Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 រីឯ​ស្តេច​សូល មាន​អ្នក​ម្នាង​ម្នាក់​ឈ្មោះ​រីសប៉ា ជា​កូន​អ័យ៉ា ពេល​នោះ អ៊ីស-បូសែត​មាន​រាជ‌ឱង្ការ​ទៅ​អ័ប៊ី‌នើរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​ទៅ​ស្ត្រី​អ្នក​ម្នាង​របស់​បិតា​របស់​យើង​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌បាទ​សូល​មាន​ស្នំ​ឯក​ម្នាក់​ឈ្មោះ​នាង​រីស‌ប៉ា ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​អយ៉ា។ ព្រះ‌បាទ​អ៊ីស‌បូសែត​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អប៊ី‌នើរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​រួម​ដំណេក​ជា​មួយ​ស្នំ​ឯក​របស់​បិតា​យើង?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 រីឯ​សូល ទ្រង់​មាន​អ្នក‌ម្នាង​ម្នាក់​ឈ្មោះ​រីសប៉ា ជា​កូន​អ័យ៉ា គ្រា​នោះ អ៊ីស-បូសែត​មាន​បន្ទូល​ទៅ​អ័ប៊ី‌នើរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​ទៅ​ឯ​ស្ត្រី​អ្នក‌ម្នាង​របស់​បិតា​យើង​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ស្តេច​សូល​មាន​ស្នំ​ឯក​ម្នាក់​ឈ្មោះ​នាង​រីស‌ប៉ា ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​អយ៉ា។ ស្តេច​អ៊ីស‌បូសែត​បាន​សួរ​ទៅ​កាន់​លោក​អប៊ី‌នើរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​រួម​ដំណេក​ជា​មួយ​ស្នំ​ឯក​របស់​ឪពុក​យើង?»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បាន​ប្រគល់​ដំណាក់ និង​ប្រពន្ធ​ទាំង​ប៉ុន្មាន​របស់​ចៅ‌ហ្វាយ​ឯង មក​ឲ្យ​ឯង​ឱប​នៅ​នា​ទ្រូង ព្រម​ទាំង​ឲ្យ​ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​យូដា មក​ក្នុង​អំណាច​ឯង​ដែរ បើ​នៅ​មិន​ល្មម​គ្រាន់ នោះ​យើង​នឹង​បន្ថែម​យ៉ាង​នេះ​មួយៗ​ឲ្យ​ថែម​ទៀត


ឯ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​របស់​ស្តេច​សូ​ល បាន​នាំ​យក​អ៊ីស-បូសែត ជា​បុត្រា​របស់​ស្ដេចសូល ទៅ​ក្រុង​ម៉ាហា‌ណែម


ទ្រង់​ទូល​ថា៖ «ទូល‌បង្គំ​សូម​ព្រះ‌នាង​ទូល​ដល់​ព្រះ‌បាទ​សាឡូម៉ូន ដ្បិត​ទ្រង់​នឹង​មិន​ប្រកែក​ចំពោះ​ព្រះ‌នាង​ទេ គឺ​សូម​ឲ្យ​ទ្រង់​ប្រទាន​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម​មក​ធ្វើ​ជា​ភរិយា​របស់​ទូល‌បង្គំ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម