២ សាំយូអែល 5:13 - អាល់គីតាប ក្រោយបានចាកចេញពីក្រុងហេប្រូន មកនៅក្រុងយេរូសាឡឹម ស្តេចទតមានស្នំឯក និងប្រពន្ធផ្សេងៗទៀត ដែលប្រសូតបានបុត្រាបុត្រីជាច្រើនជូនគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រាដែលបានមកពីហេប្រុនហើយ នោះដាវីឌយកស្រីអ្នកម្នាង និងភរិយា ពីពួកក្រុងយេរូសាឡិមថែមទៀត ហើយទ្រង់បង្កើតបានបុត្រាបុត្រីច្រើនឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយបានចាកចេញពីក្រុងហេប្រូនមកគង់នៅក្រុងយេរូសាឡឹម ព្រះបាទដាវីឌមានស្នំឯក និងមហេសីផ្សេងៗទៀត ដែលប្រសូតបានបុត្រាបុត្រីជាច្រើនថ្វាយស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រាដែលបានមកពីហេប្រុនហើយ នោះដាវីឌយកស្រីអ្នកម្នាង នឹងភរិយា ពីពួកក្រុងយេរូសាឡិមថែមទៀត ហើយទ្រង់បង្កើតបានបុត្រាបុត្រីច្រើនឡើង |
ស្តេចទតឈ្វេងយល់ថា អុលឡោះតាអាឡាតែងតាំងគាត់ឲ្យគ្រងរាជ្យលើស្រុកអ៊ីស្រអែល ហើយទ្រង់ក៏ប្រោសប្រទានឲ្យរាជសម្បត្តិរបស់គាត់បានចំរុងចំរើនឡើង ព្រោះតែអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ដែរ។
ស្តេចស៊ូឡៃម៉ានមានប្រពន្ធដែលជាបុត្រីរបស់ស្តេចសាសន៍ដទៃ ចំនួនប្រាំពីររយនាក់ និងស្រីស្នំចំនួនបីរយនាក់។ ពួកប្រពន្ធ និងស្រីស្នំរបស់គាត់ បានអូសទាញចិត្តគាត់ចេញពីអុលឡោះ។
កូនច្បងរបស់ស្តេចទត ដែលប្រសូតនៅក្រុងហេប្រូន ប្រសូតពីនាងអប៊ីកែល ជាអ្នកភូមិកើមែល
ស្តេចទាំងនេះសុទ្ធតែជាបុត្រារបស់ស្តេចទត ដោយឥតគិតកូនដែលកើតពីពួកស្រីស្នំឡើយ។ ស្តេចទតក៏មានបុត្រីមួយនាក់ដែរ គឺនាងថាម៉ារ។
ផ្ទុយទៅវិញ ស្តេចអប៊ីយ៉ាពង្រឹងអំណាចយ៉ាងរឹងមាំ។ ស្តេចមានប្រពន្ធដប់បួននាក់ មានបុត្រាម្ភៃពីរនាក់ និងបុត្រីដប់ប្រាំមួយនាក់។
ស្តេចរបស់អ្នកមិនត្រូវមានប្រពន្ធច្រើនឡើយ ក្រែងលោស្តេចបែកចិត្តចេញឆ្ងាយពីអុលឡោះតាអាឡា។ ស្តេចក៏មិនត្រូវមានមាសប្រាក់ច្រើនពេកដែរ។
ពីមុន ទតក៏បានរៀបការជាមួយនាងអហ៊ីណោម ជាអ្នកស្រុកយេសរាលដែរ។ ដូច្នេះ នាងអហ៊ីណោម និងនាងអប៊ីកែល ទាំងពីរនាក់សុទ្ធតែជាភរិយារបស់ទត។