កងទ័ពអ៊ីស្រអែលចាញ់កងទ័ពរបស់ស្តេចទត នៅថ្ងៃនោះ គេត្រូវបរាជ័យយ៉ាងធ្ងន់ គឺមានទាហានស្លាប់អស់ចំនួនពីរម៉ឺននាក់។
២ សាំយូអែល 18:8 - អាល់គីតាប ការប្រយុទ្ធបានរាលដាលពេញស្រុកទាំងមូល ហើយអ្នកដែលបាត់បង់ជីវិតនៅក្នុងព្រៃ មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតការសង្គ្រាមបានលុកលុយពេញក្នុងស្រុកនោះ ហើយនៅថ្ងៃនោះ ព្រៃក៏ធ្វើឲ្យបណ្ដាមនុស្សវិនាសទៅ ច្រើនជាងវិនាសដោយមុខដាវទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការប្រយុទ្ធបានរាលដាលពេញស្រុកទាំងមូល ហើយអ្នកដែលបាត់បង់ជីវិតនៅក្នុងព្រៃ មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតការសង្គ្រាមបានលុកលុយពេញក្នុងស្រុកនោះ ហើយនៅថ្ងៃនោះ ព្រៃក៏ធ្វើឲ្យបណ្តាមនុស្សវិនាសទៅ ច្រើនជាងវិនាស ដោយមុខដាវទៅទៀត។ |
កងទ័ពអ៊ីស្រអែលចាញ់កងទ័ពរបស់ស្តេចទត នៅថ្ងៃនោះ គេត្រូវបរាជ័យយ៉ាងធ្ងន់ គឺមានទាហានស្លាប់អស់ចំនួនពីរម៉ឺននាក់។
ពេលកំពុងជិះលា ស្តេចអាប់សាឡុមបានជួបប្រទះនឹងកងទ័ពរបស់ស្តេចទត។ លាដើរកាត់ក្រោមដើមឈើធំមួយ ដែលមានមែកសាខា ស្រាប់តែសក់របស់ស្តេចអាប់សាឡុម ទាក់ជាប់នឹងមែកឈើ លាដើរទៅមុខទៀត ទុកឲ្យស្តេចអាប់សាឡុមនៅព្យួរ ផុតជើងពីដី។
រីឯទាហានដែលនៅសេសសល់ នាំគ្នារត់ចូលក្នុងក្រុងអាផែក តែត្រូវកំពែងក្រុងរំលំសង្កត់ស្លាប់អស់ពីរម៉ឺនប្រាំពីរពាន់នាក់។ ស្តេចបេនហាដាដរត់ទៅដល់ទីក្រុង ហើយចូលទៅពួនក្នុងបន្ទប់មួយ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមកុំនៅព្រងើយ! ម្ចាស់នៃខ្ញុំអើយ សូមសង្គ្រោះខ្ញុំផង! ដ្បិតទ្រង់តែងតែទះកំផ្លៀងខ្មាំងសត្រូវ ទាំងប៉ុន្មានរបស់ខ្ញុំ ទ្រង់បំបាក់ធ្មេញរបស់មនុស្សពាល។
ឱអុលឡោះអើយ សូមរកយុត្តិធម៌ឲ្យខ្ញុំផង សូមកាន់ក្តីខ្ញុំតទល់នឹងមនុស្សទមិឡ! សូមរំដោះខ្ញុំឲ្យរួចផុត ពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។
ទ្រង់បានផ្លុំខ្យល់ ធ្វើឲ្យទឹកសមុទ្រ គ្របទៅលើពួកគេ! ពួកគេលិចទៅក្នុងមហាសាគរ ដូចជាដុំសំណ។
ដ្បិតពួកគេនឹងត្រូវវិនាសយ៉ាងទាន់ហន់ ហើយគ្មាននរណាដឹងថា តើអុលឡោះតាអាឡា ឬស្ដេច ដាក់ទោសពួកគេយ៉ាងណាទេ។
ពេលជនជាតិអាម៉ូរីបាក់ទ័ព រត់នៅមុខជនជាតិអ៊ីស្រអែល ហើយនៅពេលដែលគេកំពុងតែចុះពីភូមិបេតហូរ៉ូនទៅនោះ អុលឡោះតាអាឡាបានធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ពីលើមេឃមកលើពួកគេ រហូតទៅដល់ភូមិអាសេកា អ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹល មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវរបស់ជនជាតិអ៊ីស្រអែលទៅទៀត។