Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 6:14 - អាល់គីតាប

14 រទេះ​មក​ដល់​ចម្ការ​របស់​យ៉ូស្វេ ជា​អ្នក​ភូមិ​បេត‌សេ‌ម៉េស ហើយ​ឈប់​នៅ​ទី​នោះ ជិត​ផ្ទាំង​សិលា​ធំ​មួយ។ ប្រជា‌ជន​នៅ​បេត‌សេ‌ម៉េស​នាំ​គ្នា​ពុស​រទេះ​ធ្វើ​ជា​អុស ហើយ​យក​មេ​គោ​ទាំង​ពីរ មក​ធ្វើ​ជា​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 រទេះ​ក៏​មក​ដល់​ក្នុង​ចម្ការ​របស់​យ៉ូស្វេ ជា​អ្នក​នៅ​បេត-សេមែស​នោះ ហើយ​ឈប់​នៅ​ទី​នោះ ជា​កន្លែង​ដែល​មាន​ថ្ម​មួយ​ធំ ដូច្នេះ គេ​ពុះ​បំបែក​រទេះ ហើយ​ថ្វាយ​គោ​នោះ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 រទេះ​មក​ដល់​ចម្ការ​របស់​លោក​យ៉ូស្វេ ជា​អ្នក​ភូមិ​បេត‌សេ‌មែស ហើយ​ឈប់​នៅ​ទី​នោះ ជិត​ផ្ទាំង​សិលា​ធំ​មួយ។ ប្រជា‌ជន​នៅ​បេត‌សេ‌ម៉េស​នាំ​គ្នា​ពុស​រទេះ​ធ្វើ​ជា​អុស ហើយ​យក​មេ​គោ​ទាំង​ពីរ​មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រទេះ​ក៏​មក​ដល់​ក្នុង​ចំការ​របស់​យ៉ូស្វេ ជា​អ្នក​នៅ​បេត-សេមែស​នោះ ហើយ​ឈប់​នៅ​ទី​នោះ ជា​កន្លែង​ដែល​មាន​ថ្ម​១​ធំ ដូច្នេះ គេ​ពុះ​បំបែក​រទេះ ហើយ​ថ្វាយ​គោ​នោះ​ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 6:14
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ដដែល​នោះ លោក​កាដ​ចូល​ទៅ​ជួប​ស្តេច​ទត ជម្រាប​ថា៖ «សូម​ស្តេច​ទៅ​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស ហើយ​សង់​អាសនៈ​មួយ​ជូនអុលឡោះ‌តាអាឡា​នៅ​ទី​នោះ​ចុះ!»។


លោក​អរ៉ៅ‌ណា​ជម្រាប​ស្តេច​ទត​ថា៖ «សូម​ស្តេច​យក​អ្វីៗ តាម​តែ​ចិត្ត​ចុះ ហើយ​សូម​យក​គោ​ធ្វើ​ជា​គូរបាន​ដុត​ជូន​អុលឡោះ‌តាអាឡា យក​រនាស់ និង​នឹម​ធ្វើ​ជា​អុស។


ស្តេច​ទត​សង់​អាសនៈ​ជូនអុលឡោះ‌តាអាឡា​នៅ​កន្លែង​នោះ រួច​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព។ អុលឡោះ‌តាអាឡា​ក៏​ប្រណី​សន្តោស​ស្រុក​នោះ ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ក៏​បាន​រួច​ផុត​ពី​គ្រោះ​កាច។


អេលី‌យ៉ាសាក់​ចាក​ចេញ​ពី​អេលី‌យ៉េស ត្រឡប់​មក​កន្លែង​ភ្ជួរ​វិញ។ គាត់​យក​គោ​ទាំង​ពីរ​ក្បាល​ទៅ​សម្លាប់​ធ្វើ​ជា​គូរបាន យក​នង្គ័ល​ធ្វើ​ជា​អុស​ដុត​ចំអិន​សាច់ ចែក​អស់​អ្នក​ដែល​នៅ​ទី​នោះ​បរិភោគ។ បន្ទាប់​មក គាត់​ក្រោក​ឡើង ដើរ​តាម​ណាពី​អេលី‌យ៉េស ហើយ​នៅ​បម្រើ​គាត់។


ចូរ​សង់​អាសនៈ​មួយ​អំពី​ដី សម្រាប់​យើង។ ចូរ​យក​ចៀម និង​គោ​មក​ធ្វើ​ជា​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព​នៅ​លើ​អាសនៈ​នោះ។ យើង​នឹង​មក​ឲ្យ​ពរ​អ្នក​គ្រប់​ទី​កន្លែង ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ស្គាល់​នាម​យើង។


ស្អែក​ឡើង​ប្រជា‌ជន​នាំ​គ្នា​ក្រោក​ឡើង​ពី​ព្រលឹម ពួក​គេ​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​យក​សត្វ​មក​ធ្វើ​ជា​គូរបាន​ដុត និង​គូរបាន​មេ​ត្រី​ភាព។


បន្ទាប់​មក​ទៀត ចូរ​សង់​អាសនៈ​មួយ​ដ៏​សម​រម្យ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នៅ​លើ​កំពូល​ភ្នំ​នោះ រួច​យក​គោ​បា​ទី​ពីរ​នោះ​មក​ដុត​ទាំង​មូល​ធ្វើ​ជា​គូរបាន ដោយ​យក​បង្គោល​ព្រះ‌អាសេ‌រ៉ា ដែល​អ្នក​បាន​កាប់​នោះ មក​ធ្វើ​ជា​អុស​សម្រាប់​ដុត»។


គាប់​ជួន​ពេល​នោះ ស្តេច​សូល​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ ដើរ​ពី​ក្រោយ​គោ ស្តេច​សួរ​គេ​ថា៖ «តើ​មាន​រឿង​អ្វី​បាន​ជា​ប្រជា‌ជន​យំ​ដូច្នេះ?»។ គេ​ក៏​រៀប​រាប់​សេចក្តី​ទាំង​ប៉ុន្មាន ដែល​អ្នក​ស្រុក​យ៉ាបេស​និយាយ​ប្រាប់។


ដោយ​ប្រាប់​ថា “សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចេញ​ទៅ ដ្បិត​អំបូរ​របស់​យើង​ខ្ញុំ​ត្រូវ​ធ្វើ​គូរបាន​នៅ​ទី​នោះ ហើយ​បង​ប្រុស​ខ្ញុំ​បាន​ផ្តាំ​ឲ្យ​ខ្ញុំ​ទៅ​ចូល​រួម។ បើ​សម្តេច​យល់​អធ្យា‌ស្រ័យ​ដល់​ខ្ញុំ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជួប​ជុំ​បង‌ប្អូន​ផង”។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​មក​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​របស់​ឪពុក»។


ពេល​នោះ ប្រជា‌ជន​នៅ​បេត‌សេ‌ម៉េស​កំពុង​តែ​ច្រូត​ស្រូវ​នៅ​តាម​ជ្រលង​ភ្នំ។ កាល​ពួក​គេ​ងើប​មុខ​ឡើង ក្រឡេក​មើល​ទៅ ឃើញ​ហិប​នោះ​មក​ដល់ ពួក​គេ​ត្រេក​អរ​យ៉ាង​ខ្លាំង។


គេ​ក៏​ផ្ញើ​រូប​កណ្តុរ​មាស តាម​ចំនួន​ក្រុង​ភីលី‌ស្ទីន​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្តេច​ត្រាញ់​ទាំង​ប្រាំ​ដែរ ដោយ​រាប់​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ រហូត​ដល់​ភូមិ​តូចៗ​ដែល​គ្មាន​កំពែង។ ផ្ទាំង​សិលា​ដ៏​ធំ​ក្នុង​ចម្ការ​របស់​យ៉ូស្វេ ជា​អ្នក​ភូមិ​បេត‌សេ‌ម៉េស ជា​កន្លែង​ដែល​គេ​តម្កល់​ហិប​របស់អុលឡោះ‌តាអាឡា នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ ជា​បន្ទាល់​ពី​ហេតុ‌ការណ៍​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម