អុលឡោះតាអាឡាមានបន្ទូលមកកបេលថា៖ «ម្តេចក៏អ្នកប្រព្រឹត្តដូច្នេះ? សំរែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។
២ សាំយូអែល 3:28 - អាល់គីតាប ក្រោយមក ស្តេចទតជ្រាបអំពីរឿងនេះ គាត់និយាយថា៖ «អុលឡោះតាអាឡាជ្រាបថា ខ្ញុំ និងរាជ្យរបស់ខ្ញុំ ឥតមានពាក់ព័ន្ធនឹងរឿងឃាតកម្មលើរូបលោកអប៊ីនើរ ជាកូនរបស់លោកនើរទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលដាវីឌបានជ្រាប ទ្រង់មានរាជឱង្ការថា៖ «យើង និងរាជ្យរបស់យើងឥតមានទោសខាងឯឈាមអ័ប៊ីនើរ ជាកូននើរនេះ នៅចំពោះព្រះយេហូវ៉ាជាដរាបទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក ព្រះបាទដាវីឌជ្រាបអំពីរឿងនេះ ទ្រង់មានរាជឱង្ការថា៖ «ព្រះអម្ចាស់ជ្រាបថា ខ្ញុំ និងរាជ្យរបស់ខ្ញុំ ឥតមានពាក់ព័ន្ធនឹងរឿងឃាតកម្មលើរូបលោកអប៊ីនើរ ជាកូនរបស់លោកនើរទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលដាវីឌបានជ្រាប នោះទ្រង់មានបន្ទូលថា ឯអញហើយនឹងរាជ្យអញ ឥតមានទោសខាងឯឈាមអ័ប៊ីនើរ ជាកូននើរនេះ នៅចំពោះព្រះយេហូវ៉ា ជាដរាបទៅ |
អុលឡោះតាអាឡាមានបន្ទូលមកកបេលថា៖ «ម្តេចក៏អ្នកប្រព្រឹត្តដូច្នេះ? សំរែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។
អ្នកណាបង្ហូរឈាមមនុស្ស អ្នកនោះមុខជាត្រូវមនុស្សបង្ហូរឈាមវិញមិនខាន។ ដ្បិតអុលឡោះបានបង្កើតមនុស្សលោក មកជាតំណាងរបស់អុលឡោះ។
ទតពោលថា៖ «អ្នកស្លាប់ព្រោះតែកំហុសរបស់អ្នកទេ ពាក្យសំដីរបស់អ្នកបាននាំទោសមកលើខ្លួនឯង ព្រោះអ្នកពោលថា អ្នកបានសម្លាប់ស្ដេចដែលអុលឡោះតាអាឡាបានតែងតាំង»។
អុលឡោះតាអាឡាដាក់ទោសឯង ដើម្បីសងសឹកជំនួសរាជវង្សរបស់ស្តេចសូល ដែលឯងបានដណ្តើមរាជ្យ។ ហេតុនេះហើយបានជាអុលឡោះតាអាឡាដករាជ្យពីឯង ប្រគល់ទៅឲ្យសម្តេចអាប់សាឡុមជាកូនវិញ។ ឥឡូវនេះ ឯងត្រូវរងទុក្ខវេទនា ដ្បិតឯងជាឃាតក»។
កាលលោកអប៊ីនើរមកដល់ក្រុងហេប្រូនវិញ លោកយ៉ូអាប់នាំគាត់ចេញឆ្ងាយពីមាត់ទ្វារក្រុង ធ្វើហាក់ដូចជាចង់និយាយជាមួយគាត់ដោយសម្ងាត់។ នៅទីនោះ លោកយ៉ូអាប់ចាក់លោកអប៊ីនើរមួយកាំបិតត្រង់ពោះ ដើម្បីសងសឹកឲ្យលោកអេសាអែលជាប្អូន ហើយលោកអប៊ីនើរក៏ស្លាប់ទៅ។
សូមឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ និងក្រុមគ្រួសាររបស់គាត់ទាំងអស់! សូមឲ្យនៅក្នុងក្រុមគ្រួសារនេះតែងតែមានមនុស្សកើតដំបៅងារ កើតឃ្លង់ ឬពិការជើង ហើយមានមនុស្សស្លាប់ដោយមុខដាវ និងស្លាប់ដោយអត់អាហារ!»។
មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នាទៅ រស់នៅក្លាយជាសៅហ្មងឡើយ ដ្បិតការបង្ហូរឈាមបណ្តាលឲ្យស្រុកទៅជាសៅហ្មង។ កុំយកអ្វីផ្សេងទៀតមកជម្រះស្រុកឲ្យរួចពីភាពសៅហ្មង ព្រោះតែការបង្ហូរឈាមក្រៅពីឈាមរបស់ឃាតក។
ដោយលោកពីឡាតឃើញថា និយាយទៅឥតបានការ ហើយផ្ទុយទៅវិញ ឃើញគេកើតចលាចលកាន់តែខ្លាំងឡើងៗដូច្នេះ លោកក៏យកទឹកមកលាងដៃនៅមុខបណ្ដាជន ទាំងពោលថា៖ «នេះជាបញ្ហារបស់អ្នករាល់គ្នាទេ ខ្ញុំឥតទទួលខុសត្រូវក្នុងការបង្ហូរឈាមបុរសនេះឡើយ»។