Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 19:36 - Khmer Christian Bible

36 ដូច្នេះ​ គ្មាន​អ្នកណា​អាច​ប្រកែក​នឹង​សេចក្ដី​ទាំង​នេះ​បាន​ទេ​ បងប្អូន​ត្រូវ​នៅ​ស្ងៀមស្ងាត់​ ហើយ​ឈប់​ធ្វើ​អ្វី​ច្រឡោត​ទៀត​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 ដូច្នេះ ដោយសារ​ការទាំងនេះ​ជា​អ្វី​ដែលមិនអាចបដិសេធបាន អស់លោក​ត្រូវតែ​នៅស្ងៀម ហើយ​កុំ​ធ្វើ​អ្វី​តក់ក្រហល់ពេក​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ដូច្នេះ សេចក្ដី​នេះ​គ្មាន​អ្នក​ណា​អាច​ប្រកែក​បាន​ទេ គួរ​តែ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ មិន​ត្រូវ​ធ្វើ​ដោយ​តក់​ក្រហល់​ដូច្នេះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ត្រង់​នេះ គ្មាន​នរណា​អាច​ជំទាស់​បាន​ទេ សូម​បងប្អូន​នៅ​ស្ងៀម​ទៅ កុំ​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា​ដូច្នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ដូច្នេះ ដែល​សេចក្ដី​នោះ​ជា​ពិត​ហើយ នោះ​គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដោយ​ស្រួល​ទៅ​ចុះ មិន​ត្រូវ​ឲ្យ​ធ្វើ​ដោយ​រលះ‌រលាំង​ដូច្នេះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

36 ត្រង់​នេះ​គ្មាន​នរណា​អាច​ជំទាស់​បាន​ទេ សូម​បង​ប្អូន​នៅ​ស្ងៀម​ទៅ កុំ​ប្រព្រឹត្ដ​ដោយ​ឥត​ពិចារណា​ដូច្នេះ។

សូមមើលជំពូក ចម្លង




កិច្ចការ 19:36
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​លេខាធិការ​ក្រុង​បាន​ឲ្យ​បណ្ដាជន​នៅ​ស្ងៀមស្ងាត់​ គាត់​ក៏​និយាយ​ថា៖​ «បងប្អូន​អ្នក​ក្រុង​អេភេសូរ​អើយ!​ តើ​មាន​អ្នកណា​មិន​ដឹង​ថា​ អ្នក​ក្រុង​អេភេសូរ​ជា​អ្នក​ថ្វាយបង្គំ​ព្រះនាង​ឌីអាន​ដ៏​ឧត្ដុង្គ​ឧត្ដម​ និង​រូប​សំណាក​ដែល​ធ្លាក់​ពី​លើ​មេឃ​មក​នោះ!​


ដ្បិត​ពួក​អ្នក​ទាំង​នេះ​ដែល​បងប្អូន​បាន​នាំ​មក​ មិន​មែន​ជា​ចោរ​ប្លន់​ព្រះ​វិហារ​ ហើយ​ក៏​មិន​បាន​ប្រមាថ​ព្រះ​របស់​យើង​ដែរ​


មាន​ចិត្ត​ក្បត់​ ឆាប់​ច្រឡោត​ មាន​ចិត្ត​ធំ​ ស្រឡាញ់​ការ​សប្បាយ​ជាង​ស្រឡាញ់​ព្រះជាម្ចាស់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម