«លោកម្ចាស់ សូមស្តាប់ខ្ញុំសិន ខ្ញុំសូមប្រគល់ដីចម្ការ ព្រមទាំងរូងភ្នំនៅក្នុងចម្ការនោះ ជូនលោក។ ខ្ញុំជូនលោក នៅចំពោះមុខជនជាតិខ្ញុំទាំងអស់។ សូមលោកបញ្ចុះសពភរិយារបស់លោកនៅទីនោះទៅ»។
២ សាំយូអែល 24:22 - អាល់គីតាប លោកអរ៉ៅណាជម្រាបស្តេចទតថា៖ «សូមស្តេចយកអ្វីៗ តាមតែចិត្តចុះ ហើយសូមយកគោធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា យករនាស់ និងនឹមធ្វើជាអុស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័រ៉ៅណាទូលព្រះបាទដាវីឌថា៖ «បពិត្រព្រះករុណាជាអម្ចាស់នៃទូលបង្គំ សូមឲ្យព្រះករុណាយកចុះ ហើយថ្វាយអ្វីតាមបំណងព្រះហឫទ័យ នៅទីនេះ មានគោសម្រាប់តង្វាយដុត ហើយប្រដាប់បែនស្រូវ និងនឹមគោ ទុកជាឧសស្រាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអរ៉ៅណាទូលព្រះបាទដាវីឌថា៖ «សូមព្រះករុណាជាអម្ចាស់យកអ្វីៗតាមតែព្រះករុណាសព្វព្រះហឫទ័យចុះ ហើយសូមយកគោធ្វើជាតង្វាយដុតទាំងមូលថ្វាយព្រះអម្ចាស់ យករនាស់ និងនឹមធ្វើជាអុស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័រ៉ៅណាទូលទ្រង់ថា បពិត្រព្រះអម្ចាស់នៃទូលបង្គំ សូមឲ្យព្រះករុណាយកចុះ ហើយថ្វាយអ្វីតាមបំណងព្រះទ័យ មើល មានគោនេះសំរាប់ដង្វាយដុត ហើយប្រដាប់បែនស្រូវ នឹងនឹមគោ ទុកជាឧសស្រាប់ |
«លោកម្ចាស់ សូមស្តាប់ខ្ញុំសិន ខ្ញុំសូមប្រគល់ដីចម្ការ ព្រមទាំងរូងភ្នំនៅក្នុងចម្ការនោះ ជូនលោក។ ខ្ញុំជូនលោក នៅចំពោះមុខជនជាតិខ្ញុំទាំងអស់។ សូមលោកបញ្ចុះសពភរិយារបស់លោកនៅទីនោះទៅ»។
អេលីយ៉ាសាក់ចាកចេញពីអេលីយ៉េស ត្រឡប់មកកន្លែងភ្ជួរវិញ។ គាត់យកគោទាំងពីរក្បាលទៅសម្លាប់ធ្វើជាគូរបាន យកនង្គ័លធ្វើជាអុសដុតចំអិនសាច់ ចែកអស់អ្នកដែលនៅទីនោះបរិភោគ។ បន្ទាប់មក គាត់ក្រោកឡើង ដើរតាមណាពីអេលីយ៉េស ហើយនៅបម្រើគាត់។
ស្តេចទតប្រាប់ទៅគាត់ថា៖ «ចូរលក់លានបោកស្រូវនេះឲ្យយើងមក យើងនឹងសង់អាសនៈមួយជូនអុលឡោះតាអាឡា ដើម្បីឲ្យប្រជាជនរួចពីគ្រោះកាច។ ចូរលក់លានបោកស្រូវនេះឲ្យយើង យើងនឹងបង់ប្រាក់ពេញថ្លៃ»។
បន្ទាប់មកទៀត ចូរសង់អាសនៈមួយដ៏សមរម្យជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅលើកំពូលភ្នំនោះ រួចយកគោបាទីពីរនោះមកដុតទាំងមូលធ្វើជាគូរបាន ដោយយកបង្គោលព្រះអាសេរ៉ា ដែលអ្នកបានកាប់នោះ មកធ្វើជាអុសសម្រាប់ដុត»។
រទេះមកដល់ចម្ការរបស់យ៉ូស្វេ ជាអ្នកភូមិបេតសេម៉េស ហើយឈប់នៅទីនោះ ជិតផ្ទាំងសិលាធំមួយ។ ប្រជាជននៅបេតសេម៉េសនាំគ្នាពុសរទេះធ្វើជាអុស ហើយយកមេគោទាំងពីរ មកធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា។