Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 15:3 - អាល់គីតាប

3 ក្រុម‌ជំអះ​បាន​ជួយ​ឧបត្ថម្ភ​ពួក​អ្នក ក្នុង​ការ​ធ្វើ​ដំណើរ។ លោក​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​ភេនីស ស្រុក​សាម៉ារី​ទាំង​រៀប​រាប់​ប្រាប់​ពួក​បង​ប្អូន​យ៉ាង​ក្បោះ‌ក្បាយ​ថា សាសន៍​ដទៃ​បាន​បែរ​ចិត្ដ​មក​រក​អុលឡោះ។ ដំណឹង​នេះ​ធ្វើ​ឲ្យ​បង​ប្អូន​គ្រប់ៗ​គ្នា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ដូច្នេះ ក្រុមជំនុំ​ជូនដំណើរ​ពួកគេ ពួកគេ​ក៏​ធ្វើដំណើរឆ្លងកាត់​ហ្វេនីស៊ី និង​សាម៉ារី ទាំង​រៀបរាប់ប្រាប់យ៉ាងលម្អិត​អំពី​ការកែប្រែចិត្ត​របស់​សាសន៍ដទៃ ធ្វើឲ្យ​បងប្អូន​ទាំងអស់​មាន​អំណរ​យ៉ាងខ្លាំង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ដូច្នេះ​ ក្រុម​ជំនុំ​បាន​ជូន​ដំណើរ​ពួកគាត់​ រួច​ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ភេនីស​ និង​ស្រុក​សាម៉ារី​ ហើយ​បាន​រៀបរាប់​យ៉ាង​ល្អិតល្អន់​អំពី​ការ​ប្រែចិត្ដ​ជឿ​របស់​សាសន៍​ដទៃ​ ដូច្នេះ​ធ្វើ​ឲ្យ​បងប្អូន​ទាំង​អស់​មាន​អំណរ​ជា​ខ្លាំង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដូច្នេះ ក្រោយ​ពី​ក្រុម​ជំនុំ​បាន​ជូន​ដំណើរ​អ្នក​ទាំង​នោះ​ចេញ​ទៅ គេ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ភេនីស និង​ស្រុក​សា‌ម៉ារី ទាំង​ថ្លែង​ប្រាប់​ពី​រឿង​ដែល​សាសន៍​ដទៃ​បាន​ប្រែ​ចិត្ត​ជឿ ហើយ​ក៏​នាំ​ឲ្យ​ពួក​បង‌ប្អូន​ទាំង​អស់​មាន​អំណរ​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ក្រុម‌ជំនុំ*​បាន​ជួយ​ឧបត្ថម្ភ​ពួក​លោក ក្នុង​ការ​ធ្វើ​ដំណើរ។ លោក​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​ភេនីស ស្រុក​សាម៉ារី ទាំង​រៀប​រាប់​ប្រាប់​ពួក​បងប្អូន​យ៉ាង​ក្បោះ‌ក្បាយ​ថា សាសន៍​ដទៃ​បាន​បែរ​ចិត្ត​មក​រក​ព្រះ‌ជាម្ចាស់។ ដំណឹង​នេះ​ធ្វើ​ឲ្យ​បងប្អូន​គ្រប់ៗ​គ្នា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ ពួក​ជំនុំ​ក៏​ចេញ​ជូន​ដំណើរ​អ្នក​ទាំង​នោះ​ទៅ រួច​គេ​ដើរ​កាត់​ស្រុក​ភេនីស នឹង​ស្រុក​សាម៉ារី ទាំង​ថ្លែង​ប្រាប់​ពី​រឿង​ដែល​សាសន៍​ដទៃ​បាន​ប្រែ​ចិត្ត​ជឿ គេ​ក៏​នាំ​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង

សូមមើលជំពូក ចម្លង




កិច្ចការ 15:3
27 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ត្រូវ​តែ​សប្បាយ​រីក‌រាយ ដ្បិត​ប្អូន​របស់​ឯង​ដែល​បាន​ស្លាប់​ទៅ​នោះ ឥឡូវ​នេះ រស់​ឡើង​វិញ​ហើយ។ វា​បាន​វង្វេង​បាត់ តែ​ឥឡូវ​នេះ យើង​រក​ឃើញ​វិញ​ហើយ”»។


នៅ​គ្រា​នោះ មាន​បង​ប្អូន​ប្រមាណ​មួយ​រយ​ម្ភៃ​នាក់​នៅ​ជុំ​គ្នា ពេត្រុស​ក្រោក​ឈរ​ឡើង​នៅ​កណ្ដាល​ពួក​គេ​ហើយ​ពោល​ថា៖


កាល​សាសន៍​ដទៃ​ឮ​ដូច្នោះ គេ​មាន​អំណរ​រីក‌រាយ ហើយ​នាំ​គ្នា​លើក​តម្កើង​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់។ រីឯ​អស់​អ្នក​ដែល​អុលឡោះ​តំរូវ​ឲ្យ​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច ក៏​នាំ​គ្នា​ជឿ​ដែរ។


រីឯ​ពួក​សិស្ស​នៅ​អន់ទី‌យ៉ូក​វិញ គេ​បាន​ពោរ‌ពេញ​ដោយ​អំណរ និង​ដោយ​រស‌អុលឡោះ​ដ៏​វិសុទ្ធ។


កាល​អ្នក​ទាំង​ពីរ​មក​ដល់ លោក​ប្រមូល​ក្រុម‌ជំអះ​ឲ្យ​មក​ជួប‌ជុំ​គ្នា ហើយ​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​អុលឡោះ​បាន​ធ្វើ​ជា​មួយ​ពួក​អ្នក និង​រៀប​រាប់​អំពី​របៀប​ដែល​អុលឡោះ​បើក​ផ្លូវ​ឲ្យ​សាសន៍​ដទៃ​ជឿ។


មាន​អ្នក​ខ្លះ​មក​ពី​ស្រុក​យូដា នាំ​គ្នា​ប្រៀន‌ប្រដៅ​ពួក​បង​ប្អូន​ថា៖ «ប្រសិន​បើ​បង​ប្អូន​មិន​ទទួល​ពិធី​ខតាន តាម​ទំនៀម‌ទម្លាប់​របស់​ម៉ូសា​ទេ បង​ប្អូន​មិន​អាច​ទទួល​ការ​សង្គ្រោះ​បាន​ឡើយ»។


ពេល​នោះ អង្គ​ប្រជុំ​ទាំង​មូល​នៅ​ស្ងៀម​ស្ងាត់ ស្ដាប់​លោក​ប៉ូល និង​លោក​បារណា‌បាស មាន​ប្រសាសន៍​រៀប​រាប់​អំពី​ទី​សំគាល់​ដ៏​អស្ចារ្យ និង​អំណាច​ដែល​អុលឡោះ​បាន​សំដែង នៅ​កណ្ដាល​ចំណោម​សាសន៍​ដទៃ​តាម​រយៈ​ពួក​គាត់។


ពេល​នោះ ក្រុម​សាវ័ក ក្រុម​អះលី‌ជំអះ និង​ក្រុម‌ជំអះ​ទាំង​មូល​យល់​ឃើញ​ថា គួរ​តែ​ជ្រើស​យក​បង​ប្អូន​ខ្លះ​ក្នុង​ចំណោម​ពួក​គេ ជា​អ្នក​ដែល​ពួក​បង​ប្អូន​គោរព​ដើម្បី​ចាត់​ឲ្យ​ទៅ​ក្រុង​អន់‌ទី‌យ៉ូក​ជា​មួយ​លោក​ប៉ូល និង​លោក​បារណា‌បាស។ គេ​បាន​ជ្រើស​យក​លោក​យូដាស ហៅ​បារសាបាស និង​លោក​ស៊ីឡាស។


លោក​យូដាស និង​លោក​ស៊ីឡាស ដែល​ជា​ណាពី​មាន​ប្រសាសន៍​ជា​ច្រើន ដើម្បី​លើក​ទឹក​ចិត្ដ និង​ពង្រឹង​ជំនឿ​របស់​បង​ប្អូន។


កាល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ ក្រុម‌ជំអះ ក្រុម​សាវ័ក និង​ក្រុម​អះលី‌ជំអះ​នាំ​គ្នា​ទទួល​ពួក​គាត់។ ពួក​គាត់​ក៏​ជម្រាប​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​អុលឡោះ​បាន​ធ្វើ​ជា​មួយ​ពួក​គាត់។


ពួក​អ្នក​ជូន​ដំណើរ​លោក​ប៉ូល បាន​មក​ជា​មួយ​លោក​រហូត​ដល់​ក្រុង​អាថែន ទើប​ត្រឡប់​ទៅ​វិញ ទាំង​នាំ​ពាក្យ​ផ្ដែ‌ផ្ដាំ​ពី​លោក​ប៉ូល ទៅ​ជម្រាប​លោក​ស៊ីឡាស និង​លោក​ធីម៉ូ‌ថេ ឲ្យ​មក​តាម​លោក​យ៉ាង​ប្រញាប់​បំផុត។


ជា​ពិសេស គេ​ព្រួយ​ចិត្ដ​មក​ពី​លោក​ប៉ូល​មាន​ប្រសាសន៍​ថា គេ​នឹង​លែង​ឃើញ​មុខ​គាត់​ទៀត​ហើយ។ បន្ទាប់​មក​គេ​ក៏​ជូន​ដំណើរ​គាត់​រហូត​ដល់​សំពៅ។


លុះ​ប្រាំ​ពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ត្រូវ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។ បង​ប្អូន​ទាំង​អស់ ព្រម​ទាំង​ភរិយា និង​កូន​ចៅ​របស់​គេ ជូន​ដំណើរ​យើង រហូត​ដល់​ខាង​ក្រៅ​ទី‌ក្រុង។ យើង​នាំ​គ្នា​លុត​ជង្គង់ ទូរអា​នៅ​មាត់​សមុទ្រ។


ពួក​បង​ប្អូន​នៅ​ក្រុង​រ៉ូម​ដឹង​ដំណឹង​អំពី​យើង ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​រហូត​ទៅ​ដល់​ផ្សារ​អាប់ភាស និង​ភូមិ​ផ្ទះ​សំណាក​បី​ខ្នង ដើម្បី​ទទួល​យើង។ កាល​លោក​ប៉ូល​ឃើញ​បង​ប្អូន​ទាំង​នោះ លោក​បាន​អរ​គុណ​អុលឡោះ ហើយ​មាន​ចិត្ដ​ក្លា‌ហាន​ឡើង​វិញ។


ក្រុម​សាវ័ក​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ឮ​ដំណឹង​ថា អ្នក​ស្រុក​សាម៉ារី​នាំ​គ្នា​ទទួល​បន្ទូល​របស់​អុលឡោះ ក៏​ចាត់​ពេត្រុស និង​យ៉ូហាន​ឲ្យ​ទៅ​ជួប​អ្នក​ទាំង​នោះ។


នៅ​ពេល​ណា​ខ្ញុំ​ទៅ​ស្រុក​អេស៉្បាញ។ ខ្ញុំ​សង្ឃឹម​ថា នឹង​បាន​ឆៀង​ចូល​មក​ជួប​បង​ប្អូន ដើម្បី​ឲ្យ​បង​ប្អូន​ជួយ​ខ្ញុំ​បន្ដ​ដំណើរ​ទៅ​ស្រុក​នោះ ក្រោយ​ពី​ខ្ញុំ​បាន​សប្បាយ​ចិត្ដ ស្នាក់​នៅ​ជា​មួយ​បង​ប្អូន​បន្ដិច​មក។


ហេតុ​នេះ កុំ​ឲ្យ​មាន​នរណា​ម្នាក់​មើល‌ងាយ​គាត់​ឡើយ តែ​ត្រូវ​ជួយ​ជ្រោម​ជ្រែង​គាត់ ឲ្យ​បន្ដ​ដំណើរ​ទៅ​ដល់​កន្លែង​ខ្ញុំ​ដោយ​សុខ‌សាន្ដ​ផង ដ្បិត​ខ្ញុំ និង​បង​ប្អូន​នៅ​ទី​នោះ​រង់‌ចាំ​គាត់។


ប្រហែល​ជា​ខ្ញុំ​នឹង​ស្នាក់​នៅ​ជា​មួយ​បង​ប្អូន ឬ​ត្រូវ​នៅ​ជា​មួយ​បង​ប្អូន​ក្នុង​រដូវ​រងា​នេះ​ផង ដើម្បី​ឲ្យ​បង​ប្អូន​ជួយ​ខ្ញុំ​ក្នុង​ការ​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត។


បន្ទាប់​មក ខ្ញុំ​នឹង​ចាក​ចេញ​ពី​បង​ប្អូន​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេដូន ហើយ​វិល​ពី​ស្រុក​ម៉ាសេដូន​មក​រក​បង​ប្អូន​វិញ ដើម្បី​ឲ្យ​បង​ប្អូន​ជួយ​ខ្ញុំ​បន្ដ​ដំណើរ​ទៅ​ស្រុក​យូដា​ទៀត។


ចូរ​លៃ‌លក​ផ្គត់‌ផ្គង់​លោក​មេធាវី​សេណាស និង​លោក​អប៉ូ‌ឡូស​ឲ្យ​បន្ដ​ដំណើរ​ទៅ​ផង កុំ​ឲ្យ​អ្នក​ទាំង​ពីរ​ខ្វះ​ខាត​អ្វី​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម