អ៊ីព្រហ៊ីម មានប្រសាសន៍ទៅកាន់អុលឡោះថា៖ «បើអុលឡោះទុកឲ្យអ៊ីស្មាអែលមានជីវិតរស់នោះ ក៏គ្រប់គ្រាន់ហើយ!»។
២ សាំយូអែល 7:26 - អាល់គីតាប សូមឲ្យនាមរបស់ទ្រង់បានឧត្តុង្គឧត្តមជានិច្ច ហើយសូមឲ្យគេនៅតែពោលថា “អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល”។ សូមប្រោសប្រទានឲ្យពូជពង្សរបស់ទត ជាអ្នកបម្រើរបស់ទ្រង់ បានស្ថិតស្ថេរនៅចំពោះទ្រង់ រហូតតទៅផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យព្រះនាមព្រះអង្គបានថ្កុំថ្កើងឡើងជានិច្ច ដោយគេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គជាព្រះនៃសាសន៍អ៊ីស្រាអែល ហើយសូមឲ្យពូជពង្សរបស់ដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ បានស្ថិតស្ថេរនៅចំពោះព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យព្រះនាមរបស់ព្រះអង្គបានឧត្តុង្គឧត្ដមជានិច្ច ហើយសូមឲ្យគេនៅតែពោលថា “ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល”។ សូមប្រោសប្រទានឲ្យពូជពង្សរបស់ដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ បានស្ថិតស្ថេរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ រហូតតទៅផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យព្រះនាមទ្រង់បានថ្កុំថ្កើងឡើងជានិច្ច ដោយគេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ជាព្រះនៃសាសន៍អ៊ីស្រាអែល ហើយសូមឲ្យពូជពង្សរបស់ដាវីឌ ជាបាវបំរើទ្រង់ បានស្ថិតស្ថេរនៅចំពោះទ្រង់ |
អ៊ីព្រហ៊ីម មានប្រសាសន៍ទៅកាន់អុលឡោះថា៖ «បើអុលឡោះទុកឲ្យអ៊ីស្មាអែលមានជីវិតរស់នោះ ក៏គ្រប់គ្រាន់ហើយ!»។
អុលឡោះតាអាឡាជាម្ចាស់អើយ! ឥឡូវនេះ សូមឲ្យបន្ទូលដែលទ្រង់សន្យាចំពោះខ្ញុំ និងកូនចៅរបស់ខ្ញុំ នៅស្ថិតស្ថេររហូតតទៅ ហើយសូមទ្រង់សម្រេចតាមបន្ទូលនេះផង។
លុះដល់ពេលធ្វើគូរបានវេលាល្ងាច អេលីយ៉េសចូលមកជិតអាសនៈ ហើយទូរអាថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងអ៊ីស្រអែល នៅថ្ងៃនេះ សូមបង្ហាញឲ្យប្រជាជនដឹងថា ទ្រង់ពិតជាម្ចាស់នៃជនជាតិអ៊ីស្រអែល ហើយខ្ញុំជាអ្នកបម្រើរបស់ទ្រង់។ សូមឲ្យពួកគេឃើញថា ខ្ញុំធ្វើការទាំងនេះ តាមបញ្ជារបស់ទ្រង់។
អុលឡោះតាអាឡាជាម្ចាស់អើយ សូមមេត្តាឆ្លើយតបមកខ្ញុំផង ដើម្បីឲ្យប្រជាជននេះទទួលស្គាល់ថា ទ្រង់ពិតជាអុលឡោះតាអាឡា ជាម្ចាស់ដ៏ពិតប្រាកដ មានតែទ្រង់ទេ ដែលអាចនាំចិត្តពួកគេ ឲ្យវិលមករកទ្រង់វិញបាន»។
អុលឡោះតាអាឡាអើយ យើងខ្ញុំមិនសមនឹងទទួល ការលើកតម្កើងទេ គឺមានតែទ្រង់ប៉ុណ្ណោះដែលត្រូវ ទទួលការលើកតម្កើងប្រកបដោយសិរីរុងរឿង ដ្បិតទ្រង់មានចិត្តមេត្តាករុណា ដ៏ស្មោះស្ម័គ្រ!។
សូមឲ្យស្តេចបានគ្រងរាជ្យ នៅចំពោះអុលឡោះរហូតតទៅ! អុលឡោះតាអាឡាអើយ សូមថែរក្សាស្តេច ដោយចិត្តមេត្តាករុណា ដ៏ស្មោះស្ម័គ្ររបស់ទ្រង់!
ពូជពង្សរបស់គាត់នឹងនៅស្ថិតស្ថេររហូតតទៅ រាជ្យរបស់គាត់នឹងគង់វង្សនៅចំពោះមុខយើង ដូចព្រះអាទិត្យ
អ្នករាល់គ្នាត្រូវសុំទ្រង់ដូចតទៅៈ ឱអុលឡោះជាបិតានៃយើងខ្ញុំ ដែលនៅសូរ៉កាអើយ!
អុលឡោះជាបិតាអើយ សំដែងសិរីរុងរឿង នាមរបស់ទ្រង់ឡើង»។ ពេលនោះមានឮសំឡេងពីលើមេឃមកថា៖ «យើងបានសំដែងសិរីរុងរឿងរបស់យើងហើយ យើងក៏នឹងសំដែងសិរីរុងរឿងជាថ្មីទៀត»។