តែអ្នកបម្រើរបស់ខ្ញុំបានទៅប្រាប់មួលបង្កាច់ពីខ្ញុំ ជូនស្តេច។ ស្តេចប្រៀបដូចជាម៉ាឡាអ៊ីកាត់របស់អុលឡោះ ដូច្នេះ សូមស្តេចសម្រេចតាមចិត្តចុះ។
២ សាំយូអែល 9:13 - អាល់គីតាប ដោយលោកមេភីបូសែតបរិភោគរួមតុជាមួយស្តេចទតរៀងរាល់ថ្ងៃ គាត់ត្រូវស្នាក់នៅក្រុងយេរូសាឡឹម។ លោកមេភីបូសែតខ្វិនជើងទាំងពីរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ មេភីបូសែតក៏នៅក្រុងយេរូសាឡិម ព្រោះលោកត្រូវបរិភោគនៅតុជាមួយស្តេច ហើយលោកខ្វិនជើងទាំងពីរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយលោកមេភីបូសែតបរិភោគរួមតុជាមួយព្រះបាទដាវីឌរៀងរាល់ថ្ងៃ លោកត្រូវស្នាក់នៅក្រុងយេរូសាឡឹម។ លោកមេភីបូសែតខ្វិនជើងទាំងពីរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះមភីបូសែតលោកក៏នៅក្រុងយេរូសាឡិមទៅ ដោយព្រោះលោកត្រូវបរិភោគនៅតុនៃស្តេច ហើយលោកខ្វិនជើងទាំង២។ |
តែអ្នកបម្រើរបស់ខ្ញុំបានទៅប្រាប់មួលបង្កាច់ពីខ្ញុំ ជូនស្តេច។ ស្តេចប្រៀបដូចជាម៉ាឡាអ៊ីកាត់របស់អុលឡោះ ដូច្នេះ សូមស្តេចសម្រេចតាមចិត្តចុះ។
សម្តេចយ៉ូណាថាន ជាបុត្ររបស់ស្តេចសូល មានកូនប្រុសម្នាក់ ខ្វិនជើងទាំងពីរ ឈ្មោះមេភីបូសែត។ កាលអាយុបានប្រាំឆ្នាំ នៅពេលអ្នកស្រុកយេសរាលឮដំណឹងថា ស្តេចសូល និងសម្តេចយ៉ូណាថានស្លាប់ មេដោះបានពរកុមារនោះរត់ទៅ ប៉ុន្តែ ដោយប្រញាប់ពេក នាងធ្វើឲ្យកុមារនោះធ្លាក់ ហើយទៅជាខ្វិន។
លោកមេភីបូសែតមានកូនប្រុសម្នាក់ឈ្មោះមីកា ហើយមនុស្សទាំងប៉ុន្មានក្នុងគ្រួសាររបស់ស៊ីបា សុទ្ធតែជាអ្នកបម្រើរបស់គាត់។
ទតសួរថា៖ «តើក្នុងរាជវង្សរបស់ស្តេចសូល មានសល់អ្នកណាម្នាក់នៅរស់ដែរឬទេ? យើងចង់សំដែងសេចក្តីសប្បុរសដល់គេ តាមពាក្យដែលយើងបានសន្យានៅចំពោះអុលឡោះ»។ ស៊ីបាជម្រាបថា៖ «មានកូនប្រុសម្នាក់របស់សម្តេចយ៉ូណាថាននៅរស់ គាត់ខ្វិនជើងទាំងពីរ»។
ស្តេចទតប្រាប់ថា៖ «ចូរកុំភ័យខ្លាចអ្វីឡើយ យើងនឹងប្រព្រឹត្តចំពោះអ្នកដោយសប្បុរស ព្រោះយើងគិតដល់សម្តេចយ៉ូណាថាន ជាឪពុករបស់អ្នក។ យើងនឹងប្រគល់ដីធ្លីទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ស្តេចសូល ជាជីតារបស់អ្នកឲ្យអ្នកវិញ ហើយអ្នកនឹងបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។
ស្ដេចអនុញ្ញាតឲ្យស្តេចយ៉ូយ៉ាគីនលែងស្លៀកសម្លៀកបំពាក់ជាឈ្លើយសឹក ហើយស្តេចយ៉ូយ៉ាគីនពិសាអាហាររួមតុជាមួយ ជារៀងរាល់ថ្ងៃ រហូតដល់អស់អាយុ។