Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 22:50 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 ហេតុ​ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​នឹង​ច្រៀង​ទំនុក​សរសើរ​ថ្វាយ​ដល់​ព្រះ‌នាម​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 ហេតុ​ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​កណ្ដាល​អស់​ទាំង​សាសន៍ និង​ច្រៀង​ទំនុក​សរសើរ​ថ្វាយ​ព្រះ‌នាម របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​សរសើរ​តម្កើង ព្រះអង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​នឹង​ច្រៀង លើក​តម្កើង​ព្រះ‌នាម​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

អាល់គីតាប

50 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សរសើរ​តម្កើង ទ្រង់​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ឱអុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​នឹង​ច្រៀង​លើក តម្កើង​នាម​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 22:50
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​ប្រោស​សេចក្ដី​សង្គ្រោះ​យ៉ាង​ធំ​ដល់​ស្តេច​នៃ​ទ្រង់ ហើយ​ក៏​សំដែង​សេចក្ដី​សប្បុរស​ដល់​អ្នក ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ គឺ​ដល់​ដាវីឌ​នឹង​ព្រះ‌រាជ‌វង្ស ជា​រៀង‌រាប​ដរាប​ទៅ។


ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ធំ​ខ្ពស់​ជាង​ផ្ទៃ​មេឃ ហើយ​សេចក្ដី​ពិត​របស់​ទ្រង់​ក៏​ខ្ពស់​ដល់​ពពក​ដែរ


ហេតុ​នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​កណ្តាល អស់​ទាំង​សាសន៍​ដទៃ ហើយ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់


ហើយ​ឲ្យ​ពួក​សាសន៍​ដទៃ បាន​សរសើរ​ដំកើង​ព្រះ​ដែរ ដោយ​ព្រោះ​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ តាម​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «ហេតុ​នោះ​បាន​ជា​ទូលបង្គំ​នឹង​សរសើរ​ដំកើង​ទ្រង់​ក្នុង​ពួក​សាសន៍​ដទៃ ហើយ​ទូលបង្គំ​នឹង​ច្រៀង​ទំនុក​បរិសុទ្ធ ថ្វាយ​ព្រះ‌នាម​ទ្រង់»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម