ពេលនោះ អ្នកស្រុកយូដានាំគ្នាមកក្រុងហេប្រូន ហើយតែងតាំងទត ជាស្ដេចរបស់ជនជាតិយូដា។ មានគេនាំដំណឹងមកជម្រាបស្តេចទតថា អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ បាននាំគ្នាបញ្ចុះសពស្តេចសូល។
២ សាំយូអែល 21:11 - អាល់គីតាប គេនាំដំណឹងទៅជម្រាបស្តេចទត ពីការដែលនាងរីសប៉ា ជាកូនរបស់លោកអយ៉ា និងជាស្នំរបស់ស្តេចសូលបានប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានគេមកទូលព្រះបាទដាវីឌពីការដែលរីសប៉ា កូនអ័យ៉ា ជាអ្នកម្នាងរបស់ស្តេចសូលធ្វើនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនាំដំណឹងទៅទូលព្រះបាទដាវីឌពីការដែលនាងរីសប៉ា ជាកូនរបស់លោកអយ៉ា និងជាស្នំរបស់ព្រះបាទសូលបានប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគេមកទូលដាវីឌពីការដែលរីសប៉ា កូនអ័យ៉ា ជាអ្នកម្នាងរបស់សូលធ្វើនោះ។ |
ពេលនោះ អ្នកស្រុកយូដានាំគ្នាមកក្រុងហេប្រូន ហើយតែងតាំងទត ជាស្ដេចរបស់ជនជាតិយូដា។ មានគេនាំដំណឹងមកជម្រាបស្តេចទតថា អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ បាននាំគ្នាបញ្ចុះសពស្តេចសូល។
នាងរីសប៉ា ជាកូនស្រីរបស់លោកអយ៉ា បានយកបាវទៅក្រាលលើផ្ទាំងថ្មមួយ ហើយស្ថិតនៅទីនោះ តាំងពីដើមរដូវចម្រូត រហូតដល់ពេលមានភ្លៀងធ្លាក់មកលើសាកសព។ នៅពេលថ្ងៃ នាងដេញសត្វមិនឲ្យហើរមកទំលើសាកសព នៅពេលយប់ នាងបានដេញសត្វព្រៃដែរ។
ពេលនោះ ស្តេចទតទៅយកឆ្អឹងរបស់ស្តេចសូល និងសម្តេចយ៉ូណាថានពីអ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ។ ក្រោយពេលស្តេចសូលទទួលបរាជ័យនៅគីលបោ ជនជាតិភីលីស្ទីនបានយកសពរបស់ស្តេចសូល និងសម្តេចយ៉ូណាថាន ជាកូន ទៅព្យួរនៅទីធ្លាក្រុងបេតសាន ហើយអ្នកក្រុងយ៉ាបេសនាំគ្នាលួចយកមកវិញ។