ទោះបីស្តេចយល់ឃើញថា ពូជពង្សទាំងអស់របស់ស្តេចសូល ជាជីតាខ្ញុំ ត្រូវតែស្លាប់ក៏ដោយ ក៏ស្តេចបានប្រោសប្រទានឲ្យខ្ញុំចូលរួម ក្នុងចំណោមអស់អ្នកដែលបរិភោគជាមួយស្តេចដែរ។ ខ្ញុំគ្មានសិទ្ធិនឹងសូមអ្វីពីស្តេចទៀតឡើយ»។
២ សាំយូអែល 19:29 - អាល់គីតាប ស្តេចទតមានប្រសាសន៍ថា៖ «ឈប់និយាយទៅ! យើងសម្រេចឲ្យអ្នក និងស៊ីបាបែងចែកដីស្រែចម្ការរបស់ស្តេចសូល»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចមានរាជឱង្ការតបថា៖ «ហេតុអ្វីអ្នកនៅនិយាយពីរឿងរបស់អ្នកទៀត? យើងសម្រេចថា ចូរឲ្យអ្នក និងស៊ីបាបែងចែកស្រែចម្ការគ្នាទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ឈប់និយាយទៅ! យើងសម្រេចឲ្យអ្នក និងស៊ីបា បែងចែកដីស្រែចម្ការរបស់ព្រះបាទសូល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចទ្រង់មានបន្ទូលតបថា អ្នកនៅនិយាយពីរឿងអ្នកទៀតធ្វើអី យើងសំរេចថា ចូរឲ្យអ្នកនឹងស៊ីបាបែងចែកស្រែចំការគ្នាទៅ |
ទោះបីស្តេចយល់ឃើញថា ពូជពង្សទាំងអស់របស់ស្តេចសូល ជាជីតាខ្ញុំ ត្រូវតែស្លាប់ក៏ដោយ ក៏ស្តេចបានប្រោសប្រទានឲ្យខ្ញុំចូលរួម ក្នុងចំណោមអស់អ្នកដែលបរិភោគជាមួយស្តេចដែរ។ ខ្ញុំគ្មានសិទ្ធិនឹងសូមអ្វីពីស្តេចទៀតឡើយ»។
លោកមេភីបូសែតជម្រាបថា៖ «ឲ្យគេយកទាំងអស់ចុះ! ស្តេចវិលត្រឡប់មកវិញ ដោយសុខសាន្តដូច្នេះ ខ្ញុំស្កប់ចិត្តហើយ!»។
ក្នុងចំណោមអ្នកបម្រើរបស់ស្តេចសូល មានម្នាក់ឈ្មោះស៊ីបា។ គេនាំគាត់ចូលមកជួបស្តេចទត ហើយសួរគាត់ថា៖ «តើអ្នកឈ្មោះស៊ីបាឬ?»។ គាត់ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។
ស្តេចទតប្រាប់ថា៖ «ចូរកុំភ័យខ្លាចអ្វីឡើយ យើងនឹងប្រព្រឹត្តចំពោះអ្នកដោយសប្បុរស ព្រោះយើងគិតដល់សម្តេចយ៉ូណាថាន ជាឪពុករបស់អ្នក។ យើងនឹងប្រគល់ដីធ្លីទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ស្តេចសូល ជាជីតារបស់អ្នកឲ្យអ្នកវិញ ហើយអ្នកនឹងបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។
ពេលនោះ ទតហៅស៊ីបា ជាអ្នកបម្រើរបស់ស្តេចសូលមក ហើយប្រាប់ទៅគាត់ថា៖ «យើងប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ស្តេចសូល និងញាតិវង្សឲ្យមេភីបូសែត ជាកូនរបស់ម្ចាស់អ្នក។
ខ្ញុំនឹងបំបិទមាត់អស់អ្នកដែលនិយាយអាក្រក់ ពីក្រោយខ្នងបងប្អូនរបស់ខ្លួន ខ្ញុំនឹងមិនយោគយល់ដល់អស់អ្នក ដែលវាយឫកខ្ពស់ ហើយមានចិត្តអួតបំប៉ោងនោះឡើយ។
តើអ្នករាល់គ្នានៅតែកាត់ក្ដីដោយអយុត្តិធម៌ គឺឲ្យមនុស្សអាក្រក់ឈ្នះដូច្នេះ ដល់កាលណាទៀត? - សម្រាក
ប៉ុន្ដែ បើជារឿងជជែកវែកញែកស្ដីអំពីពាក្យពេចន៍ អំពីឈ្មោះ ឬអំពីហ៊ូកុំរបស់អ្នករាល់គ្នាទេនោះ ចូរដោះស្រាយខ្លួនឯងទៅ ខ្ញុំមិនព្រមកាត់ក្ដីឲ្យអ្នករាល់គ្នាអំពីរឿងនេះឡើយ»។