ខ្ញុំជាមនុស្សទន់ទាបណាស់ មិនសមឲ្យអុលឡោះសំដែងចិត្តសប្បុរស និងចិត្តស្មោះត្រង់ចំពោះខ្ញុំ ដល់កំរិតនេះឡើយ។ កាលខ្ញុំបានឆ្លងទន្លេយ័រដាន់នេះទៅ ខ្ញុំមានតែដំបងមួយទេ ប៉ុន្តែ ឥឡូវនេះ ខ្ញុំមានគ្នារហូតដល់ទៅពីរជំរំ។
២ សាំយូអែល 19:28 - អាល់គីតាប ទោះបីស្តេចយល់ឃើញថា ពូជពង្សទាំងអស់របស់ស្តេចសូល ជាជីតាខ្ញុំ ត្រូវតែស្លាប់ក៏ដោយ ក៏ស្តេចបានប្រោសប្រទានឲ្យខ្ញុំចូលរួម ក្នុងចំណោមអស់អ្នកដែលបរិភោគជាមួយស្តេចដែរ។ ខ្ញុំគ្មានសិទ្ធិនឹងសូមអ្វីពីស្តេចទៀតឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះវង្សនៃបិតាទូលបង្គំ បានដូចជាមនុស្សស្លាប់ហើយ នៅចំពោះព្រះករុណាជាម្ចាស់នៃទូលបង្គំ ប៉ុន្តែ ទ្រង់បានប្រោសតម្រូវឲ្យទូលបង្គំ ជាបាវបម្រើនៃទ្រង់ បាននៅក្នុងពួកអ្នកដែលបរិភោគនៅតុរបស់ទ្រង់ ដូច្នេះ តើទូលបង្គំនៅមានច្បាប់អ្វីស្រែករកព្រះករុណាទៀត?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីព្រះករុណាជាអម្ចាស់យល់ឃើញថា ពូជពង្សទាំងអស់របស់ព្រះបាទសូល ជាជីតាទូលបង្គំ ត្រូវតែស្លាប់ក៏ដោយ ក៏ព្រះករុណាបានប្រោសប្រទានឲ្យទូលបង្គំចូលរួម ក្នុងចំណោមអស់អ្នកដែលបរិភោគជាមួយព្រះករុណាដែរ។ ទូលបង្គំគ្មានសិទ្ធិនឹងទូលអង្វរសូមអ្វីពីព្រះករុណាទៀតឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះវង្សនៃបិតាទូលបង្គំ បានដូចជាមនុស្សស្លាប់ហើយ នៅចំពោះព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំ ប៉ុន្តែទ្រង់បានប្រោសដំរូវឲ្យទូលបង្គំ ជាបាវបំរើនៃទ្រង់ បាននៅក្នុងពួកអ្នកដែលបរិភោគនៅតុរបស់ទ្រង់ ដូច្នេះតើទូលបង្គំនៅមានច្បាប់អ្វីនឹងស្រែករកព្រះករុណាទៀត |
ខ្ញុំជាមនុស្សទន់ទាបណាស់ មិនសមឲ្យអុលឡោះសំដែងចិត្តសប្បុរស និងចិត្តស្មោះត្រង់ចំពោះខ្ញុំ ដល់កំរិតនេះឡើយ។ កាលខ្ញុំបានឆ្លងទន្លេយ័រដាន់នេះទៅ ខ្ញុំមានតែដំបងមួយទេ ប៉ុន្តែ ឥឡូវនេះ ខ្ញុំមានគ្នារហូតដល់ទៅពីរជំរំ។
ខ្ញុំនឹកថា សំដីរបស់ស្តេចពិតជាធ្វើឲ្យមានភាពស្ងប់ស្ងៀម ដ្បិតស្តេចប្រៀបដូចជាម៉ាឡាអ៊ីកាត់របស់អុលឡោះ ស្តេចស្គាល់ល្អស្គាល់អាក្រក់។ សូមអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចនៅជាមួយស្តេច!»។
លោកធ្វើដូច្នេះ ដើម្បីសំរួលសភាពការណ៍។ ប៉ុន្តែ ស្តេចជ្រាបអ្វីៗទាំងប៉ុន្មានដែលកើតមាននៅលើផែនដី ដ្បិតស្តេចមានប្រាជ្ញាដូចម៉ាឡាអ៊ីកាត់របស់អុលឡោះដែរ»។
ផ្ទុយទៅវិញ ប្រសិនបើទ្រង់មិនគាប់ចិត្តនឹងយើងទៀតទេ សូមទ្រង់សម្រេចតាមបំណងរបស់ទ្រង់ចុះ»។
ទតសួរថា៖ «តើកូនរបស់ម្ចាស់អ្នកនៅឯណា?»។ ស៊ីបាឆ្លើយថា៖ «គាត់នៅឯក្រុងយេរូសាឡឹម ដ្បិតគាត់គិតថា ថ្ងៃនេះ ជនជាតិអ៊ីស្រអែលនឹងប្រគល់រាជ្យរបស់ជីតាគាត់ មកឲ្យគាត់វិញ»។
ស្តេចទតមានប្រសាសន៍ថា៖ «ឈប់និយាយទៅ! យើងសម្រេចឲ្យអ្នក និងស៊ីបាបែងចែកដីស្រែចម្ការរបស់ស្តេចសូល»។
ចូរអ្នក ព្រមទាំងកូនចៅ និងអ្នកបម្រើទាំងអស់របស់អ្នក នាំគ្នាធ្វើស្រែចម្ការនោះឲ្យមេភីបូសែត ហើយប្រមូលភោគផល ជាស្បៀងអាហារ ទុកសម្រាប់កូនរបស់ម្ចាស់អ្នកផង។ រីឯមេភីបូសែត ជាកូនរបស់ម្ចាស់អ្នក ត្រូវបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។ ស៊ីបាមានកូនប្រុសទាំងអស់ដប់ប្រាំនាក់ និងអ្នកបម្រើម្ភៃនាក់។
ដោយលោកមេភីបូសែតបរិភោគរួមតុជាមួយស្តេចទតរៀងរាល់ថ្ងៃ គាត់ត្រូវស្នាក់នៅក្រុងយេរូសាឡឹម។ លោកមេភីបូសែតខ្វិនជើងទាំងពីរ។
លុះគ្រប់ប្រាំពីរឆ្នាំ នាងក៏ត្រឡប់មកពីស្រុកភីលីស្ទីន ហើយចូលទៅជួបស្តេច ដើម្បីទាមទារផ្ទះសម្បែង និងដីធ្លីរបស់នាងវិញ។
ខ្ញុំសុំជម្រាបលោក ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្បជានិច្ចថា លោកធ្វេសប្រហែសដូច្នេះមិនល្អទេ! ពួកអ្នកគួរតែស្លាប់ ដោយមិនបានរក្សាការពារចៅហ្វាយរបស់ខ្លួន គឺស្តេចដែលអុលឡោះតាអាឡាបានតែងតាំង។ មើល! នេះនែ៎ លំពែងរបស់ស្តេច និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ស្តេច!»។