យើងបានប្រគល់រាជសម្បត្តិ ព្រមទាំងស្រីស្នំទាំងប៉ុន្មានរបស់ម្ចាស់អ្នក មកក្នុងកណ្តាប់ដៃរបស់អ្នក។ យើងក៏បានឲ្យអ្នកគ្រប់គ្រងលើជនជាតិអ៊ីស្រអែល និងយូដាដែរ។ បើអ្នកនៅតែមិនស្កប់ទេ យើងអាចបន្ថែមលើសពីនេះទៅទៀត!
២ សាំយូអែល 3:7 - អាល់គីតាប ស្តេចសូលមានស្នំឯកម្នាក់ឈ្មោះនាងរីសប៉ា ដែលត្រូវជាកូនស្រីរបស់លោកអយ៉ា។ ស្តេចអ៊ីសបូសែតបានសួរទៅកាន់លោកអប៊ីនើរថា៖ «ហេតុអ្វីបានជាលោករួមដំណេកជាមួយស្នំឯករបស់ឪពុកយើង?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯស្តេចសូល មានអ្នកម្នាងម្នាក់ឈ្មោះរីសប៉ា ជាកូនអ័យ៉ា ពេលនោះ អ៊ីស-បូសែតមានរាជឱង្ការទៅអ័ប៊ីនើរថា៖ «ហេតុអ្វីបានជាអ្នកចូលទៅស្ត្រីអ្នកម្នាងរបស់បិតារបស់យើងដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលមានស្នំឯកម្នាក់ឈ្មោះនាងរីសប៉ា ដែលត្រូវជាកូនស្រីរបស់លោកអយ៉ា។ ព្រះបាទអ៊ីសបូសែតមានរាជឱង្ការទៅកាន់លោកអប៊ីនើរថា៖ «ហេតុអ្វីបានជាលោករួមដំណេកជាមួយស្នំឯករបស់បិតាយើង?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯសូល ទ្រង់មានអ្នកម្នាងម្នាក់ឈ្មោះរីសប៉ា ជាកូនអ័យ៉ា គ្រានោះ អ៊ីស-បូសែតមានបន្ទូលទៅអ័ប៊ីនើរថា ហេតុអ្វីបានជាអ្នកចូលទៅឯស្ត្រីអ្នកម្នាងរបស់បិតាយើងដូច្នេះ |
យើងបានប្រគល់រាជសម្បត្តិ ព្រមទាំងស្រីស្នំទាំងប៉ុន្មានរបស់ម្ចាស់អ្នក មកក្នុងកណ្តាប់ដៃរបស់អ្នក។ យើងក៏បានឲ្យអ្នកគ្រប់គ្រងលើជនជាតិអ៊ីស្រអែល និងយូដាដែរ។ បើអ្នកនៅតែមិនស្កប់ទេ យើងអាចបន្ថែមលើសពីនេះទៅទៀត!
លោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលជាមេទ័ពរបស់ស្តេចសូល បាននាំសម្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល ឆ្លងទៅក្រុងម៉ាហាណែម។
សម្តេចអដូនីយ៉ានិយាយថា៖ «សូមអ្នកម្តាយជម្រាបស្តេចស៊ូឡៃម៉ាន សុំនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យមកធ្វើជាប្រពន្ធផង ដ្បិតស្តេចមិនបដិសេធនឹងសំណូមពររបស់អ្នកម្តាយទេ»។