Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 52:33 - អាល់គីតាប

33 ស្ដេច​អនុញ្ញាត​ឲ្យ​ស្តេច​យ៉ូយ៉ា‌គីន​លែង​ស្លៀក​សម្លៀក‌បំពាក់​ជា​ឈ្លើយ​សឹក ហើយ​ស្តេច​យ៉ូយ៉ា‌គីន​ពិសា​អាហារ​រួម​តុ​ជា​មួយ ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អស់​អាយុ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ដូច្នេះ ព្រះបាទ​យេហូយ៉ាគីន​ក៏​ផ្លាស់​សម្លៀក‌បំពាក់​គុក​ចេញ រួច​ព្រះបាទ​យេហូយ៉ាគីន ក៏​សោយ​ព្រះ‌ស្ងោយ នៅ​ចំពោះ​ស្តេច​បាប៊ីឡូន​ជា‌រៀង​រហូត​ដល់​អស់​ព្រះ‌ជន្ម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ស្ដេច​អនុញ្ញាត​ឲ្យ​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​លែង​ស្លៀក​សម្លៀក‌បំពាក់​ជា​ឈ្លើយ​សឹក ហើយ​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​សោយ​ព្រះ‌ស្ងោយ​រួម​តុ​ជា​មួយ ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អស់​ព្រះ‌ជន្ម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ក៏​ផ្លាស់​សំលៀក‌បំពាក់​គុក​ពី​ទ្រង់​ចេញ រួច​យ៉ូយ៉ា‌គីន​ក៏​សោយ​ព្រះ‌ស្ងោយ នៅ​ចំពោះ​ស្តេច​បាប៊ីឡូន​ជានិច្ច ដរាប​ដល់​អស់​ព្រះ‌ជន្ម​ទ្រង់

សូមមើលជំពូក ចម្លង




យេរេមា 52:33
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ហ្វៀរ៉អ៊ូន​ឲ្យ​គេ​ទៅ​ហៅ​យូសុះ​មក។ គេ​ក៏​ដោះ​លែង​គាត់​ចេញ​ពី​ពន្ធនាគារ​ជា​បន្ទាន់ គេ​កោរ​ពុក​មាត់​ឲ្យ​គាត់ ហើយ​គាត់​ផ្លាស់​សម្លៀក​បំពាក់ ចូល​ជួប​ស្តេច​ហ្វៀរ៉អ៊ូន។


ពេល​នោះ ស្តេច​ហ្វៀរ៉អ៊ូន​ដោះ​ចិញ្ចៀន​ពី​ដៃ​គាត់ ពាក់​ឲ្យ​យូសុះ ព្រម​ទាំង​យក​អាវ​មួយ​ដ៏​ល្អ​ប្រណីត​មក​ឲ្យ​យូសុះ និង​យក​ខ្សែ​ក​មាស​មួយ​ខ្សែ​ពាក់​ឲ្យ​គាត់​ថែម​ទៀត​ផង


ដោយ​លោក​មេភី‌បូសែត​បរិភោគ​រួម​តុ​ជា​មួយ​ស្តេច​ទត​រៀង​រាល់​ថ្ងៃ គាត់​ត្រូវ​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម។ លោក​មេភី‌បូសែត​ខ្វិន​ជើង​ទាំង​ពីរ។


ស្តេច​ទត​ប្រាប់​ថា៖ «ចូរ​កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សប្បុរស ព្រោះ​យើង​គិត​ដល់​សម្តេច​យ៉ូណា‌ថាន ជា​ឪពុក​របស់​អ្នក។ យើង​នឹង​ប្រគល់​ដី​ធ្លី​ទាំង​ប៉ុន្មាន ដែល​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​សូល ជា​ជីតា​របស់​អ្នក​ឲ្យ​អ្នក​វិញ ហើយ​អ្នក​នឹង​បរិភោគ​រួម​តុ​ជា​មួយ​យើង​រៀង​រាល់​ថ្ងៃ»។


ចូរ​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​របស់​លោក​បាស៊ី‌ឡៃ ជា​អ្នក​ស្រុក​កាឡាដ​ដោយ​សប្បុរស ត្រូវ​ឲ្យ​ពួក​គេ​បរិភោគ​រួម​តុ​ជា​មួយ​កូន ដ្បិត​នៅ​គ្រា​ដែល​បិតា​រត់​ភៀស​ខ្លួន​ពី​អាប់‌សា‌ឡុម ជា​បង​របស់​កូន នោះ ពួក​គេ​បាន​មក​ជួយ​គាំទ្រ​បិតា។


ស្តេច​អនុញ្ញាត​ឲ្យ​ស្តេច​យ៉ូយ៉ាគីន លែង​ស្លៀក​សម្លៀក‌បំពាក់​ឈ្លើយ​សឹក ហើយ​ស្តេច​យ៉ូយ៉ាគីន​បាន​បរិភោក​រួម​តុ ជា​មួយ​ស្តេច​គ្រប់​ពេល​រហូត​ដល់​ស្លាប់។


ទ្រង់​បាន​ធ្វើ​ឲ្យ​ការ​សោក​សង្រេង របស់​ខ្ញុំ​ប្រែ​ទៅ​ជា​អំណរ​សប្បាយ ទ្រង់​បាន​យក​សំលៀក‌បំពាក់​កាន់​ទុក្ខ​ចេញ ហើយ​ប្រទាន​សំលៀក‌បំពាក់ សម្រាប់​ពិធី​បុណ្យ​ឲ្យ​ខ្ញុំ​វិញ។


ម៉ាឡា‌អ៊ីកាត់​នេះ​ពោល​ទៅ​កាន់​អស់​អ្នក​ដែល​ឈរ​នៅ​ខាង​មុខ​ថា៖ «ចូរ​យក​សម្លៀក‌បំពាក់​កខ្វក់​ចេញ​ពី​គាត់!»។ ម៉ាឡា‌អ៊ីកាត់​ពោល​មក​កាន់​លោក​យេសួរ​ថា៖ «ខ្ញុំ​ដក​កំហុស​ចេញ​ពី​អ្នក ហើយ​ឲ្យ​អ្នក​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម