Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 18:23 - Khmer Christian Bible

23 ហើយ​បន្ទាប់ពី​បាន​ស្នាក់នៅ​ក្រុង​អាន់ទីយ៉ូក​មួយ​រយៈ​ពេល​ គាត់​ក៏​ចាកចេញ​ ហើយ​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​កាឡាទី​ និង​ស្រុក​ព្រីគា​ ទាំង​ពង្រឹង​ពួក​សិស្ស​ទាំង​អស់​ឲ្យ​រឹងមាំ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ក្រោយពី​ស្នាក់នៅ​មួយរយៈ គាត់​ក៏​ចេញដំណើរទៅ ហើយ​ឆ្លងកាត់​ស្រុក​កាឡាទី និង​ព្រីគា​ជាបន្តបន្ទាប់ ទាំង​ពង្រឹង​សិស្ស​ទាំងអស់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ក្រោយ​ពី​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​បន្ដិច​មក លោក​ក៏​ចាក​ចេញ ហើយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​កា‌ឡាទី និង​ស្រុក​ព្រីគា ទាំង​ពង្រឹង​ជំនឿ​ពួក​សិស្ស​ទាំង​អស់​ឲ្យ​បាន​រឹង​មាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ក្រោយ​ពី​បាន​ស្នាក់​នៅ​ក្រុង​អន់‌ទី‌យ៉ូក​យូរ​បន្តិច​មក លោក​ក៏​ចេញ​ដំណើរ​ទៅ​សា​ជា​ថ្មី ដោយ​ឆ្លង​កាត់​ស្រុក​កាឡាទី និង​ស្រុក​ព្រីគា ទាំង​ពង្រឹង​ជំនឿ​ពួក​សិស្ស*​ទាំង​អស់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 គាត់​នៅ​ទី​នោះ​ជា​យូរ​ក្រែល រួច​ចេញ​ទៅ​ដើរ​កាត់​ស្រុក​កាឡាទី នឹង​ស្រុក​ព្រីគា​ដោយ​លំដាប់ ព្រម​ទាំង​តាំង​ឲ្យ​ពួក​សិស្ស​ទាំង​អស់​បាន​ខ្ជាប់‌ខ្ជួន​ឡើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ក្រោយ​ពី​បាន​ស្នាក់​នៅ​ក្រុង​អន់‌ទី‌យ៉ូក យូរ​បន្ដិច​មក គាត់​ក៏​ចេញ​ដំណើរ​ទៅ​សា​ជា​ថ្មី ដោយ​ឆ្លង​កាត់​ស្រុក​កាឡា‌ទី និង​ស្រុក​ព្រីគា ទាំង​ពង្រឹង​ជំនឿ​ពួក​សិស្ស​ទាំង​អស់​ផង។

សូមមើលជំពូក ចម្លង




កិច្ចការ 18:23
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​លោក​ថេវភីល​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​អើយ!​ កាល​ដែល​ខ្ញុំ​សាក​សួរ​សព្វ​គ្រប់​យ៉ាង​ហ្មត់ចត់​តាំង​ពី​ដំបូង​មក​ នោះ​ក៏​យល់​ឃើញ​ថា​ជា​ការ​ប្រសើរ​សម្រាប់​ខ្ញុំ​ដែរ​ ដែល​សរសេរ​តាម​លំដាប់​លំដោយ​ជូន​ដល់​លោក​


ប៉ុន្ដែ​ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក​ ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​ធ្លាក់​ចុះ​ឡើយ​ ហើយ​នៅ​ពេល​អ្នក​ប្រែ​ចិត្ដ​ ចូរ​ពង្រឹង​បងប្អូន​របស់​អ្នក​ផង»។​


នោះ​មាន​ទេវតា​ពី​ស្ថានសួគ៌​បាន​លេច​មក​ឯ​ព្រះអង្គ​ ដើម្បី​ចម្រើន​កម្លាំង​ឲ្យ​ព្រះអង្គ​


ហើយ​ពង្រឹង​ចិត្ដ​របស់​ពួក​សិស្ស​ និង​លើក​ទឹកចិត្ដ​ពួកគេ​ឲ្យ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ជំនឿ​ ដោយ​និយាយ​ថា៖​ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​លំបាក​ច្រើន​ណាស់​ ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន»។​


រីឯ​លោក​យូដាស​ និង​លោក​ស៊ីឡាស​ ដែល​អ្នក​ទាំង​ពីរ​នេះ​ជា​អ្នក​នាំ​ព្រះបន្ទូល​ផង​ដែរ​ ក៏​បាន​លើក​ទឹកចិត្ដ​ ព្រមទាំង​បាន​ពង្រឹង​ពួក​បងប្អូន​ដោយ​ពាក្យ​សំដី​ជា​ច្រើន។​


រួច​ពួកគាត់​បាន​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ស៊ីរី​ និង​ស្រុក​គីលីគា​ ព្រមទាំង​បាន​ពង្រឹង​ក្រុមជំនុំ​នានា។​


ពេល​ចេញ​ពី​គុក​មក​ ពួកគាត់​ក៏​ទៅ​ផ្ទះ​របស់​នាង​លីឌា​ ហើយ​ពេល​បាន​ជួប​ពួក​បងប្អូន​ ពួកគាត់​ក៏​លើក​ទឹកចិត្ដ​ពួកគេ​ រួច​ចាកចេញ​ទៅ។​


ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឃាត់​ពួកគាត់​មិន​ឲ្យ​ប្រកាស​ព្រះបន្ទូល​នៅ​ស្រុក​អាស៊ី​ ដូច្នេះ​ ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ព្រីគា​ និង​ស្រុក​កាឡាទី​


កាល​លោក​អ័ប៉ុឡូស​កំពុង​នៅ​ក្នុង​ក្រុង​កូរិនថូស​នៅ​ឡើយ​ លោក​ប៉ូល​បាន​ធ្វើ​ដំណើរ​កាត់​តំបន់​ខ្ពង់រាប​មក​ដល់​ក្រុង​អេភេសូរ​ ហើយ​គាត់​ក៏​ជួប​ពួក​សិស្ស​មួយ​ចំនួន​


ស្រុក​ព្រីគា​ ស្រុក​ប៉ាមភីលា​ ស្រុក​អេស៊ីព្ទ​ និង​បណ្ដា​ស្រុក​ក្នុង​តំបន់​លីប៊ី​ក្បែរ​តំបន់​គីរេន​ និង​ពួកអ្នក​ក្រុង​រ៉ូម​ដែល​ស្នាក់នៅ​ទីនោះ​


ចំពោះ​ការ​រៃអង្គាស​សម្រាប់​ពួក​បរិសុទ្ធ​ ចូរ​អ្នក​រាល់គ្នា​ធ្វើ​ដូច​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​ក្រុមជំនុំ​ទាំងឡាយ​នៅ​ស្រុក​កាឡាទី​ចុះ​


ព្រមទាំង​បងប្អូន​ទាំង​អស់​ដែល​នៅ​ជាមួយ​ខ្ញុំ​ ជូន​ចំពោះ​ក្រុមជំនុំ​ទាំងឡាយ​នៅ​ស្រុក​កាឡាទី‍។​


ដូច​ដែល​យើង​បាន​ប្រាប់​រួច​មក​ហើយ​ តែ​ឥឡូវ​នេះ​ ខ្ញុំ​សូម​ប្រាប់​ម្តង​ទៀត​ថា​ បើ​អ្នកណា​ប្រកាស​ដំណឹង​ល្អ​ខុស​ពី​ដំណឹង​ល្អ​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ ចូរ​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្តាសា​ចុះ។​


ហើយ​ទោះបី​មាន​សេចក្ដី​ល្បួង​ចំពោះ​អ្នក​រាល់គ្នា​ដោយសារ​សាច់ឈាម​របស់​ខ្ញុំ​ក៏​ដោយ​ ក៏​អ្នក​រាល់គ្នា​មិន​បាន​មើល​ងាយ​ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ដែរ​ ផ្ទុយ​ទៅ​វិញ​ អ្នក​រាល់គ្នា​បាន​ទទួល​ខ្ញុំ​ដូច​ជា​ទេវតា​របស់​ព្រះជាម្ចាស់​ ឬ​ដូច​ជា​ព្រះគ្រិស្ដ​យេស៊ូ។​


ហើយ​ចាត់​ធីម៉ូថេ​ជា​បងប្អូន​របស់​យើង​ និង​ជា​អ្នក​រួម​ការងារ​បម្រើ​ព្រះជាម្ចាស់​ក្នុង​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ឲ្យ​ទៅ​ពង្រឹង​ និង​លើក​ទឹកចិត្ត​អ្នក​រាល់គ្នា​ខាង​ឯ​ជំនឿ​


ហេតុ​នេះ​ ចូរ​កម្សាន្ដ​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ពាក្យ​ទាំង​នេះ​ចុះ។​


បងប្អូន​អើយ!​ យើង​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ថា​ ចូរ​ព្រមាន​អស់​អ្នក​ដែល​គ្មាន​សណ្ដាប់​ធ្នាប់​ ចូរ​លើក​ទឹកចិត្ដ​អស់​អ្នក​ដែល​បាក់​ទឹកចិត្ដ​ ចូរ​ជួយ​ទ្រទ្រង់​អស់​អ្នក​ដែល​ខ្សោយ​ និង​មាន​ចិត្ដ​អត់ធ្មត់​ចំពោះ​មនុស្ស​ទាំង​អស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម