២ សាំយូអែល 21:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 គេនាំដំណឹងទៅទូលព្រះបាទដាវីឌពីការដែលនាងរីសប៉ា ជាកូនរបស់លោកអយ៉ា និងជាស្នំរបស់ព្រះបាទសូលបានប្រព្រឹត្ត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 មានគេមកទូលព្រះបាទដាវីឌពីការដែលរីសប៉ា កូនអ័យ៉ា ជាអ្នកម្នាងរបស់ស្តេចសូលធ្វើនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 មានគេមកទូលដាវីឌពីការដែលរីសប៉ា កូនអ័យ៉ា ជាអ្នកម្នាងរបស់សូលធ្វើនោះ។ សូមមើលជំពូកអាល់គីតាប11 គេនាំដំណឹងទៅជម្រាបស្តេចទត ពីការដែលនាងរីសប៉ា ជាកូនរបស់លោកអយ៉ា និងជាស្នំរបស់ស្តេចសូលបានប្រព្រឹត្ត។ សូមមើលជំពូក |
ពេលនោះ ព្រះបាទដាវីឌយាងទៅយកអដ្ឋិធាតុរបស់ព្រះបាទសូល និងសម្ដេចយ៉ូណាថានពីអ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ។ ក្រោយពេលព្រះបាទសូលទទួលបរាជ័យនៅគីលបោ ជនជាតិភីលីស្ទីនបានយកសពរបស់ព្រះបាទសូល និងសម្ដេចយ៉ូណាថាន ជាបុត្រ ទៅព្យួរនៅទីធ្លាក្រុងបេតសាន ហើយអ្នកក្រុងយ៉ាបេសនាំគ្នាលួចយកមកវិញ។