Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 19:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ឈប់​និយាយ​ទៅ! យើង​សម្រេច​ឲ្យ​អ្នក និង​ស៊ីបា បែង​ចែក​ដី​ស្រែ​ចម្ការ​របស់​ព្រះ‌បាទ​សូល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ស្ដេច​មាន​រាជ‌ឱង្ការ​តប​ថា៖ «ហេតុ​អ្វី​អ្នក​នៅ​និយាយ​ពី​រឿង​របស់​អ្នក​ទៀត? យើង​សម្រេច​ថា ចូរ​ឲ្យ​អ្នក និង​ស៊ីបា​បែង‌ចែក​ស្រែ​ចម្ការ​គ្នា​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ស្តេច​ទ្រង់​មាន​បន្ទូល​តប​ថា អ្នក​នៅ​និយាយ​ពី​រឿង​អ្នក​ទៀត​ធ្វើ​អី យើង​សំរេច​ថា ចូរ​ឲ្យ​អ្នកនឹង​ស៊ីបា​បែង‌ចែក​ស្រែ​ចំការ​គ្នា​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «ឈប់​និយាយ​ទៅ! យើង​សម្រេច​ឲ្យ​អ្នក និង​ស៊ីបា​បែង​ចែក​ដី​ស្រែ​ចម្ការ​របស់​ស្តេច​សូល»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 19:29
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះ​បី​ព្រះ‌ករុណា​ជា​អម្ចាស់​យល់​ឃើញ​ថា ពូជ‌ពង្ស​ទាំង​អស់​របស់​ព្រះ‌បាទ​សូល ជា​ជីតា​ទូលបង្គំ ត្រូវ​តែ​ស្លាប់​ក៏​ដោយ ក៏​ព្រះ‌ករុណា​បាន​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ចូល​រួម ក្នុង​ចំណោម​អស់​អ្នក​ដែល​បរិភោគ​ជា​មួយ​ព្រះ‌ករុណា​ដែរ។ ទូលបង្គំ​គ្មាន​សិទ្ធិ​នឹង​ទូល‌អង្វរ​សូម​អ្វី​ពី​ព្រះ‌ករុណា​ទៀត​ឡើយ»។


លោក​មេភី‌បូសែត​ទូល​ថា៖ «ឲ្យ​គេ​យក​ទាំង​អស់​ចុះ! ព្រះ‌ករុណា​ជា​អម្ចាស់​វិល​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត​ដូច្នេះ ទូលបង្គំ​ស្កប់​ចិត្ត​ហើយ!»។


ក្នុង​ចំណោម​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សូល មាន​ម្នាក់​ឈ្មោះ​ស៊ីបា។ គេ​នាំ​គាត់​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌រាជា​សួរ​គាត់​ថា៖ «តើ​អ្នក​ឈ្មោះ​ស៊ីបា​ឬ?»។ គាត់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា គឺ​ទូលបង្គំ​នេះ​ហើយ»។


ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សប្បុរស ព្រោះ​យើង​គិត​ដល់​សម្ដេច​យ៉ូណា‌ថាន ជា​ឪពុក​របស់​អ្នក។ យើង​នឹង​ប្រគល់​ដី‌ធ្លី​ទាំង​ប៉ុន្មាន ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ‌បាទ​សូល ជា​ជីតា​របស់​អ្នក​ឲ្យ​អ្នក​វិញ ហើយ​អ្នក​នឹង​បរិភោគ​រួម​តុ​ជា​មួយ​យើង​រៀង​រាល់​ថ្ងៃ»។


ពេល​នោះ ស្ដេច​ត្រាស់​ហៅ​ស៊ីបា​ជា​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សូល​មក ហើយ​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា៖ «យើង​ប្រគល់​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ‌បាទ​សូល និង​ព្រះ‌ញាតិ‌វង្ស ឲ្យ​មេភី‌បូសែត ជា​បុត្រ​របស់​ម្ចាស់​អ្នក។


ទូលបង្គំ​នឹង​បំបិទ​មាត់​អស់​អ្នក​ដែល​និយាយ​អាក្រក់ ពី​ក្រោយ​ខ្នង​បងប្អូន​របស់​ខ្លួន ទូលបង្គំ​នឹង​មិន​យោគ‌យល់​ដល់​អស់​អ្នក ដែល​វាយ‌ឫក​ខ្ពស់ ហើយ​មាន​ចិត្ត​អួត​បំប៉ោង​នោះ​ឡើយ។


តើ​អ្នក​រាល់​គ្នា​នៅ​តែ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ គឺ​ឲ្យ​មនុស្ស​អាក្រក់​ឈ្នះ​ដូច្នេះ ដល់​កាល​ណា​ទៀត? - សម្រាក


អ្នក​ណា​ប្រញាប់​ឆ្លើយ​មុន​នឹង​ស្ដាប់ អ្នក​នោះ​ជា​មនុស្ស​ល្ងង់ ហើយ​ត្រូវ​បាក់​មុខ។


ប៉ុន្តែ បើ​ជា​រឿង​ជជែក​វែក‌ញែក​ស្ដី​អំពី​ពាក្យ‌ពេចន៍ អំពី​ឈ្មោះ ឬ​អំពី​ធម៌​វិន័យ*​របស់​អ្នក​រាល់​គ្នា​ទេ​នោះ ចូរ​ដោះ​ស្រាយ​ខ្លួន​ឯង​ទៅ ខ្ញុំ​មិន​ព្រម​កាត់​ក្ដី​ឲ្យ​អ្នក​រាល់​គ្នា​អំពី​រឿង​នេះ​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម