កិច្ចការ 19:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សេចក្ដីនេះគ្មានអ្នកណាអាចប្រកែកបានទេ គួរតែអ្នករាល់គ្នានៅស្ងៀមទៅ មិនត្រូវធ្វើដោយតក់ក្រហល់ដូច្នេះឡើយ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ដោយសារការទាំងនេះជាអ្វីដែលមិនអាចបដិសេធបាន អស់លោកត្រូវតែនៅស្ងៀម ហើយកុំធ្វើអ្វីតក់ក្រហល់ពេកឡើយ។ Khmer Christian Bible ដូច្នេះ គ្មានអ្នកណាអាចប្រកែកនឹងសេចក្ដីទាំងនេះបានទេ បងប្អូនត្រូវនៅស្ងៀមស្ងាត់ ហើយឈប់ធ្វើអ្វីច្រឡោតទៀតទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រង់នេះ គ្មាននរណាអាចជំទាស់បានទេ សូមបងប្អូននៅស្ងៀមទៅ កុំប្រព្រឹត្តដោយឥតពិចារណាដូច្នេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដែលសេចក្ដីនោះជាពិតហើយ នោះគួរតែឲ្យអ្នករាល់គ្នាបានធ្វើដោយស្រួលទៅចុះ មិនត្រូវឲ្យធ្វើដោយរលះរលាំងដូច្នេះឡើយ អាល់គីតាប ត្រង់នេះគ្មាននរណាអាចជំទាស់បានទេ សូមបងប្អូននៅស្ងៀមទៅ កុំប្រព្រឹត្ដដោយឥតពិចារណាដូច្នេះ។ |
អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវ នោះសម្ញែងសេចក្ដីចម្កួតរបស់ខ្លួនវិញ។
កុំប្រញាប់នាំគេឡើងតុលាការ ក្រែងដល់ចុងបំផុត អ្នកជិតខាងធ្វើឲ្យអ្នកខ្មាសគេ នោះមិនដឹងធ្វើម្ដេចទៀត។
កាលលោកលេខាធិការបានឃាត់បណ្ដាជនឲ្យនៅស្ងៀមហើយ លោកមានប្រសាសន៍ថា៖ «ពួកក្រុងអេភេសូរអើយ តើអ្នកណាមិនដឹងថា ពួកអ្នកក្រុងអេភេសូរនេះ ជាអ្នកថែរក្សាព្រះវិហារព្រះនាងឌីអាន និងជាក្រុងដែលមានរូបសំណាកដែលធ្លាក់ពីលើមេឃមកនោះ!។
អ្នករាល់គ្នាបាននាំអ្នកទាំងនេះមក ដែលមិនមែនជាចោរលួចវិហារ ឬជាអ្នកប្រមាថដល់ព្រះរបស់យើងទេ។