ទ្រង់ប្រទានការសង្គ្រោះដ៏ធំធេង ដល់ស្តេចដែលទ្រង់បានតែងតាំង។ ទ្រង់សំដែងចិត្តស្មោះត្រង់ចំពោះ ស្តេចដែលទ្រង់បានតែងតាំង គឺចំពោះទត និងពូជពង្ស រៀងរហូតតទៅ»។
២ សាំយូអែល 22:50 - អាល់គីតាប ហេតុនេះហើយបានជាខ្ញុំសរសើរតម្កើង ទ្រង់ក្នុងចំណោមប្រជាជាតិនានា ឱអុលឡោះតាអាឡាអើយ! ខ្ញុំនឹងច្រៀងលើក តម្កើងនាមរបស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសរសើរតម្កើងព្រះអង្គ នៅកណ្ដាលអស់ទាំងសាសន៍ និងច្រៀងទំនុកសរសើរថ្វាយព្រះនាម របស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាទូលបង្គំសរសើរតម្កើង ព្រះអង្គក្នុងចំណោមប្រជាជាតិនានា ឱព្រះអម្ចាស់អើយ! ទូលបង្គំនឹងច្រៀង លើកតម្កើងព្រះនាមរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ ហើយនឹងច្រៀងទំនុកសរសើរថ្វាយដល់ព្រះនាមទ្រង់។ |
ទ្រង់ប្រទានការសង្គ្រោះដ៏ធំធេង ដល់ស្តេចដែលទ្រង់បានតែងតាំង។ ទ្រង់សំដែងចិត្តស្មោះត្រង់ចំពោះ ស្តេចដែលទ្រង់បានតែងតាំង គឺចំពោះទត និងពូជពង្ស រៀងរហូតតទៅ»។
ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ ខ្ពស់រហូតដល់ផ្ទៃមេឃ ហើយចិត្តស្មោះស្ម័គ្រ របស់ទ្រង់ខ្ពស់ដល់អាកាសវេហាស៍។
ហេតុនេះហើយបានជាខ្ញុំសរសើរតម្កើង ទ្រង់ក្នុងចំណោមប្រជាជាតិនានា ឱអុលឡោះតាអាឡាអើយ! ខ្ញុំនឹងច្រៀងលើកតម្កើងនាមរបស់ទ្រង់។
រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ដោយទ្រង់សំដែងចិត្តមេត្ដាករុណាដល់គេ ដូចមានចែងទុកមកថាៈ «ហេតុនេះហើយបានជាខ្ញុំសរសើតម្កើង ទ្រង់ ក្នុងចំណោមប្រាជាជាតិនានា ខ្ញុំនឹងច្រៀងលើកតម្កើងនាមរបស់ទ្រង់»។