នៅគ្រានោះ ព្រះបាទហេសេគាចាប់ប្រឈួនជាធ្ងន់ ហៀបនឹងសុគត តែទ្រង់អធិស្ឋានដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាមានព្រះបន្ទូលមក ព្រមទាំងប្រាប់ទីសម្គាល់ដល់ស្តេច
កិច្ចការ 10:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏សម្លឹងមើលទៅទេវតាទាំងភ័យ ហើយឆ្លើយថា៖ «ព្រះអម្ចាស់អើយ តើមានការអ្វី?» ទេវតាប្រាប់ថា៖ «ការអធិស្ឋាន និងការធ្វើទានរបស់លោក បានឡើងទុកជាការរំឭកនៅចំពោះព្រះហើយ។ ព្រះគម្ពីរខ្មែរសាកល លោកសម្លឹងមើលទៅទូតសួគ៌នោះ ក៏ភ័យខ្លាច ហើយតបថា៖ “ព្រះអម្ចាស់អើយ តើមានការអ្វី?”។ ទូតសួគ៌ក៏និយាយថា៖ “សេចក្ដីអធិស្ឋានរបស់អ្នក និងការចែកទានរបស់អ្នក បានឡើងទៅទុកជាការរំលឹកនៅចំពោះព្រះហើយ។ Khmer Christian Bible គាត់បានសម្លឹងមើលទៅទេវតានោះ ទាំងភ័យខ្លាច ហើយតបថា៖ «ព្រះអម្ចាស់អើយ! តើមានការអ្វីដែរ?» ទេវតាក៏និយាយមកគាត់ថា៖ «សេចក្ដីអធិស្ឋាន និងការដាក់ទានរបស់អ្នកបានឡើងទៅ ទុកជាសេចក្ដីរំលឹកនៅចំពោះព្រះជាម្ចាស់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកូនេលាសសម្លឹងមើលទៅទេវតា ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកមានការអ្វី?»។ ទេវតាពោលមកគាត់ថា៖ «ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ ព្រះអង្គក៏ជ្រាបអំពីទានរបស់លោកដែរ ព្រះអង្គមិនភ្លេចទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏សំឡឹងមើលទៅទេវតាទាំងភ័យ ហើយឆ្លើយថា ព្រះអម្ចាស់អើយ តើមានការអ្វី ទេវតាប្រាប់ថា សេចក្ដីអធិស្ឋាន នឹងការដាក់ទានរបស់អ្នក បានឡើងទៅទុកជាសេចក្ដីរំឭក នៅចំពោះព្រះហើយ អាល់គីតាប លោកកូនេលាសសម្លឹងមើលទៅម៉ាឡាអ៊ីកាត់ ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកម្ចាស់មានការអ្វី?»។ ម៉ាឡាអ៊ីកាត់ពោលមកគាត់ថា៖ «អុលឡោះបានស្តាប់ពាក្យទូរអារបស់អ្នកហើយ ទ្រង់ក៏ជ្រាបអំពីទានរបស់អ្នកដែរ ទ្រង់មិនភ្លេចទេ។ |
នៅគ្រានោះ ព្រះបាទហេសេគាចាប់ប្រឈួនជាធ្ងន់ ហៀបនឹងសុគត តែទ្រង់អធិស្ឋានដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាមានព្រះបន្ទូលមក ព្រមទាំងប្រាប់ទីសម្គាល់ដល់ស្តេច
សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ គឺពីទីលំនៅរបស់ព្រះអង្គ ហើយធ្វើសព្វគ្រប់ តាមសេចក្ដីដែលពួកបរទេសនោះសូមដល់ព្រះអង្គផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយកោតខ្លាចដល់ព្រះអង្គ ដូចជាសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គដែរ ហើយឲ្យគេបានដឹងថា ព្រះវិហារដែលទូលបង្គំបានស្អាងនេះ បានហៅតាមព្រះនាមរបស់ព្រះអង្គ។
សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ បានដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ ហើយការលើកដៃប្រណម្យរបស់ទូលបង្គំ បានដូចជាយញ្ញបូជានៅពេលល្ងាច!
សូមព្រះអង្គនឹកចាំពីតង្វាយទាំងប៉ុន្មាន របស់ព្រះករុណា ហើយសព្វព្រះហឫទ័យនឹងយញ្ញបូជា របស់ព្រះករុណាផង! –បង្អង់
ចូររំឭកយើង ឲ្យយើងបានតវ៉ាគ្នា ចូររៀបរាប់ប្រាប់ពីហេតុផលរបស់អ្នក ដើម្បីបង្ហាញឲ្យឃើញថាអ្នកសុចរិត។
យើងមិនបានពោលដោយសម្ងាត់ ក្នុងទីងងឹតនៅផែនដីទេ យើងមិនបានបង្គាប់ដល់ពួកពូជពង្សនៃយ៉ាកុបថា ចូរខំស្វែងរកយើងដោយពោលជាឥតប្រយោជន៍នោះទេ គឺយើង ព្រះយេហូវ៉ានេះ យើងនិយាយតាមសុចរិត យើងថ្លែងប្រាប់សេចក្ដីដែលត្រឹមត្រូវ»។
លោកពោលមកខ្ញុំថា៖ «ឱដានីយ៉ែល ជាអ្នកសំណព្វយ៉ាងសំខាន់អើយ ចូរយល់ពាក្យដែលខ្ញុំថ្លែងប្រាប់លោក ហើយឈរឡើងឲ្យត្រង់ចុះ ដ្បិតព្រះចាត់ខ្ញុំឲ្យមកជួបលោក»។ កាលលោកបានពោលពាក្យទាំងនោះមកខ្ញុំហើយ ខ្ញុំក៏ក្រោកឈរទាំងញាប់ញ័រ។
ត្រូវយកទៅជូនពួកកូនលោកអើរ៉ុនជាសង្ឃ ហើយសង្ឃត្រូវយកម្សៅយ៉ាងម៉ដ្តនោះមួយក្តាប់ជាមួយប្រេងខ្លះ ព្រមទាំងកំញានទាំងអស់ទៅដុត ទុកជាទីរំឭកនៅលើអាសនា គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ពេលនោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាក៏និយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាប្រុងស្តាប់ ក៏បានឮ រួចមានសៀវភៅរំឭកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សម្រាប់ពួកអ្នកដែលកោតខ្លាចព្រះអង្គ និងពួកអ្នកដែលនឹកដល់ព្រះនាមព្រះអង្គ។
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកទាំងមូល ទីណាដែលដំណឹងល្អនេះប្រកាសទៅដល់ នោះគេនឹងតំណាលពីការដែលនាងបានធ្វើ ជាការរំឭកអំពីនាង»។
ប៉ុន្តែ នាងមានចិត្តងឿងឆ្ងល់យ៉ាងខ្លាំងដោយឮពាក្យនោះ ហើយរិះគិតក្នុងចិត្តពីពាក្យជម្រាបសួរនេះមានន័យដូចម្តេច។
គេក៏ភ័យស្លុត ហើយក្រាបផ្កាប់មុខដល់ដី តែបុរសទាំងពីរនាក់នោះនិយាយមកគេថា៖ «ហេតុអ្វីបានជាមករកព្រះអង្គ ដែលមានព្រះជន្មរស់ នៅក្នុងទីខ្មោចស្លាប់ដូច្នេះ?
ហើយពោលថា៖ "កូនេលាសអើយ ព្រះទ្រង់សណ្ដាប់សេចក្ដីអធិស្ឋានរបស់លោកហើយ ឯការធ្វើទានរបស់លោក ក៏បានជាសេចក្ដីរំឭកនៅចំពោះព្រះដែរ។
គាត់ស្ដាប់លោកប៉ុលមានប្រសាសន៍ ហើយលោកប៉ុលក៏សម្លឹងមើលទៅគាត់ ឃើញថា គាត់មានជំនឿល្មមនឹងបានជា
ខ្ញុំក៏សួរថា "ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវធ្វើដូចម្តេច?" ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា "ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងដាម៉ាសទៅ ដ្បិតនៅទីនោះ គេនឹងប្រាប់អ្នកពីកិច្ចការដែលព្រះតម្រូវឲ្យអ្នកធ្វើ"។
ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយក៏បរិបូរផង ខ្ញុំបានពោរពេញហើយ ដោយបានទទួលរបស់ទាំងប៉ុន្មានពីអេប៉ាប្រូឌីត ដែលអ្នករាល់គ្នាផ្ញើទៅខ្ញុំនោះ គឺជាក្លិនឈ្ងុយ ជាគ្រឿងបូជាដែលព្រះអង្គទទួល ហើយសព្វព្រះហឫទ័យដែរ។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។
កុំភ្លេចនឹងធ្វើល្អ ហើយចែកចាយអ្វីៗដែលអ្នករាល់គ្នាមាន ដ្បិតព្រះសព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។
ដ្បិតព្រះទ្រង់មិនមែនអយុត្តិធម៌ ហើយភ្លេចកិច្ចការ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមព្រះអង្គ ដោយបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើទៀតនោះទេ។
ហើយផ្សែងនៃគ្រឿងក្រអូបក៏ភាយក្លិនឡើង ជាមួយពាក្យអធិស្ឋានរបស់ពួកបរិសុទ្ធ ចេញពីដៃទេវតានៅចំពោះព្រះ។
នៅយប់នោះ ព្រះយេហូវ៉ាយាងមកឈរ ហៅដូចពីមុនថា៖ «សាំយូអែល នែសាំយូអែលអើយ!» សាំយូអែលទូលឆ្លើយថា៖ «សូមព្រះអង្គមានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គប្រុងស្តាប់ហើយ»។