូស, អើរីស្តាកនិងសេគុនដុស អ្នកថែស្សាឡូនីច, កៃយុសអ្នកឌើបេ, ធីម៉ូថេ, ព្រមទាំងទីឃីកុសនិងទ្រភីម អ្នកអាស៊ី។ Khmer Christian Bible ហើយលោកសូប៉ាត្រុស អ្នកក្រុងបេរា ជាកូនលោកពីរូស និងលោកអើរីស្ដាក និងលោកសេគុនដុស ជាអ្នកក្រុងថែស្សាឡូនីច លោកកៃយុស និងលោកធីម៉ូថេ ជាអ្នកក្រុងឌើបេ ព្រមទាំងលោកទីឃីកុស និងលោកទ្រភីម ជាអ្នកស្រុកអាស៊ី បានរួមដំណើរជាមួយគាត់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលបានរួមដំណើរជាមួយលោកនៅពេលនោះ មានលោកសូប៉ាត្រុស កូនរបស់លោកពីរូស ជាអ្នកស្រុកបេរា លោកអើរីស្ដាក និងលោកសេគុនដុស ជាអ្នកស្រុកថេស្សាឡូនិក លោកកៃយុស ជាអ្នកស្រុកឌើបេ លោកធីម៉ូថេ ព្រមទាំងលោកទីឃីកុស និងលោកត្រូភីម ជាអ្នកស្រុកអាស៊ីផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានសូប៉ាត្រុស ដែលនៅក្រុងបេរា អើរីស្តាក នឹងសេគុនដុស ពីពួកថែស្សាឡូនីច កៃយុស នឹងធីម៉ូថេ ពីក្រុងឌើបេ ហើយទីឃីកុស នឹងទ្រភីម ពីស្រុកអាស៊ី គេជូនដំណើរទៅត្រឹមស្រុកអាស៊ី អាល់គីតាប អ្នកដែលបានរួមដំណើរជាមួយគាត់នៅពេលនោះ មានលោកសូប៉ាត្រុស កូនរបស់លោកពីរូស ជាអ្នកស្រុកបេរា លោកអើរីស្ដាក និងលោកសេគុនដុស ជាអ្នកស្រុកថេស្សាឡូនិក លោកកៃយុសជាអ្នកស្រុកឌើបេ លោកធីម៉ូថេ ព្រមទាំងលោកទីឃីកុស និងលោកត្រូភីម ជាអ្នកស្រុកអាស៊ីផង។ |
ប៉ុន្តែ ពេលពួកសិស្សនាំគ្នាឈរជុំវិញលោក លោកក៏ក្រោកឡើង ហើយចូលទៅក្នុងទីក្រុងវិញ។ ស្អែកឡើង លោកក៏បន្តដំណើរជាមួយលោកបាណាបាសទៅក្រុងឌើបេ។
ពួកលោកក៏បានដឹង ហើយរត់ភៀសខ្លួនទៅទីក្រុងនានានៅស្រុកលូកៅនា គឺក្រុងលីស្រ្តា និងក្រុងឌើបេ ព្រមទាំងតំបន់ដែលនៅជុំវិញ
លោកប៉ុលបានទៅដល់ក្រុងឌើបេ និងក្រុងលីស្ត្រា ហើយនៅទីនោះ មានសិស្សម្នាក់ ឈ្មោះធីម៉ូថេ ជាកូនរបស់ស្ត្រីសាសន៍យូដាម្នាក់ ដែលជាអ្នកជឿ តែឪពុកជាសាសន៍ក្រិក។
ដោយព្រះវិញ្ញាណបរិសុទ្ធបានឃាត់មិនឲ្យប្រកាសព្រះបន្ទូលនៅស្រុកអាស៊ី ពួកលោកក៏ធ្វើដំណើរកាត់ស្រុកព្រីគា និងស្រុកកាឡាទី។
កាលលោកប៉ុល និងលោកស៊ីឡាសបានធ្វើដំណើរឆ្លងផុតក្រុងអាំភីប៉ូលី និងក្រុងអ័ប៉ុឡូនាហើយ ពួកលោកបានមកដល់ក្រុងថែស្សាឡូនីច ដែលនៅទីនោះ មានសាលាប្រជុំមួយរបស់សាសន៍យូដា។
ប៉ុន្ដែ ពេលពួកសាសន៍យូដានៅក្រុងថែស្សាឡូនីចបានដឹងថា លោកប៉ុលបានប្រកាសព្រះបន្ទូលក្នុងក្រុងបេរាដែរ នោះគេនាំគ្នាមកញុះញង់នៅទីនោះទៀត។
ដូច្នេះ ទីក្រុងក៏មានពេញដោយភាពវឹកវរ ហើយគេលើកគ្នាចាប់អូសលោកកៃយុស និងលោកអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលរួមដំណើរជាមួយលោកប៉ុល សម្រុកចូលទៅក្នុងទីលានមហោស្រព ។
គឺសាសន៍ផារថុស មេឌី អេឡាំ និងពួកអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី
ដ្បិតលោកប៉ុលបានសម្រេចចិត្តបង្ហួសទៅក្រុងអេភេសូរ ដើម្បីកុំឲ្យខាតពេលនៅស្រុកអាស៊ី ព្រោះលោកប្រញាប់ទៅក្រុងយេរូសាឡិម ឲ្យទាន់ពេលបុណ្យថ្ងៃទីហាសិប ប្រសិនបើអាចធ្វើទៅបាន។
ពេលពួកគេបានមកដល់ហើយ លោកមានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាជ្រាបស្រាប់ហើយពីកិរិយារបស់ខ្ញុំ គ្រប់ពេលវេលាដែលខ្ញុំបានរស់នៅជាមួយអ្នករាល់គ្នា តាំងពីថ្ងៃដំបូងដែលខ្ញុំបានឈានជើងចូលដល់ស្រុកអាស៊ីម៉្លេះ
ដ្បិតពីមុន គេឃើញលោកទ្រភីម ជាអ្នកស្រុកអេភេសូរ នៅជាមួយលោកក្នុងទីក្រុង ហើយគេស្មានថា លោកប៉ុលបាននាំសាសន៍ក្រិកនោះទៅក្នុងព្រះវិហារ។
យើងចុះសំពៅមួយពីក្រុងអាត្រាមីត ដែលបម្រុងនឹងចេញទៅកំពង់ផែនានាតាមឆ្នេរសមុទ្រស្រុកអាស៊ី។ យើងចេញដំណើរទៅទាំងមានលោកអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីច រួមដំណើរជាមួយដែរ។
លោកធីម៉ូថេ ជាអ្នករួមការជាមួយខ្ញុំ សូមជម្រាបសួរមកអ្នករាល់គ្នា ហើយលោកលូគាស លោកយ៉ាសុន និងលោកសូសិប៉ាត្រុស ជាញាតិខ្ញុំ ក៏សូមជម្រាបសួរអ្នករាល់គ្នាដែរ។
លោកកៃយុសដែលទទួលខ្ញុំ និងទទួលក្រុមជំនុំទាំងមូល សូមជម្រាបសួរមកអ្នករាល់គ្នា។ លោកអេរ៉ាស្ទុស ជាអ្នកកាន់ឃ្លាំងប្រាក់របស់ក្រុង និងលោកក្វើតុស ជាពួកបងប្អូនយើង ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។
ប៉ុល ជាសាវករបស់ព្រះគ្រីស្ទយេស៊ូវ តាមព្រះហឫទ័យរបស់ព្រះ និងធីម៉ូថេ ជាបងប្អូនយើង សូមជម្រាបមកក្រុមជំនុំរបស់ព្រះ ដែលនៅក្រុងកូរិនថូស ព្រមទាំងពួកបរិសុទ្ធទាំងអស់ ដែលនៅស្រុកអាខៃទាំងមូល។
ដ្បិតព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះ ដែលយើងបានប្រកាសពីព្រះអង្គ គឺទាំងខ្ញុំ ទាំងលោកស៊ីលវ៉ាន ទាំងធីម៉ូថេ បានប្រកាសក្នុងចំណោមអ្នករាល់គ្នា ព្រះអង្គមិនមែន «បាទ» ផង «ទេ» ផងនោះឡើយ នៅក្នុងព្រះអង្គ មានតែ «បាទ» ប៉ុណ្ណោះ។
លោកទីឃីកុស ជាបងប្អូនស្ងួនភ្ងា និងជាអ្នកជំនួយដ៏ស្មោះត្រង់ក្នុងព្រះអម្ចាស់ នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងពីគ្រប់ការទាំងអស់ អំពីដំណើររបស់ខ្ញុំ និងពីអ្វីៗដែលខ្ញុំកំពុងធ្វើ។
ខ្ញុំសង្ឃឹមលើព្រះអម្ចាស់យេស៊ូវថា បន្តិចទៀតខ្ញុំនឹងចាត់ធីម៉ូថេមកអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានក្សាន្តចិត្ត ដោយបានដឹងរឿងពីអ្នករាល់គ្នា។
លោកអើរីស្តាក ដែលជាប់គុកជាមួយខ្ញុំ សូមជម្រាបសួរមកអ្នករាល់គ្នា ហើយលោកម៉ាកុស ជាក្មួយលោកបាណាបាស ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ អ្នករាល់គ្នាបានទទួលបង្គាប់ ពីរឿងគាត់រួចទៅហើយថា ប្រសិនបើគាត់មក សូមអ្នករាល់គ្នាទទួលគាត់ចុះ។
លោកទីឃីកុស ជាបងប្អូនស្ងួនភ្ងា ជាអ្នកជំនួយដ៏ស្មោះត្រង់ និងជាអ្នកបម្រើជាមួយគ្នាក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់អំពីខ្ញុំ។
ប៉ុល ជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ តាមបញ្ជារបស់ព្រះ ជាព្រះសង្គ្រោះនៃយើង និងព្រះគ្រីស្ទយេស៊ូវ ជាទីសង្ឃឹមនៃយើង
មកដល់ធីម៉ូថេ ជាកូនស្ងួនភ្ងា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្ត ពីព្រះជាព្រះវរបិតា ហើយពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
លោកអេរ៉ាស្ទុសបានស្នាក់នៅក្រុងកូរិនថូស ហើយខ្ញុំបានទុកលោកទ្រភីមនៅក្រុងមីលេត ព្រោះគាត់ឈឺ។
នៅពេលខ្ញុំចាត់លោកអើតេម៉ាស ឬលោកទីឃីកុសឲ្យមករកអ្នក នោះត្រូវខំប្រឹងទៅរកខ្ញុំនៅក្រុងនីកូប៉ូលកុំខាន ដ្បិតខ្ញុំបានសម្រេចនឹងនៅទីនោះក្នុងរដូវរងា។
ហើយលោកម៉ាកុស លោកអើរីស្តាក លោកដេម៉ាស និងលោកលូកា ជាអ្នករួមការជាមួយខ្ញុំ ក៏សូមជម្រាបសួរមកអ្នកដែរ។
ខ្ញុំជាចាស់ទុំ សូមជម្រាបមកកៃយុស ជាប្អូនស្ងួនភ្ងា ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត។