Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 2:17 - អាល់គីតាប

17 សម្តេច​អដូ‌នី‌យ៉ា​និយាយ​ថា៖ «សូម​អ្នក‌ម្តាយ​ជម្រាប​ស្តេច​ស៊ូឡៃ‌ម៉ាន សុំ​នាង​អប៊ីសាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម ឲ្យ​មក​ធ្វើ​ជា​ប្រពន្ធ​ផង ដ្បិត​ស្តេច​មិន​បដិសេធ​នឹង​សំណូម‌ពរ​របស់​អ្នក‌ម្តាយ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ទ្រង់​ទូល​ថា៖ «ទូល‌បង្គំ​សូម​ព្រះ‌នាង​ទូល​ដល់​ព្រះ‌បាទ​សាឡូម៉ូន ដ្បិត​ទ្រង់​នឹង​មិន​ប្រកែក​ចំពោះ​ព្រះ‌នាង​ទេ គឺ​សូម​ឲ្យ​ទ្រង់​ប្រទាន​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម​មក​ធ្វើ​ជា​ភរិយា​របស់​ទូល‌បង្គំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 សម្ដេច​អដូ‌នី‌យ៉ា​ទូល​ថា៖ «សូម​សម្ដេច​មាតា​ទូល​ព្រះ‌បាទ​សាឡូម៉ូន សុំ​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម ឲ្យ​មក​ធ្វើ​ជា​មហេសី​ផង ដ្បិត​ព្រះ‌រាជា​មិន​បដិសេធ​នឹង​សំណូម‌ពរ​របស់​សម្ដេច​មាតា​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដូច្នេះ ទ្រង់​ទូល​ថា ទូលបង្គំ​សូម​ព្រះ‌នាង​ទូល​ដល់​ស្តេច​សាឡូម៉ូន ដ្បិត​ទ្រង់​នឹង​មិន​ប្រកែក​ចំពោះ​ព្រះ‌នាង​ទេ គឺ​សូម​ឲ្យ​ទ្រង់​ប្រទាន​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ទូលបង្គំ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 2:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​ប្រគល់​រាជ​សម្បត្តិ ព្រម​ទាំង​ស្រី​ស្នំ​ទាំង​ប៉ុន្មាន​របស់​ម្ចាស់​អ្នក មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក។ យើង​ក៏​បាន​ឲ្យ​អ្នក​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល និង​យូដា​ដែរ។ បើ​អ្នក​នៅ​តែ​មិន​ស្កប់​ទេ យើង​អាច​បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត!


ស្តេច​សូល​មាន​ស្នំ​ឯក​ម្នាក់​ឈ្មោះ​នាង​រីស‌ប៉ា ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​អយ៉ា។ ស្តេច​អ៊ីស‌បូសែត​បាន​សួរ​ទៅ​កាន់​លោក​អប៊ី‌នើរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​រួម​ដំណេក​ជា​មួយ​ស្នំ​ឯក​របស់​ឪពុក​យើង?»។


ឥឡូវ​នេះ ខ្ញុំ​មាន​ការ​មួយ​ចង់​ជម្រាប​ជូន សូម​កុំ​បដិសេធ​ឡើយ»។ នាង​ពោល​ថា៖ «សូម​និយាយ​មក​ចុះ»។


នាង​បាត‌សេ‌បា​ឆ្លើយ​ថា៖ «ម្តាយ​នឹង​ទៅ​ជម្រាប​ស្តេច​ឲ្យ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម