Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 20:4 - ព្រះគម្ពីរខ្មែរសាកល

4 អ្នក​ដែល​រួមដំណើរជាមួយ​គាត់ មាន​សូប៉ាត្រុស​អ្នកបេរា​កូន​របស់​ពីរូស​, អើរីស្តាក​និង​សេគុនដុស អ្នកថែស្សាឡូនីច​, កៃយុស​អ្នកឌើបេ​, ធីម៉ូថេ​, ព្រមទាំង​ទីឃីកុស​និង​ទ្រភីម អ្នកអាស៊ី​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ហើយ​លោក​សូប៉ាត្រុស​ អ្នក​ក្រុង​បេរា​ ជា​កូន​លោក​ពីរូស​ និង​លោក​អើរីស្ដាក​ និង​លោក​សេគុនដុស​ ជា​អ្នក​ក្រុង​ថែស្សាឡូនីច​ លោក​កៃយុស​ និង​លោក​ធីម៉ូថេ​ ជា​អ្នក​ក្រុង​ឌើបេ​ ព្រមទាំង​លោក​ទីឃីកុស​ និង​លោក​ទ្រភីម​ ជា​អ្នក​ស្រុក​អាស៊ី​ បាន​រួម​ដំណើរ​ជាមួយ​គាត់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 អ្នក​ដែល​រួម​ដំណើរ​ជាមួយ​លោក មាន​លោក​សូប៉ា‌ត្រុស ជា​កូន​លោក​ពីរុស ពី​ក្រុង​បេរា លោក​អើរី‌ស្តាក និងលោក​សេ‌គុន‌ដុស ពី​ក្រុង​ថែស្សា‌ឡូនីច លោក​កៃយុស និងលោក​ធីម៉ូថេ ពី​ក្រុង​ឌើបេ ព្រម​ទាំង​លោក​ទីឃី‌កុស និងលោក​ទ្រភីម ពី​ស្រុក​អាស៊ី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​លោក​នៅ​ពេល​នោះ មាន​លោក​សូប៉ា‌ត្រុស កូន​របស់​លោក​ពីរូស ជា​អ្នក​ស្រុក​បេរា លោក​អើរី‌ស្ដាក និង​លោក​សេគុន‌ដុស ជា​អ្នក​ស្រុក​ថេស្សា‌ឡូនិក លោក​កៃយុស ជា​អ្នក​ស្រុក​ឌើបេ លោក​ធីម៉ូថេ ព្រម​ទាំង​លោក​ទីឃី‌កុស និង​លោក​ត្រូភីម ជា​អ្នក​ស្រុក​អាស៊ី​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 មាន​សូប៉ា‌ត្រុស ដែល​នៅ​ក្រុង​បេរា អើរី‌ស្តាក នឹង​សេគុន‌ដុស ពី​ពួក​ថែស្សា‌ឡូនីច កៃយុស នឹង​ធីម៉ូថេ ពី​ក្រុង​ឌើបេ ហើយ​ទីឃី‌កុស នឹង​ទ្រភីម ពី​ស្រុក​អាស៊ី គេ​ជូន​ដំណើរ​ទៅ​ត្រឹម​ស្រុក​អាស៊ី

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​គាត់​នៅ​ពេល​នោះ មាន​លោក​សូប៉ា‌ត្រុស កូន​របស់​លោក​ពីរូស ជា​អ្នក​ស្រុក​បេរា លោក​អើរី‌ស្ដាក និង​លោក​សេគុន‌ដុស ជា​អ្នក​ស្រុក​ថេស្សា‌ឡូនិក លោក​កៃយុស​ជា​អ្នក​ស្រុក​ឌើបេ លោក​ធីម៉ូ‌ថេ ព្រម​ទាំង​លោក​ទីឃី‌កុស និង​លោក​ត្រូភីម ជា​អ្នក​ស្រុក​អាស៊ី​ផង។

សូមមើលជំពូក ចម្លង




កិច្ចការ 20:4
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​នៅពេល​ពួក​សិស្ស​មក​ចោមរោម​គាត់ គាត់​ក៏​ក្រោកឡើង​ចូលទៅ​ក្នុង​ទីក្រុង​វិញ​។ នៅ​ថ្ងៃបន្ទាប់ គាត់​ចេញដំណើរ​ទៅ​ឌើបេ​ជាមួយ​បារណាបាស​។


អ្នកទាំងពីរ​បាន​ដឹង ក៏​គេច​ទៅ​ទីក្រុង​នានា​ក្នុង​លូកៅនា គឺ​លីស្ត្រា និង​ឌើបេ ព្រមទាំង​តំបន់ជុំវិញ


ប៉ូល​បាន​ទៅ​ដល់​ឌើបេ រួច​ទៅ​ដល់​លីស្ត្រា​។ ពេលនោះ មើល៍! មាន​សិស្ស​ម្នាក់​ឈ្មោះ​ធីម៉ូថេ​នៅ​ទីនោះ គាត់ជា​កូនប្រុស​របស់​ស្ត្រី​ជនជាតិយូដា​ដែលជា​អ្នកជឿ រីឯ​ឪពុក​របស់គាត់​ជា​ជនជាតិក្រិក​។


ពួកគេ​ត្រូវ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ឃាត់មិនឲ្យ​ប្រកាស​ព្រះបន្ទូល​នៅ​អាស៊ី ក៏​ដើរចុះឡើង​នៅ​ព្រីគា និង​ស្រុក​កាឡាទី​។


បន្ទាប់ពី​ធ្វើដំណើរឆ្លងកាត់​អាំភីប៉ូលី និង​អ័ប៉ុឡូនា ប៉ូល និងស៊ីឡាស​មកដល់​ថែស្សាឡូនីច​។ នៅទីនោះ មាន​សាលាប្រជុំ​មួយ​របស់​ជនជាតិយូដា​។


ប៉ុន្តែ​នៅពេល​ពួកយូដា​នៅ​ថែស្សាឡូនីច​ដឹង​ថា ប៉ូល​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ​នៅ​បេរា​ដែរ ពួកគេ​ក៏​មក​ទីនោះទៀត ហើយ​ក្រឡុក និង​រំខាន​ប្រជាជន​។


ដូច្នេះ ទីក្រុង​បាន​ពេញ​ទៅដោយ​ភាពច្របូកច្របល់​។ គេ​ក៏​ចាប់​កៃយុស និង​អើរីស្តាក ជា​អ្នកម៉ាសេដូន​ដែល​រួមដំណើរ​ជាមួយ​ប៉ូល ហើយ​លើកគ្នា​សម្រុកចូល​ទៅក្នុង​ទីលានមហោស្រព​។


ក្នុងចំណោម​យើង​មាន​ជនជាតិផារថុស ជនជាតិមេឌី ជនជាតិអេឡាំ និង​អ្នក​ដែល​រស់នៅ​មេសូប៉ូតាមា យូឌា កាប៉ាដូគា ប៉ុនតុស អាស៊ី


នេះគឺដោយសារ​ប៉ូល​បាន​សម្រេចចិត្ត​រួចហើយ​ថា​នឹង​ធ្វើដំណើរបង្ហួស​អេភេសូរ ដើម្បីកុំឲ្យ​ខាតពេល​នៅ​អាស៊ី ពីព្រោះ​គាត់​កំពុង​ប្រញាប់​ទៅ​ឲ្យ​ដល់​យេរូសាឡិម​នៅ​ថ្ងៃ​បុណ្យថ្ងៃទីហាសិប ប្រសិនបើ​អាច​។


នៅពេល​ពួកគេ​មកដល់ ប៉ូល​ក៏​និយាយ​នឹង​ពួកគេ​ថា៖ “អ្នករាល់គ្នា​ដឹងថា តាំងពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​ឈានជើងចូល​អាស៊ី គ្រប់​ពេលវេលា ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​យ៉ាងណា​——


តាមពិត ពួកគេ​បាន​ឃើញ​ទ្រភីម​អ្នកអេភេសូរ នៅ​ទីក្រុង​ជាមួយ​ប៉ូល ដូច្នេះ​ពួកគេ​ស្មាន​ថា​ប៉ូល​បាន​នាំ​គាត់​ចូល​ក្នុង​ព្រះវិហារ​។


មាន​សំពៅ​មួយ​ពី​អាត្រាមីត​ដែល​បម្រុងនឹង​ធ្វើដំណើរ​ទៅ​តំបន់​នានា​តាម​ឆ្នេរសមុទ្រ​អាស៊ី បន្ទាប់ពី​ជិះ​សំពៅនោះ យើង​ក៏​ចេញដំណើរ​ទៅ​។ អើរីស្តាក​អ្នកម៉ាសេដូន​ពី​ថែស្សាឡូនីច​ក៏​នៅ​ជាមួយ​យើង​ដែរ​។


ធីម៉ូថេ​អ្នករួមការងារ​ជាមួយខ្ញុំ និង​លូគាស យ៉ាសុន និង​សូសិប៉ាត្រុស​បងប្អូនរួមជាតិ​របស់ខ្ញុំ ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​ដែរ​។


កៃយុស ដែល​ជា​អ្នកទទួល​ខ្ញុំ និង​ជា​អ្នកទទួល​ក្រុមជំនុំ​ទាំងមូល ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ អេរ៉ាស្ទុស​ជា​ហេរញ្ញិក​ក្រុង និង​ក្វើតុស​ដែលជា​បងប្អូន​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។


ពី​ខ្ញុំ ប៉ូល ដែលជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ និង​ពី​ធីម៉ូថេ​ជា​បងប្អូន ជូនចំពោះ​ក្រុមជំនុំ​របស់​ព្រះ​ដែល​នៅ​កូរិនថូស និង​វិសុទ្ធជន​ទាំងអស់​ដែល​នៅ​ទូទាំង​អាខៃ​។


ជាការពិត ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ ដែល​ត្រូវបាន​ប្រកាស​ក្នុងចំណោម​អ្នករាល់គ្នា​តាមរយៈ​យើង គឺ​តាមរយៈ​ខ្ញុំ ស៊ីលវ៉ាន និង​ធីម៉ូថេ ព្រះអង្គ​មិនមែន “មែន” ផង “ទេ” ផង​នោះ​ទេ ‍គឺ​នៅក្នុង​ព្រះអង្គ​មានតែ “មែន”។


ទីឃីកុស​បងប្អូន​ជាទីស្រឡាញ់ ហើយ​ជា​អ្នកបម្រើ​ស្មោះត្រង់​ក្នុង​ព្រះអម្ចាស់ គាត់​នឹង​ប្រាប់​អ្នករាល់គ្នា​ឲ្យដឹង​អ្វីៗ​ទាំងអស់ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ដឹង​អំពី​ខ្ញុំ និង​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​។


ខ្ញុំ​សង្ឃឹម​ក្នុង​ព្រះអម្ចាស់​យេស៊ូវ​ថា​នឹង​ចាត់​ធីម៉ូថេ​ឲ្យមក​រក​អ្នករាល់គ្នា​ក្នុងពេលឆាប់ៗ ដើម្បី​ឲ្យ​ខ្ញុំ​បាន​សប្បាយចិត្តឡើង​ដែរ ពេល​ទទួលដំណឹង​អំពី​អ្នករាល់គ្នា​។


អើរីស្តាក​អ្នកជាប់គុកជាមួយ​ខ្ញុំ និង​ម៉ាកុស​បងប្អូនជីដូនមួយ​របស់​បារណាបាស ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ ចំពោះ​ម៉ាកុស អ្នករាល់គ្នា​បាន​ទទួល​ពាក្យបង្គាប់​ថា ប្រសិនបើ​គាត់​មករក​អ្នករាល់គ្នា សូម​អ្នករាល់គ្នា​ទទួល​គាត់​។


ទីឃីកុស​បងប្អូន​ដ៏ជាទីស្រឡាញ់ ជា​អ្នកបម្រើ​ស្មោះត្រង់ និង​ជា​អ្នកបម្រើរួមការងារ​ក្នុង​ព្រះអម្ចាស់ នឹង​ប្រាប់​អ្នករាល់គ្នា​ឲ្យដឹង​គ្រប់ការទាំងអស់​អំពី​ខ្ញុំ​។


ពី​ខ្ញុំ ប៉ូល ដែលជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ស្របតាម​បទបញ្ជា​របស់​ព្រះ​ដែលជា​ព្រះសង្គ្រោះ​នៃយើង និង​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែលជា​សេចក្ដីសង្ឃឹម​របស់យើង


ជូនចំពោះ​ធីម៉ូថេ កូន​ដ៏ជាទីស្រឡាញ់​។ សូមឲ្យ​ព្រះគុណ សេចក្ដីមេត្តា និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា និង​ពី​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង មានដល់អ្នក​!


រីឯ​ទីឃីកុស​វិញ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យទៅ​អេភេសូរ​។


អេរ៉ាស្ទុស​នៅ​កូរិនថូស​ដដែល រីឯ​ទ្រភីម ខ្ញុំ​បាន​ទុក​គាត់​ឲ្យ​នៅ​មីលេត ពីព្រោះ​គាត់​ឈឺ​។


កាលណា​ខ្ញុំ​ចាត់​អើតេម៉ាស ឬ​ទីឃីកុស​ឲ្យមក​ជួប​អ្នក សូម​ព្យាយាម​មករក​ខ្ញុំ​នៅ​នីកូប៉ូលី ដ្បិត​ខ្ញុំ​បាន​សម្រេចចិត្ត​ស្នាក់នៅ​ទីនោះ​រហូតដល់ផុតរដូវរងា​។


ម៉ាកុស អើរីស្តាក ដេម៉ាស និង​លូកា អ្នករួមការងារ​ជាមួយខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខអ្នកដែរ​។


ពី​ខ្ញុំ ជា​ចាស់ទុំ ជូនចំពោះ​កៃយុស​ជាទីស្រឡាញ់ ដែល​ខ្ញុំ​ស្រឡាញ់​ក្នុង​សេចក្ដីពិត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម