ហើយអស់អ្នកដែលនៅជុំវិញគេទាំងប៉ុន្មាន ក៏ជួយផ្គត់ផ្គង់ដោយគ្រឿងប្រាក់ គ្រឿងមាស ទ្រព្យសម្បត្តិផ្សេងៗ សត្វ និងវត្ថុមានតម្លៃឯទៀតៗ ក្រៅពីតង្វាយទាំងប៉ុន្មាន ដែលគេបានថ្វាយដោយស្ម័គ្រពីចិត្ត។
កិច្ចការ 18:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីបានស្នាក់នៅទីនោះយូរបន្ដិចមក លោកក៏ចាកចេញ ហើយធ្វើដំណើរឆ្លងកាត់ស្រុកកាឡាទី និងស្រុកព្រីគា ទាំងពង្រឹងជំនឿពួកសិស្សទាំងអស់ឲ្យបានរឹងមាំ។ ព្រះគម្ពីរខ្មែរសាកល ក្រោយពីស្នាក់នៅមួយរយៈ គាត់ក៏ចេញដំណើរទៅ ហើយឆ្លងកាត់ស្រុកកាឡាទី និងព្រីគាជាបន្តបន្ទាប់ ទាំងពង្រឹងសិស្សទាំងអស់ផង។ Khmer Christian Bible ហើយបន្ទាប់ពីបានស្នាក់នៅក្រុងអាន់ទីយ៉ូកមួយរយៈពេល គាត់ក៏ចាកចេញ ហើយធ្វើដំណើរកាត់តាមស្រុកកាឡាទី និងស្រុកព្រីគា ទាំងពង្រឹងពួកសិស្សទាំងអស់ឲ្យរឹងមាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីបានស្នាក់នៅក្រុងអន់ទីយ៉ូកយូរបន្តិចមក លោកក៏ចេញដំណើរទៅសាជាថ្មី ដោយឆ្លងកាត់ស្រុកកាឡាទី និងស្រុកព្រីគា ទាំងពង្រឹងជំនឿពួកសិស្ស*ទាំងអស់ផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់នៅទីនោះជាយូរក្រែល រួចចេញទៅដើរកាត់ស្រុកកាឡាទី នឹងស្រុកព្រីគាដោយលំដាប់ ព្រមទាំងតាំងឲ្យពួកសិស្សទាំងអស់បានខ្ជាប់ខ្ជួនឡើង។ អាល់គីតាប ក្រោយពីបានស្នាក់នៅក្រុងអន់ទីយ៉ូក យូរបន្ដិចមក គាត់ក៏ចេញដំណើរទៅសាជាថ្មី ដោយឆ្លងកាត់ស្រុកកាឡាទី និងស្រុកព្រីគា ទាំងពង្រឹងជំនឿពួកសិស្សទាំងអស់ផង។ |
ហើយអស់អ្នកដែលនៅជុំវិញគេទាំងប៉ុន្មាន ក៏ជួយផ្គត់ផ្គង់ដោយគ្រឿងប្រាក់ គ្រឿងមាស ទ្រព្យសម្បត្តិផ្សេងៗ សត្វ និងវត្ថុមានតម្លៃឯទៀតៗ ក្រៅពីតង្វាយទាំងប៉ុន្មាន ដែលគេបានថ្វាយដោយស្ម័គ្រពីចិត្ត។
«រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះបាទដារីយុស ជាសាសន៍មេឌី ខ្ញុំបានឈរជាមួយមីកែល ដើម្បីជួយគាំទ្រ ហើយចម្រើនកម្លាំងលោក។
ហេតុនោះ បានជាខ្ញុំគិតថា គួរគប្បីឲ្យខ្ញុំសរសេរតាមលំដាប់ផ្ញើមកជូនលោក ឱព្រះតេជគុណថេវភីលអើយ ដ្បិតខ្ញុំបានពិនិត្យរឿងទាំងនោះ តាំងតែពីដើមរៀងមក ដោយហ្មត់ចត់ហើយ
ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកវិនាសបាត់ឡើយ។ កាលណាអ្នកបានប្រែចិត្តវិលមកវិញ ចូរចម្រើនកម្លាំងឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនផង»។
ពេលនោះ មានទេវតាលេចមកពីស្ថានសួគ៌ ឲ្យព្រះអង្គឃើញ ហើយចម្រើនកម្លាំងថ្វាយព្រះអង្គ។
ទាំងពង្រឹងពួកសិស្សឲ្យមានចិត្តមាំមួន ហើយលើកទឹកចិត្តគេឲ្យខ្ជាប់ខ្ជួនក្នុងជំនឿ ដោយពាក្យថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះ»។
លោកយូដាស និងលោកស៊ីឡាស ដែលអ្នកទាំងពីរជាហោរាផងដែរ បានលើកទឹកចិត្ត និងបានពង្រឹងពួកបងប្អូនឲ្យមានចិត្តខ្ជាប់ខ្ជួន ដោយពាក្យជាច្រើន។
លោកបានធ្វើដំណើររកាត់ស្រុកស៊ីរី និងស្រុកគីលីគា ទាំងពង្រឹងក្រុមជំនុំទាំងប៉ុន្មានឲ្យបានខ្ជាប់ខ្ជួនឡើង។
ដូច្នេះ ពួកលោកក៏ចេញពីគុក ហើយទៅសួរសុខទុក្ខនាងលីឌា។ កាលបានឃើញពួកបងប្អូនហើយ ពួកលោកក៏លើកទឹកចិត្តគេ រួចចេញដំណើរទៅ។
ដោយព្រះវិញ្ញាណបរិសុទ្ធបានឃាត់មិនឲ្យប្រកាសព្រះបន្ទូលនៅស្រុកអាស៊ី ពួកលោកក៏ធ្វើដំណើរកាត់ស្រុកព្រីគា និងស្រុកកាឡាទី។
កាលលោកអ័ប៉ុឡូសកំពុងនៅក្រុងកូរិនថូស លោកប៉ុលបានធ្វើដំណើរឆ្លងកាត់តំបន់ខ្ពង់រាប រហូតមកដល់ក្រុងអេភេសូរ ហើយលោកបានជួបសិស្សខ្លះនៅទីនោះ។
ស្រុកព្រីគា និងស្រុកប៉ាមភីលា ស្រុកអេស៊ីព្ទ និងដែនស្រុកលីប៊ី ដែលនៅជុំវិញស្រុកគីរេន ពួកអ្នកស្រុករ៉ូមដែលស្នាក់នៅទីនេះ ទាំងសាសន៍យូដា និងអ្នកចូលសាសន៍
ឥឡូវនេះ ខាងឯការរៃប្រាក់សម្រាប់ពួកបរិសុទ្ធ ចូរអ្នករាល់គ្នាធ្វើដូចដែលខ្ញុំបានបង្គាប់ដល់ក្រុមជំនុំនានានៅស្រុកកាឡាទីចុះ
ខ្ញុំ ព្រមទាំងបងប្អូនទាំងអស់គ្នា ដែលនៅជាមួយខ្ញុំ សូមជម្រាបមកក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទី។
ដូចយើងបាននិយាយពីមុនមកហើយ ឥឡូវនេះ ខ្ញុំនិយាយម្តងទៀតថា ប្រសិនបើអ្នកណាប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ខុសពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ។
ហើយទោះជាសុខភាពរបស់ខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាលំបាកក៏ដោយ ក៏អ្នករាល់គ្នាមិនបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំឡើយ តែបានទទួលខ្ញុំ ដូចទទួលទេវតារបស់ព្រះ គឺដូចទទួលព្រះយេស៊ូវគ្រីស្ទដែរ។
ប៉ុន្ដែ ត្រូវបង្គាប់យ៉ូស្វេ ហើយលើកទឹកចិត្ត និងចម្រើនកម្លាំងគាត់វិញ ដ្បិតត្រូវឲ្យគាត់ឆ្លងនាំមុខប្រជាជននេះ ហើយចែកស្រុកដែលអ្នកនឹងមើលឃើញនោះ ទុកជាមត៌ករបស់គេ" ។
ហើយយើងបានចាត់ធីម៉ូថេ ជាបងប្អូន និងជាអ្នករួមការងារជាមួយព្រះ ក្នុងដំណឹងល្អរបស់ព្រះគ្រីស្ទ ដើម្បីជួយពង្រឹង និងដាស់តឿនអ្នករាល់គ្នាឲ្យមានជំនឿរឹងមាំ
បងប្អូនអើយ យើងដាស់តឿនអ្នករាល់គ្នាឲ្យបន្ទោសអស់អ្នកដែលខ្ជិលច្រអូស លើកទឹកចិត្តពួកអ្នកដែលបាក់ទឹកចិត្ត ជួយពួកអ្នកដែលទន់ខ្សោយ ហើយអត់ធ្មត់ចំពោះមនុស្សទាំងអស់។