Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 19:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ស្តេច​ទ្រង់​មាន​បន្ទូល​តប​ថា អ្នក​នៅ​និយាយ​ពី​រឿង​អ្នក​ទៀត​ធ្វើ​អី យើង​សំរេច​ថា ចូរ​ឲ្យ​អ្នកនឹង​ស៊ីបា​បែង‌ចែក​ស្រែ​ចំការ​គ្នា​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ស្ដេច​មាន​រាជ‌ឱង្ការ​តប​ថា៖ «ហេតុ​អ្វី​អ្នក​នៅ​និយាយ​ពី​រឿង​របស់​អ្នក​ទៀត? យើង​សម្រេច​ថា ចូរ​ឲ្យ​អ្នក និង​ស៊ីបា​បែង‌ចែក​ស្រែ​ចម្ការ​គ្នា​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ឈប់​និយាយ​ទៅ! យើង​សម្រេច​ឲ្យ​អ្នក និង​ស៊ីបា បែង​ចែក​ដី​ស្រែ​ចម្ការ​របស់​ព្រះ‌បាទ​សូល»។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «ឈប់​និយាយ​ទៅ! យើង​សម្រេច​ឲ្យ​អ្នក និង​ស៊ីបា​បែង​ចែក​ដី​ស្រែ​ចម្ការ​របស់​ស្តេច​សូល»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 19:29
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌វង្ស​នៃ​បិតា​ទូលបង្គំ បាន​ដូច​ជា​មនុស្ស​ស្លាប់​ហើយ នៅ​ចំពោះ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ ប៉ុន្តែទ្រង់​បាន​ប្រោស​ដំរូវ​ឲ្យ​ទូលបង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់ បាន​នៅ​ក្នុង​ពួកអ្នក​ដែល​បរិភោគ​នៅ​តុ​របស់​ទ្រង់ ដូច្នេះតើ​ទូលបង្គំ​នៅ​មាន​ច្បាប់​អ្វី​នឹង​ស្រែក​រក​ព្រះ‌ករុណា​ទៀត


មភីបូសែត​ទូល​ឆ្លើយ​ថា ឲ្យ​គេ​យក​ទាំង​អស់​ទៅ​ចុះ ពី​ព្រោះ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់ បាន​វិល​មក​ឯ​ដំណាក់​ដោយ​សុខ‌សាន្ត​ហើយ។


រីឯ​នៅ​ក្នុង​ពួក​ដំណាក់​សូល មាន​អ្នក​បំរើ​ម្នាក់​ឈ្មោះ​ស៊ីបា គេ​ក៏​ហៅ​អ្នក​នោះ​មក​ឯ​ដាវីឌ រួច​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​ឯង​ឈ្មោះ​ស៊ីបា​ឬ​អី អ្នក​នោះ​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស គឺ​ទូលបង្គំ​នេះ​ហើយ


នោះ​ដាវីឌ​មាន​បន្ទូល​ថា កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​នឹង​សំដែង​សេចក្ដី​ករុណា​ដល់​អ្នក ដោយ​យល់​ដល់​យ៉ូណា‌ថាន​បិតា​អ្នក ហើយ​យើង​នឹង​ប្រគល់​អស់​ទាំង​ស្រែ​ចំការ​របស់​សូល​ជា​ជីតា​ដល់​អ្នក តែ​ឯ​ខ្លួន​អ្នក នឹង​បរិភោគ​នៅ​តុ​ជា​មួយ​នឹង​យើង​ជានិច្ច


ស្តេច​ទ្រង់​ក៏​មាន​បន្ទូល​ហៅ​ស៊ីបា ជា​បាវ​បំរើ​របស់​សូល​មក​ត្រាស់​បង្គាប់​ថា បណ្តា​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​ជា​របស់​សូល នឹង​ពូជ‌ពង្ស​ទ្រង់ នោះ​អញ​ប្រគល់​ឲ្យ​ដល់​បុត្រា​របស់​ចៅហ្វាយ​ឯង​នេះ​ហើយ


ឯ​អ្នក​ណា​ដែល​បង្កាច់​អ្នក​ជិត​ខាង​ខ្លួន​ដោយ​សំងាត់ នោះ​ទូលបង្គំ​នឹង​បំផ្លាញ​ចេញ ហើយ​អ្នក​ណា​ដែល​មាន​ឫក​ខ្ពស់ នឹង​ចិត្ត​ឆ្មើង‌ឆ្មៃ នោះ​ទូលបង្គំ​នឹង​ទ្រាំ​មិន​បាន​ឡើយ


តើ​ឯង​រាល់​គ្នា​នឹង​ជំនុំ‌ជំរះ​ដោយ​ទុច្ចរិត ហើយ​យល់​មុខ​មនុស្ស​អាក្រក់​ដល់​កាល​ណា។ –បង្អង់


អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង នោះ​រាប់​ជា​ការ​ចំកួត​ហើយ ក៏​ជា​សេចក្ដី​ខ្មាស​ដល់​ខ្លួន​ផង។


ប៉ុន្តែ បើ​សិន​ជា​កើត​ក្តី​ពី​ដំណើរ​ពាក្យ​សំដី ឬ​ពី​នាម​ឈ្មោះ ឬ​ពី​ក្រិត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា​វិញ នោះ​ស្រេច​នឹង​អ្នក​រាល់​គ្នា​ចុះ ខ្ញុំ​មិន​ចូល​ចិត្ត​នឹង​ជំនុំ‌ជំរះ​ចំពោះ​ការ​យ៉ាង​នោះ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម