ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 15:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ក្រោយ​ពី​ក្រុម​ជំនុំ​បាន​ជូន​ដំណើរ​អ្នក​ទាំង​នោះ​ចេញ​ទៅ គេ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ភេនីស និង​ស្រុក​សា‌ម៉ារី ទាំង​ថ្លែង​ប្រាប់​ពី​រឿង​ដែល​សាសន៍​ដទៃ​បាន​ប្រែ​ចិត្ត​ជឿ ហើយ​ក៏​នាំ​ឲ្យ​ពួក​បង‌ប្អូន​ទាំង​អស់​មាន​អំណរ​ជា​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ក្រុមជំនុំ​ជូនដំណើរ​ពួកគេ ពួកគេ​ក៏​ធ្វើដំណើរឆ្លងកាត់​ហ្វេនីស៊ី និង​សាម៉ារី ទាំង​រៀបរាប់ប្រាប់យ៉ាងលម្អិត​អំពី​ការកែប្រែចិត្ត​របស់​សាសន៍ដទៃ ធ្វើឲ្យ​បងប្អូន​ទាំងអស់​មាន​អំណរ​យ៉ាងខ្លាំង​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ ក្រុម​ជំនុំ​បាន​ជូន​ដំណើរ​ពួកគាត់​ រួច​ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ភេនីស​ និង​ស្រុក​សាម៉ារី​ ហើយ​បាន​រៀបរាប់​យ៉ាង​ល្អិតល្អន់​អំពី​ការ​ប្រែចិត្ដ​ជឿ​របស់​សាសន៍​ដទៃ​ ដូច្នេះ​ធ្វើ​ឲ្យ​បងប្អូន​ទាំង​អស់​មាន​អំណរ​ជា​ខ្លាំង។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុម‌ជំនុំ*​បាន​ជួយ​ឧបត្ថម្ភ​ពួក​លោក ក្នុង​ការ​ធ្វើ​ដំណើរ។ លោក​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​ភេនីស ស្រុក​សាម៉ារី ទាំង​រៀប​រាប់​ប្រាប់​ពួក​បងប្អូន​យ៉ាង​ក្បោះ‌ក្បាយ​ថា សាសន៍​ដទៃ​បាន​បែរ​ចិត្ត​មក​រក​ព្រះ‌ជាម្ចាស់។ ដំណឹង​នេះ​ធ្វើ​ឲ្យ​បងប្អូន​គ្រប់ៗ​គ្នា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ពួក​ជំនុំ​ក៏​ចេញ​ជូន​ដំណើរ​អ្នក​ទាំង​នោះ​ទៅ រួច​គេ​ដើរ​កាត់​ស្រុក​ភេនីស នឹង​ស្រុក​សាម៉ារី ទាំង​ថ្លែង​ប្រាប់​ពី​រឿង​ដែល​សាសន៍​ដទៃ​បាន​ប្រែ​ចិត្ត​ជឿ គេ​ក៏​នាំ​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង

សូមមើលជំពូក

អាល់គីតាប

ក្រុម‌ជំអះ​បាន​ជួយ​ឧបត្ថម្ភ​ពួក​អ្នក ក្នុង​ការ​ធ្វើ​ដំណើរ។ លោក​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​ភេនីស ស្រុក​សាម៉ារី​ទាំង​រៀប​រាប់​ប្រាប់​ពួក​បង​ប្អូន​យ៉ាង​ក្បោះ‌ក្បាយ​ថា សាសន៍​ដទៃ​បាន​បែរ​ចិត្ដ​មក​រក​អុលឡោះ។ ដំណឹង​នេះ​ធ្វើ​ឲ្យ​បង​ប្អូន​គ្រប់ៗ​គ្នា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

សូមមើលជំពូក



កិច្ចការ 15:3
27 ការដាក់ឲ្យឆ្លើយតបគ្នា  

គួរ​តែ​សប្បាយ​រីក​រាយ​ឡើង ព្រោះ​ប្អូន​ឯង​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ វា​បាន​វង្វេង​បាត់ តែ​បាន​ឃើញ​វិញ​ហើយ"»។


នៅ​គ្រា​នោះ លោក​ពេត្រុស​ឈរ​ឡើង​ក្នុង​ចំណោម​ពួក​បង‌ប្អូន (មាន​គ្នា​ទាំង​អស់​ប្រមាណ​មួយ​រយ​ម្ភៃ​នាក់) ហើយ​ពោល​ថា៖


កាល​ពួក​សាសន៍​ដទៃ​បាន​ឮ​ដូច្នេះ គេ​មានចិត្ត​រីក​រាយ ហើយ​លើក​តម្កើង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ រីឯ​អស់​អ្នក​ដែល​ព្រះ​បាន​តម្រូវ​ឲ្យ​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច ក៏​បាន​ជឿ។


ពួក​សិស្ស​មាន​ចិត្ត​ពេញ​ដោយ​អំណរ និងដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។


ពេល​ទៅ​ដល់​ហើយ ពួក​លោក​ក៏ហៅ​ក្រុម​ជំនុំ​មកជួប​ជុំ​គ្នា ហើយ​ប្រកាស​ប្រាប់​ពី​អស់​ទាំង​ការ​ដែល​ព្រះ​បាន​ធ្វើ និង​ពី​របៀប​ដែល​ព្រះ‌អង្គ​បាន​បើក​ទ្វារ​នៃ​ជំនឿ​ដល់​សាសន៍​ដទៃ។


ប៉ុន្ដែ មាន​អ្នក​ខ្លះ​ចុះ​ពី​ស្រុក​យូដា មក​បង្រៀន​ពួក​បង‌ប្អូន​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​បាន​ទទួល​ពិធី​កាត់​ស្បែក តាម​ទម្លាប់​របស់​លោក​ម៉ូសេ​ទេ អ្នក​រាល់​គ្នា​មិន​អាច​បាន​សង្គ្រោះ​ឡើយ»។


ពេល​នោះ អង្គ​ប្រជុំ​ទាំងមូល​នៅ​ស្ងៀម ហើយ​ស្តាប់​លោក​បា‌ណា‌បាស និង​លោក​ប៉ុល ពេល​ពួក​លោក​រៀប​រាប់​អំ‌ពី​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ​បាន​ធ្វើ​ក្នុង​ចំណោម​សាសន៍​ដទៃ តាម​រយៈ​ពួក​លោក។


ពេល​នោះ ពួក​សាវក និង​ពួក​ចាស់​ទុំ ព្រម​ទាំង​ក្រុម​ជំនុំ​ទាំង​មូល​បាន​យល់​ព្រម ដោយ​សម្រេច​ជ្រើស​រើស​មនុស្ស​ក្នុង​ចំណោម​ពួក​គេ ដើម្បី​ចាត់​ឲ្យ​ទៅ​ក្រុង​អាន់‌ទី‌យ៉ូក ជា‌មួយ​លោក​ប៉ុល និង​លោក​បា‌ណា‌បាស។ គេ​បាន​ចាត់​យូដាស ដែល​ហៅ​ថា បាសា‌បាស និង​ស៊ីឡាស ជា​អ្នក​នាំ​មុខ​ក្នុង​ចំណោម​ពួក​បង‌ប្អូន


លោក​យូដាស និង​លោក​ស៊ីឡាស ដែល​អ្នក​ទាំង​ពីរ​ជា​ហោរា​ផង​ដែរ បាន​លើក​ទឹក​ចិត្ត និង​បាន​ពង្រឹង​ពួក​បង‌ប្អូន​ឲ្យ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន ដោយ​ពាក្យ​ជា​ច្រើន។


ពេល​មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ ក្រុម​ជំនុំ ពួក​សាវក និង​ពួក​ចាស់​ទុំ​នាំគ្នា​ស្វាគមន៍​ទទួល​ពួក​លោក ហើយ​ពួក​លោក​ក៏​បាន​ប្រកាស​ពី​គ្រប់​ទាំង​ការ ដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួក​លោក។


ពួក​អ្នក​ដែល​ជូន​ដំណើរ​លោក​ប៉ុល បាន​មកជាមួយ​លោក​ត្រឹម​ក្រុង​អាថែន ហើយ​ក្រោយ​ពី​បាន​ទទួល​ពាក្យ​ផ្ដាំ​ផ្ញើពីលោក​ប៉ុល ដែល​ផ្តាំ​ទៅ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ឲ្យ​មក​ជួប​លោក​ជា​ប្រញាប់​រួច​ហើយ គេ​ក៏​ត្រឡប់​ទៅ​វិញ។


ទាំង​មាន​ចិត្ត​ព្រួយ​នឹង​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍​ថា គេ​នឹង​លែង​ឃើញ​មុខ​លោក​ទៀត​ហើយ។ បន្ទាប់​មក គេ​ក៏​ជូន​ដំណើរ​លោក​ទៅ​ដល់​សំពៅ។


លុះ​ប្រាំពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ក៏​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ហើយ​គេ​ទាំង​អស់គ្នា ព្រម​ទាំង​ប្រពន្ធ និង​កូន​របស់​គេ​ផង បាន​ជូន​ដំណើរ​យើង រហូត​ដល់​ខាង​ក្រៅ​ទី​ក្រុង។ យើង​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​សមុទ្រ


ពួក​បង‌ប្អូន​ដែល​នៅ​ទីនោះ កាល​គេ​បាន​ឮ​ដំណឹង​អំពី​យើង គេ​ក៏​ចេញ​មក​ជួប​យើង​ត្រឹម​ផ្សារ​អាប់‌ភាស និង​ផ្ទះ​សំណាក់​បី។ កាល​លោក​ប៉ុល​ឃើញ​គេ លោក​ក៏​អរ​ព្រះ‌គុណ​ព្រះ ហើយ​មាន​ចិត្ត​ក្លា​ហាន​ឡើង​វិញ។


កាល​ពួក​សាវក​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ឮ​ថា ស្រុក​សា‌ម៉ារី​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ គេ​ក៏​ចាត់លោក​ពេត្រុស និង​លោក​យ៉ូហាន ឲ្យ​ទៅ​ជួប​អ្នកទាំង​នោះ។


នោះ​ខ្ញុំ​សង្ឃឹម​ថា ពេល​ខ្ញុំ​ទៅ​ស្រុក​អេស្ប៉ាញ ខ្ញុំ​នឹង​ឆៀង​ចូល​មក​ជួប​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ក្រោយ​ពី​ខ្ញុំ​បាន​សប្បាយ​ចិត្ត​ជា​មួយ​អ្នក​រាល់​គ្នា​បន្តិច​មក។


ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​គាត់​ឡើយ តែ​ត្រូវ​ជួយ​គាត់​ឲ្យ​បន្ត​ដំណើរ​ដោយ​សុខ‌សាន្ត ដើម្បី​ឲ្យ​គាត់​បាន​មក​ជួប​ខ្ញុំ ដ្បិត​ខ្ញុំ និង​ពួក​បង‌ប្អូន​កំពុង​រង់​ចាំ​គាត់។


ហើយ​ប្រហែល​ជា​ខ្ញុំ​នឹង​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់​គ្នា ឬ​អាច​នៅ​ពេញ​មួយ​រដូវ​រងា​ផង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជូន​ដំណើរ​ខ្ញុំ​បន្ត​ទៅ​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ទៅ។


ខ្ញុំ​ចង់​ជួប​អ្នក​រាល់​គ្នា​នៅ​តាម​ផ្លូវ​ទៅ​ស្រុក​ម៉ា‌សេ‌ដូន ហើយ​ត្រឡប់​ពី​ស្រុក​ម៉ា‌សេ‌ដូន មក​រក​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បញ្ជូន​ខ្ញុំ​បន្ត​ទៅ​ស្រុក​យូដា។


ចូរ​ខំ​ជួយ​លោក​សេ‌ណាស ជា​មេ‌ធាវី និង​លោក​អ័ប៉ុ‌ឡូស​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខផង កុំ​ឲ្យ​ពួក​លោក​ខ្វះ​ខាត​អ្វី​ឡើយ។